វិធីសាស្រ្តកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ

ជាទូទៅ មានមនុស្សជាច្រើនដែលប្រឈមនឹងជម្ងឺបេះដូង ហើយវិធីដែលពួកគេតែងតែព្យាបាលនោះគឺប្រើប្រាស់ថ្នាំជាប្រចាំ។ តែថ្ងៃនេះយើងនឹងយកយកវិធីសាស្រ្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំនោះឡើយ ដោយក្នុងនោះមានសកម្មភាព និងរបបអាហារដូចជា៖

1

១.ការដើរកម្សាន្ត ឬហាត់ប្រាណ

គ្រាន់តែដើរ 40 នាទី 3 ឬ 4 ដងក្នុងមួយសប្តាហ៍ (ឬ 25 នាទីនៃការធ្វើលំហាត់ប្រាណខ្លាំងជាងដូចជាការរត់) អាចបន្ថយសម្ពាធឈាម កូលេស្តេរ៉ុល និងទម្ងន់ខ្លួនបានយ៉ាងល្អ។ ហើយសូម្បីតែការចំណាយពេលហាត់ប្រាណ 10 នាទី ក៏ល្អសម្រាប់បេះដូងរបស់អ្នកដែរ។

2

២.ទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ

មិត្តភក្ដិរបស់អ្នកអាចធ្វើបេះដូងរបស់អ្នកដំណើរការបានល្អ។ ការស្រាវជ្រាវបានបង្ហាញថា ការនៅម្នាក់ឯង ឬមានអារម្មណ៍ឯកោអាចផ្តល់ផលមិនល្អចំពោះបេះដូងរបស់អ្នកឡើយ។

3

៣.ការបរិភោគបន្លែផ្លែឈើ

សារធាតុចិញ្ចឹម និងជាតិសរសៃដែលមាននៅក្នុងបន្លែផ្លែឈើអាចធ្វើឱ្យបេះដូងមានសុខភាពល្អ។ ពួកវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដែលអាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺផ្សេងៗទៀត។

4

៤.បរិភោគគ្រាប់ធញ្ញជាតិ

ជាតិសរសៃ ខ្លាញ់មិនឆ្អែត និងអាស៊ីតខ្លាញ់អូមេហ្គា 3 នៅក្នុងគ្រាប់ធញ្ញជាតិអាចជួយឱ្យរាងកាយរបស់អ្នកកាត់បន្ថយការរលាក កូលេស្តេរ៉ុល LDL "អាក្រក់" និងការបង្កើតសន្ទះនៅក្នុងសរសៃឈាមទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង។ ពួកវាក៏អាចប្រឆាំងនឹងការកកឈាមដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលផងដែរ។

5

៥.ទទួលទានត្រីសាល់ម៉ុន

ការទទួលទានត្រីដែលសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុន ត្រីម៉ាកែល ត្រីសាឌីន ឬត្រីធូណាអាចជួយដល់សុខភាពបេះដូងរបស់អ្នក។ ព្រោះត្រីទាំងនេះមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា 3 និងសារធាតុចិញ្ចឹមផ្សេងទៀត។

6

៦.ហាត់យូហ្គា

វាមិនត្រឹមតែធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ វាក៏ជាវិធីធ្វើឱ្យចិត្តអ្នកស្ងប់ និងបន្ធូរភាពតានតឹងផងដែរ ។ វាអាចបន្ថយអត្រាបេះដូង និងសម្ពាធឈាមធ្វើឱ្យអ្នកមិនសូវមានការព្រួយបារម្ភ ដែលល្អសម្រាប់បេះដូងរបស់អ្នក។ ប្រសិនបើយូហ្គាមិនមែនជាចំណង់ចំណូលរបស់អ្នកទេ សូមអ្នកចំណាយពេលដើម្បីសម្រាក និងកាត់បន្ថយភាពតានតឹង ដូចជាការធ្វើសមាធិ ការស្តាប់តន្ត្រី ឬ ធ្វើសកម្មភាពផ្សេងទៀតដែលអ្នកចូលចិត្ត។

