ទឹកនោមផ្អែមគឺជាលក្ខខណ្ឌដែលត្រូវការឲ្យអ្នកជម្ងឺតាមដានជាតិស្ករក្នុងឈាម ទម្ងន់ និងបរិមាណកាបូអ៊ីដ្រាតដែលចូលទៅក្នុងខ្លួន។ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ពេលអ្នកអនុញ្ញាតឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះអ្នកអាចប្រឈមនឹងបញ្ហាតម្រងនោម ខូចសរសៃប្រសាទ ឬ ជំងឺបេះដូងជាដើម ដូច្នេះអ្នកមានជម្ងឺទឹកនោមផ្អែមត្រូវប្រាកដថាទទួលទានតែអាហារណាដែលមិនប៉ះពាល់ដល់ជម្ងឺរបស់ខ្លួន និងគួរតែទទួលទានអាហារខាងក្រោមនេះ ព្រោះវាសុទ្ធសឹងតែជាអាហារសំខាន់ៗសម្រាប់អ្នកកើតទឹកនោមផ្អែម!
១.បន្លែស្លឹកបៃតង
បន្លែស្លឹកខ្មៅដូចជា ខាត់ណា និង spinach គឺពិតជាល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ពួកវាផ្ទុកទៅដោយវីតាមីន C ដែលត្រូវបានគេរកឃើញថាអាចកាត់បន្ថយជាតិស្ករក្នុងឈាម និងសញ្ញាសម្គាល់ការរលាក។ ការសិក្សាបានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី 2 អ្នកជម្ងឺគួរតែទទួលទានបន្លែស្លឹកបៃតងឲ្យបានច្រើន ព្រោះបន្លែទាំងនេះក៏សម្បូរទៅដោយសារធាតុរ៉ែជាច្រើនប្រភេទ ដែលមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាបូអ៊ីដ្រាតផងដែរ។
២.គួរតែផឹកទឹកដោះគោជារៀងរាល់ព្រឹក
យោងតាមការរកឃើញនៃការសិក្សាឆ្នាំ 2018 ការញ៉ាំអាហារពេលព្រឹកជាមួយនឹងទឹកដោះគោគឺមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោជួយឱ្យពួកគេមានអារម្មណ៍ឆ្អែតបានយូរ ហើយវាល្អព្រោះវាគ្រប់គ្រងជាតិស្ករក្នុងឈាម និងចំណង់អាហាររបស់ពួកគេ។
៣.ចម្អិនអាហារជាមួយប្រេងអូលីវ
ខណៈពេលដែលប្រេងអូលីវអាចមានកាឡូរីច្រើន ប៉ុន្តែវាអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយរបស់មនុស្សម្នាក់បានយ៉ាងល្អ និងមានប្រសិទ្ធភាពជាងខ្លាញ់ដទៃទៀត។ ប្រេងអូលីវផ្ទុកទៅដោយខ្លាញ់ល្អ ដែលជួយគ្រប់គ្រងរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី២។ ហើយក្នុងឆ្នាំ 2015 អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនៅទីក្រុងរ៉ូមបានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប្រេងអូលីវហៅថា polyphenols ថែមទាំងអាចកាត់បន្ថយការរលាក ការពារកោសិកាឈាមបានយ៉ាងល្អ និងអាចគ្រប់គ្រងសម្ពាធឈាមថែមទៀតផង។
៤.ដំឡូងជ្វា
បើប្រៀបធៀបទៅនឹងអាហារផ្សេងទៀតដែលមានផ្ទុកម្សៅ ដំឡូងជ្វាល្អបំផុតសម្រាប់កាត់បន្ថយរោគសញ្ញានៃជំងឺទឹកនោមផ្អែម។ ពួកគេមាន GI ទាបបើប្រៀបធៀបទៅនឹងដំឡូងពណ៌ស ដូច្នេះហើយ នៅពេលដែលអ្នកញ៉ាំអាហារក្នុងកម្រិតមធ្យម ជាតិស្ករក្នុងឈាមរបស់អ្នកត្រូវបានត្រួតពិនិត្យ។ ម្យ៉ាងទៀត ពួកវាក៏ល្អក្នុងការផ្តល់សារធាតុរ៉ែដូចជា ជាតិដែក វីតាមីន C និងជាតិសរសៃដែលប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ។
៥.ខ្ទឹមស
ខ្ទឹមសអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយវាក៏រក្សាកូលេស្តេរ៉ុលក្នុងការត្រួតពិនិត្យ និងកាត់បន្ថយការរលាកផងដែរ។ យោងតាមការសិក្សារបស់ប៉ាគីស្ថានដែលធ្វើឡើងក្នុងឆ្នាំ 2011 នៅពេលដែលមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ទទួលទានខ្ទឹមសប្រហែល 900 mg ជារៀងរាល់ថ្ងៃរយៈពេល 24 សប្តាហ៍ ពួកគេបានធ្វើឱ្យប្រសើរឡើងនូវកម្រិតកូឡេស្តេរ៉ុល ទ្រីគ្លីសេរីត និងការគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួនរបស់ពួកគេ។ ហើយខ្ទឹមក៏មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកម្រិតកូឡេស្តេរ៉ុលល្អផងដែរ៕
ប្រភព៖ បរទេស