ទទួលទានអាហារទាំងនេះ ដើម្បីទទួលបានសក់ ស្បែក និងក្រចកស្អាត

នៅពេលដែលយើងគិតអំពីការកែលម្អសុខភាពសក់ ស្បែក និងក្រចករបស់យើង គំនិតដំបូងរបស់យើងប្រហែលជាចង់ប្រើប្រាស់ផលិតផល។ តែតាមពិតទៅអ្នកមិនបាច់ចំណាយលុយដើម្បីប្រើផលិតផលទាំងនោះទេ ដោយអ្នកអាចសាកល្បងទទួលទានអាហារខាងក្រោមនេះ ដើម្បីទទួលបានសក់ ស្បែក និងក្រចកស្អាតដូចបំណង។

1

១.សក់

ការស្រាវជ្រាវពី 2016Trusted Source បានបង្ហាញថា ស្ត្រីដែលញ៉ាំអាហារមានជាតិស្ករទាប សម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន A, B, និង C និងសារធាតុរ៉ែដូចជាស័ង្កសី និងម៉ាញេស្យូម អាចនឹងមិនសូវជ្រុះសក់នោះទេ។ រីឯការទទួលទានត្រីធូណាដែលសំបូរទៅដោយជាតិបារតក៏អាចបញ្ចៀសការបាត់បង់សក់នៅពេលអស់រដូវផងដែរ។

2

២.ស្បែក

ការញ៉ាំអាហារដែលមានមូលដ្ឋានលើរុក្ខជាតិអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងមុខងាររបាំងស្បែក។

3

៣.ក្រចក

ក្រចកគឺសម្បូរទៅដោយសារធាតុ keratin ហើយអាហារូបត្ថម្ភខ្លះអាចប៉ះពាល់ដល់សុខភាពក្រចកបាន ដោយក្នុងនោះរួមមានកង្វះអាហារូបត្ថម្ភដូចជាកាល់ស្យូម ឬជាតិដែកគឺអាចប៉ះពាល់ដល់ការលូតលាស់ក្រចករបស់អ្នកបាន។


4

+អាហារដែលត្រូវញ៉ាំ

នេះជាអ្វីដែលអ្នកជំនាញខាងចំណីអាហារ និងគ្រូពេទ្យជំនាញណែនាំឱ្យទទួលទានដើម្បីទទួលបានសក់ ស្បែក និងក្រចកស្អាត៖

-ត្រីខ្លាញ់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដូចជាត្រីធូណា និងត្រីសាលម៉ុន

-គ្រាប់ធុញ្ញជាតិ ជាពិសេសគឺគ្រាប់ផ្កាឈូករ័ត្ន

-ផ្លែបឺរ

-ស៊ុត

-បន្លែខៀវដូចជាស្ពៃ ឬ ខាត់ណា

-បន្លែផ្លែឈើសម្បូរជាតិទឹកដូចជា ត្រសក់ ឬ ឪឡឹកជាដើម៕

5

ប្រភព ៖ បរទេស