7


៧.គេងយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយយប់

រាងកាយរបស់អ្នកត្រូវការការសម្រាកយ៉ាងយូរ។ ក្នុងអំឡុងពេលនោះ ចង្វាក់បេះដូង និងសម្ពាធឈាមរបស់អ្នកធ្លាក់ចុះទាបមួយរយៈ ដែលជាផលល្អសម្រាប់សុខភាពបេះដូង។ ប្រសិនបើអ្នកតែងតែគេងតិចជាង ៧ម៉ោង នោះរាងកាយរបស់អ្នកអាចនឹងចាប់ផ្តើមបង្កើតសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ ការគេងតិចក៏មានទំនាក់ទំនងទៅនឹងការរលាក និងជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអាចជាផលអាក្រក់សម្រាប់បេះដូងរបស់អ្នកផងដែរ។

9

៨.បញ្ឈប់ការជក់បារី

ការជក់បារីអាចបង្កើនសម្ពាធឈាម ដែលធ្វើឱ្យពិបាកក្នុងការធ្វើលំហាត់ប្រាណ និងបណ្ដាលអោយឈាមរបស់អ្នកងាយនឹងកក ដែលអាចឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល និងឱកាសនៃការគាំងបេះដូង។

8

៩.រួមភេទ

អ្នកទំនងជាមិនសូវកើតជំងឺបេះដូងទេ ប្រសិនបើអ្នករួមភេទពីរបីដងក្នុងមួយសប្តាហ៍ ហើយសូម្បីតែការរួមភេទដោយខ្លួនឯងក៏អាចជួយការពារបេះដូងបានដែរ។

10

១០.រក្សាតុល្យភាពទម្ងន់

ការកើនឡើងនៃទម្ងន់អាចបង្កើនឱកាសនៃកូលេស្តេរ៉ុលខ្ពស់ សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម ដែលទាំងអស់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូងផងដែរ។

11

១១.កុំអង្គុយតែមួយកន្លែង

ជំងឺបេះដូងទំនងជាអាចកើតមានប្រសិនបើអ្នកអង្គុយមួយកន្លែងពេញមួយថ្ងៃ ហើយវាមិនត្រឹមតែដោយសារតែអ្នកដុតកាឡូរីតិចជាងមុនប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្លាស់ប្តូររបៀបដែលរាងកាយរបស់អ្នកដំណើរការជាតិស្ករ និងជាតិខ្លាញ់ ដែលជាប់ទាក់ទងទៅនឹងជំងឺបេះដូងថែមទៀតផង។ ដូចនេះសូមព្យាយាមកាត់បន្ថយនូវការអង្គុយតែមួយកន្លែង និងព្យាយាមក្រោកឈរ ពត់ខ្លួន ហើយដើរទៅដើរមកយ៉ាងហោចណាស់ម្តងក្នុងមួយម៉ោង។

12

១២.ពិនិត្យសុខភាពជាប្រចាំ

មានតែគ្រូពេទ្យដែលអាចមើលថាតើសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលរបស់អ្នកមានគ្រោះថ្នាក់ក្នុងការបំផ្លាញបេះដូង និងសរសៃឈាមរបស់អ្នកដែរឬទេ។ កាលណាអ្នករកឃើញបញ្ហាទាំងនោះជាមុន អ្នកក៏អាចចាប់ផ្តើមព្យាបាលវាបានកាន់តែលឿន។ ហេតុនេះប្រសិនបើអ្នកមានបញ្ហាអវិជ្ជមានណាមួយគ្រូពេទ្យអាចណែនាំនូវការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារដើម្បីការពារសុខភាពបេះដូងរបស់អ្នក៕

13

ប្រភព ៖ បរទេស