ខូឡាជេនគឺជាប្រូតេអ៊ីនដែលមាននៅក្នុងរាងកាយរបស់យើង ហើយយើងត្រូវការវាដើម្បីរក្សាឆ្អឹង ធ្មេញ និងសន្លាក់របស់យើងឱ្យរឹងមាំ។ វាត្រូវបានគេរកឃើញនៅក្នុងឆ្អឹងខ្ចី សរសៃ និងសូម្បីតែសក់របស់យើង។ នៅពេលដែលរាងកាយរបស់អ្នកមានខូឡាជែនច្រើន អ្នកទំនងជាមានសក់ ស្បែក និងក្រចកដែលមើលទៅស្អាត និងមានុសុខភាពល្អ។ វាក៏ជាប្រូតេអ៊ីនដ៏សំខាន់សម្រាប់សុខភាពរំលាយអាហារ ជួយដល់ក្រពះ បំពង់អាហារ ពោះវៀនតូច និងធំផងដែរ។ការស្រាវជ្រាវបានភ្ជាប់ collagen ទៅនឹងអត្ថប្រយោជន៍សុខភាពដ៏ធំសម្បើម រួមទាំងការបន្ថយការឈឺសន្លាក់ ការពារពោះវៀន និងជួយជំរុញឱ្យស្បែកមានភាពយឺតជាងមុន។
តើ collagen ធ្វើអ្វីខ្លះ? អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងអំពីខូឡាជែនគឺវាអាចជំរុញឱ្យមានការសំយោគសរសៃខូឡាជែនបន្ថែមទៀត ដែលមានន័យថាឆ្អឹងកាន់តែរឹងមាំ ស្បែករលោង និងសន្លាក់កាន់តែរឹងមាំ។ ហើយការបន្ថែមខូឡាជែនទៅក្នុងរបបអាហាររបស់អ្នកនឹងអនុញ្ញាតឱ្យអ្នកទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សុខភាពក្នុងរយៈពេលយូរ។ហើយប្រិនបើនៅពេលដែលរាងកាយមានខូឡាជែនទាប ឬ មិនអាចផលិតបានគ្រប់គ្រាន់ នោះរបួសងាយនឹងកើតមាន ហើយពិបាកក្នុងការព្យាបាល។ លើសពីនេះ Collagen ដើរតួនាទីក្នុងការការពារ និងព្យាបាលជំងឺអូតូអ៊ុយមីន ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺ Crohn's ជាដើម។
តើ Collagen ល្អសម្រាប់អ្វី? មនុស្សជាច្រើនទទួលទានអាហារបំប៉នខូឡាជែន ឬទទួលទានអាហារដែលសម្បូរទៅដោយជាតិខូឡាជែនសម្រាប់អត្ថប្រយោជន៍នៃសម្រស់ ប៉ុន្តែវាក៏ល្អសម្រាប់សុខភាពផងដែរ ដោយអត្ថប្រយោជន៍មួយចំនួននៃការទទួលយក Collagen រួមមាន៖
-ជួយឲ្យដំណេកប្រសើរឡើង
-ពន្លឿនការព្យាបាល
-ជំនួយដល់សក់ ស្បែក និងក្រចក
-ការបានប្រូតេអ៊ីនដែលមានតុល្យភាព
-សុខភាពនៃជាលិកាភ្ជាប់និងសន្លាក់
-សុខភាពឆ្អឹង
-សុខភាពបេះដូង
-គាំទ្រដល់សកម្មភាពកីឡា៕
ប្រភព ៖ បរទេស