អ្នកម្តាយគ្រប់រូបត្រូវប្រុងប្រយ័ត្ន ព្រោះអាហារទាំងនេះអាចបង្កគ្រោះថ្នាក់ដល់កុមារបាន!

វាជារឿងធម្មតាសម្រាប់ឪពុកម្តាយដែលចង់ឲ្យកូនៗរបស់ពួកគេញ៉ាំអាហារបានច្រើន។ តែទោះបីជាយ៉ាងនេះក្តី សូមប្រុងប្រយ័ត្នអោយមែនទែនចំពោះអាហារដែលអ្នកផ្តល់ឲ្យកូនញុំា ព្រោះបណ្តាអាហារខាងក្រោមនេះគឺសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់កូនលោកអ្នកបាន ដែលក្នុងនោះមានដូចជា៖

1

១.Hot Dog

Hot dogs ជាអាហារដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែសាច់កែច្នៃខ្ពស់បែបនេះមានផ្ទុកនូវសារធាតុ nitrates ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកបាន។ ក្រៅពីនេះវាក៏អាចបង្កទៅជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀតផង ព្រោះវាមានជាតិខ្លាញ់ឆ្អែត និងសូដ្យូមខ្ពស់។

2

២.ទឹកផ្លែឈើ

ក្មេងៗចូលចិត្តផឹកទឹកផ្លែឈើណាស់ តែពួកគេមិនដឹងនោះទេថាពួកវាបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះទឹកផ្លែឈើតែមួយកែវអាចមានជាតិស្ករពីប្រាំទៅប្រាំមួយស្លាបព្រាឯណោះ។ ហើយជាតិស្ករនេះត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមរបស់ពួកគេយ៉ាងឆាប់រហ័ស ដែលប៉ះពាល់ដល់ការរំលាយអាហាររបស់ពួកគេ។

3


៣.Chicken Nugget

ជាធម្មតា Chicken Nugget ទាំងនេះអាចរកបានយ៉ាងងាយស្រួលនៅក្នុងភោជនីយដ្ឋាន ឬផ្សារទំនើប។ ប៉ុន្តែពួកវាមិនល្អចំពោះសុខភាពកុមារនោះទេ ដោយសារតែប្រភេទនៃគ្រឿងផ្សំរបស់វាគឺ មានរហូតដល់ទៅម្ភៃ ឬ ច្រើនជាងនេះក៏មាន។ ហើយនៅពេលចម្អិន ពួកវាក៏ត្រូវបានចៀនក្នុងប្រេងដែលមានសារធាតុបន្ថែមផ្សេងៗគ្នាដូចជា dimethylpolysiloxane ដែលមិនល្អសម្រាប់សុខភាពកូនរបស់លោកអ្នកឡើយ។

4

៤.ទំពាំងបាយជូ

ទំពាំងបាយជូអាចសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលមានប្រយោជន៍ចំពោះរាងកាយ ប៉ុន្តែក្មេងតូចៗមិនគួរបរិភោគវាឡើយ។ នេះដោយសារតែវាមានភាពរអិល ដែលអាចនាំឱ្យងាយស្លាក់ ម្យ៉ាងទៀតវាក៏មិនល្អចំពោះប្រព័ន្ធរំលាយអាហាររបស់កុមារផងដែរ៕

5

ប្រភព ៖ បរទេស