ប្រព័ន្ធច្បាប់នៅក្នុងប្រទេសស្រីលង្កាគឺជាការរួមបញ្ចូលគ្នានៃច្បាប់អាណានិគម វិចតូរីយ៉ា អង់គ្លេស និងហូឡង់ បញ្ចូលគ្នានៅក្នុងបទប្បញ្ញត្តិមួយដ៏ស្មុគស្មាញ។ ចំពោះវិស័យទេសចរណ៍ ច្បាប់ក្នុងស្រុកមិនអនុវត្តចំពោះភ្ញៀវទេ លុះត្រាតែជាច្បាប់ដែលទាក់ទងនឹងសុវត្ថិភាពរបស់សហគមន៍ ដែលក្នុងនោះមានដូចជា៖
១.ថតរូបនៅកន្លែងសាសនា និងស្ថាប័នរដ្ឋាភិបាល
នយោបាយ និងសេដ្ឋកិច្ចសង្គមភាគច្រើននៃប្រទេសស្រីលង្កាគឺពុទ្ធសាសនិក។ ហើយទំនៀមទម្លាប់ចូលព្រះវិហារបរិសុទ្ធដោយគោរពរួមមាន ការចូលដោយមិនពាក់ស្បែកជើង ការស្លៀកពាក់បែបអភិរក្ស មិនចង្អុលជើងព្រះពុទ្ធ មិនចូលជិតព្រះសង្ឃពេក ឬស្ទាបក្បាល (ជាពិសេសក្បាល) និងការគោរពអ្នកគោរពបូជា។ ហើយវត្តពុទ្ធសាសនិកមួយចំនួន និងស្ថាប័នរដ្ឋាភិបាលទាំងអស់មិនអនុញ្ញាតិឱ្យថតរូបទីកន្លែងនោះទេ។ ជាការពិតណាស់ ប្រាសាទពុទ្ធសាសនាដែលមានភ្ញៀវទេសចរណ៍ច្រើនបំផុត ដូចជា Gangaramaya ក្នុងទីក្រុង Colombo អនុញ្ញាតឱ្យថតរូប ប៉ុន្តែពួកគេត្រូវតែគោរព។ ឧទាហរណ៍ កុំថតរូបមុខទាជាមួយរូបព្រះពុទ្ធ។ ការថតរូបមិនគោរពតាមពុទ្ធបរិស័ទ អាចធ្វើឲ្យអ្នកមានបញ្ហា ហើយថែមទាំងចាប់ខ្លួនអ្នកទៀតផង។
២.សេរីភាពខាងសាសនា
ស្រីលង្កាមានច្បាប់ដែលអនុញ្ញាតឱ្យប្រជាជនទាំងមូលរបស់ពួកគេអនុវត្តសាសនារបស់ពួកគេដោយសេរី។ ក្នុងនោះសាសនាភាគច្រើនគឺព្រះពុទ្ធសាសនា ប៉ុន្តែមានហិណ្ឌូ មូស្លីម និងគ្រិស្តបរិស័ទច្រើនថែមទៀតផង។ ទោះបីជាមានបុគ្គលមួយចំនួនដែលមិនជឿលើសេរីភាពសាសនា ហើយមានទំនោរបង្កើតស្ថានការណ៍ហិង្សាក៏ដោយ រដ្ឋាភិបាលគឺកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការដាក់សេរីភាពខាងសាសនា ដើម្បីលុបបំបាត់អំពើហិង្សារវាងក្រុមសាសនា។
៣.ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់
ប្រទេសមួយនេះក៏មានច្បាប់ដែលចែងថា ការស្រឡាញ់ភេទដូចគ្នាគឺជាអំពើដែលប្រឆាំងនឹងសណ្តាប់ធ្នាប់នៃធម្មជាតិ ពោលគឺខុសច្បាប់។ ដូច្នេះ LGBTQ ដែលធ្វើដំណើរមកប្រទេសស្រីលង្កាត្រូវដឹងពីរឿងនេះ ដើម្បីកុំឱ្យមានការយាយី ឬការចាប់ខ្លួន។
៤.វាខុសច្បាប់ក្នុងការដឹកគ្រឿងញៀន
ភាគច្រើនគ្រឿងញៀនទាំងអស់គឺខុសច្បាប់នៅក្នុងប្រទេសស្រីលង្កា រួមទាំងកញ្ឆាផងដែរ។ ដែលនៅទីនោះតែងតែមានប៉ូលិសឆ្មក់ចូលតាមដងផ្លូវពេលយប់ឆែកឆេរនិងឆែកឆេរម៉ូតូកង់បី ក៏ដូចជារថយន្តដើម្បីត្រួតពិនិត្យគ្រឿងញៀន។
៥.គេងស៊ិចសីហាលថ្ងៃ
សម្រាប់នារីៗដែលចូលចិត្តហាលថ្ងៃ បង្ហាញរូបអាក្រាត និងការស្លៀកពាក់មិនសមរម្យគឺជាបទល្មើសធ្ងន់ធ្ងរនៅក្នុងប្រទេសស្រីលង្កា ដូច្នេះសុភាពនារីទាំងឡាយ ចូរស្លៀកពាក់ឱ្យបានសមរម្យបំផុត ខណៈពេលដែលមិននៅក្នុងទឹក ឬនៅអាងទឹកនៃសណ្ឋាគាររបស់អ្នក។
៦.ស្ត្រីមិនអាចទិញគ្រឿងស្រវឹង
ស្ត្រីស្រីលង្កាមិនអាចទិញគ្រឿងស្រវឹង ឬ ធ្វើការក្នុងបារ និងភោជនីយដ្ឋានដែលបម្រើគ្រឿងស្រវឹងបានទេ។
៧.ប័ណ្ណការងារសម្រាប់ជនបរទេស
ជនបរទេសមិនអាចធ្វើការនៅលើទីនោះដោយងាយស្រួលដោយគ្មានវីសារស្នាក់នៅទេ។ ប្រទេសស្រីលង្កាមិនមែនជាកន្លែងដែលអ្នកអាចមករកការងារស្រួលៗនោះទេ។ ហើយប្រសិនបើអ្នកចង់ធ្វើការងារយូរ អ្នកត្រូវតែមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ និងវីសារការងារច្បាស់លាស់។
៨.ការរំលូតកូនគឺខុសច្បាប់
ស្ត្រីស្រីលង្កាមិនអាចរំលូតកូនបានទេ លុះត្រាតែមធ្យោបាយតែមួយគត់ដែលគ្រូពេទ្យនឹងធ្វើការរំលូតកូន គឺប្រសិនបើវាជាករណីសង្គ្រោះជីវិតរបស់ម្តាយ។ ទោះបីជាការមានគភ៌បណ្តាលមកពីការរំលោភ ឬ ចាប់បង្ខំក៏ដោយ ក៏នាងមិនអាចរំលូតកូនបានដែរ៕
ប្រភព ៖ បរទេស