មនុស្សភាគច្រើនធ្លាប់មានបញ្ហាឈឺពោះ ឬហើមពោះដែលធ្វើឲ្យមានអារម្មណ៍មិនស្រួលខ្លួន ឬ ពិបាកក្នុងខ្លួន។ យ៉ាងណាមិញការហើមពោះអាចនឹងត្រូវបានបង្កឡើងដោយខ្យល់ ឬ ហ្គាសនៅក្នុងប្រព័ន្ធរំលាយអាហារ។ ហើយជាមួយនឹងរបបអាហារមិនល្អដែលយើងទទួលទាន ភាពតានតឹង រ៉ាំរ៉ៃ ការបំពុល និងថ្នាំ ក៏អាចជាផ្នែកមួយដែលបណ្តាលឲ្យមានការហើមពោះផងដែរ។ ដោយនៅក្នុងនោះរោគសញ្ញានៃការហើមពោះដែលអ្នកគួរកត់សម្គាល់រួមមានដូចជា៖ ការហើមពោះដែលខុសពីការឡើងទម្ងន់ ឬការប៉ោងធំនៅតំបន់ពោះ (ហើយជាធម្មតានៅភ្លៅ និងដៃខាងលើ) ដោយសារជាតិខ្លាញ់។ ហើយខាងក្រោមនេះ គឺជាគន្លឹះទាំង៤សម្រាប់ជួយឲ្យអាការៈហើមពោះធូរស្រាលមកវិញ!
១.ដើរហាត់ប្រាណ
សកម្មភាពរាងកាយមានសារៈសំខាន់ចំពោះសុខភាពពោះវៀន និងសុខុមាលភាពទូទៅរបស់មនុស្សយើង។ ហើយលំហាត់ប្រាណសាមញ្ញដូចជាការដើរអាចធ្វើឱ្យពោះវៀនរបស់អ្នកធ្វើចលនាទៀងទាត់ បញ្ចេញឧស្ម័នលើស និងលាមកទល់ក្នុងពោះជាដើម។
២.ហាត់យូហ្គា
មានក្បាច់យូហ្គាមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីកំណត់ទីតាំងសាច់ដុំពោះ ដើម្បីឱ្យការបញ្ចេញឧស្ម័នលើសពីបំពង់ GI ដែលអាចជួយកាត់បន្ថយការហើមពោះបាន។
៣.ទទួលទានថ្នាំpeppermint oil capsules
ថ្នាំpeppermint oil capsulesអាចជួយដល់ការរំលាយអាហារ និងមានជាតិហ្គាស។ លើសពីនេះ អ្នកជំនាញបានសិក្សាពីប្រេងម្ទេស និងរបៀបដែលវាជួយអ្នកដែលមានជម្ងឺរលាកពោះវៀនធំ (IBS) និងសូម្បីតែមនុស្សដែលមិនមាន IBS ក៏អាចធូរស្បើយពីការហើមពោះបានដែរ បន្ទាប់ពីទទួលទានថ្នាំpeppermint oil capsules។ ដោយវាជួយសម្រួលសាច់ដុំពោះវៀន ដោយហេតុនេះអាចឱ្យឧស្ម័ន និងលាមកធ្វើចលនាតាមដែលគួរធ្វើ។
៤.ធ្វើការម៉ាស្សាពោះ
ការម៉ាស្សាពោះអាចជួយឱ្យពោះវៀនរបស់អ្នកមានចលនា និងសម្រួលការបញ្ចេញឧស្ម័ន។ ការម៉ាស្សាគួរតែធ្វើនៅតំបន់ពោះវៀនធំ ហើយសូមម៉ាស្សាតាមជំហានទាំងនេះ ដើម្បីទទួលបានលទ្ធផលល្អបំផុត៖
-ឱ្យអ្នកជំងឺដេកក្នុងទីតាំងស្រួល
-ដាក់ដៃរបស់អ្នកបន្តិចពីលើឆ្អឹងត្រគាកខាងស្តាំ
-សង្កត់តំបន់នោះក្នុងចលនារាងជារង្វង់ ដោយដាក់សំពាធស្រាលៗឡើងទៅលើផ្នែកខាងស្តាំនៃឆ្អឹងជំនី
-បន្ទាប់មក ត្រដុសត្រង់ពោះផ្នែកខាងលើ ឆ្ពោះទៅឆ្អឹងជំនីរខាងឆ្វេង
-បន្ទាប់មក រំកិលដៃរបស់អ្នកចុះទៅឆ្អឹងត្រគាកខាងឆ្វេងយឺតៗ
-ធ្វើជំហានម្តងទៀតតាមតម្រូវការ រហូតដល់អ្នកជំងឺមានអារម្មណ៍ធូរស្រាលខ្លះ
ក្រៅពីជួយកាត់បន្ថយការព្រួយបារម្ភអំពីការរំលាយអាហារដូចជាហើមពោះ និងទល់លាមក ការម៉ាស្សាក៏ត្រូវបានគេស្គាល់ថាជួយលើកកម្ពស់គុណភាពជីវិតរបស់មនុស្សដោយលើកកម្ពស់ការសម្រាក និងជួយបំបាត់ស្ត្រេសផងដែរ៕
ប្រភព ៖ បរទេស