របៀបប្រើប៉េងប៉ោះ ដើម្បីថែរក្សាស្បែកមុខរបស់អ្នកអោយភ្លឺស្អាតជាងមុន

ប៉េងប៉ោះត្រូវបានគេចាត់ទុកថាជាអាហារផ្តល់សុខភាពល្អ មានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ដែលរួមមានដូចជា៖

- បេតាការ៉ូទីន

- លូទីន

- លីកូពីន

- ម៉ាញេស្យូម

- ប៉ូតាស្យូម

- វីតាមីន A

- វីតាមីន B-1, B-3, B-5, B-6 និង B-9។

1

តើប៉េងប៉ោះអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែករបស់អ្នក?

ការប្រើប្រាស់ប៉េងប៉ោះនៅលើមុខ ត្រូវបានគេរកឃើញថាជាផ្នែកមួយនៃការសម្អាតផ្ទៃមុខជាប្រចាំដែលអាចធ្វើឱ្យស្បែកស្រស់ថ្លា និងផ្តល់សំណើមដល់ស្បែកមុខរបស់អ្នក។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របាន អះអាងថាសារធាតុផ្សំរបស់ផ្លែប៉េងប៉ោះអាចជួយដល់៖


- ការប្រយុទ្ធប្រឆាំងនឹងការខូចខាតកោសិកា

- ផ្តល់សំណើម

- កាត់បន្ថយហានិភ័យនៃការរលាកដោយសារពន្លឺព្រះអាទិត្យ sunburn

- ការជម្រុះកោសិកាស្បែកដែលងាប់ចេញ ដើម្បីបង្កើនសុខភាព និងរូបរាងរបស់ស្បែកមុខ។

2

ម្យ៉ាងទៀត សារជាតិ pectin និង flavonoids នៅក្នុងប៉េងប៉ោះមានសារធាតុសម្អាត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបំពេញបន្ថែមវាយនភាពស្បែក ជួយប្រឆាំងនឹងការខូចខាតកោសិកា និងពន្យាភាពចាស់មុនអាយុ។ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប៉េងប៉ោះ ដូចជាវីតាមីន C និងលីកូពីន គឺអាចផ្តល់សំណើម ក៏ដូចជាទប់ស្កាត់ការឡើងកន្ទួលក្រហម ស្បែករោល រមាស់ ស្បែកស្ងួត និងប្រះជាដើម៕

3

ប្រភព៖ បរទេស