វិធីធម្មជាតិ ដើម្បីបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ

កូលេស្តេរ៉ុលត្រូវបានផលិតនៅក្នុងថ្លើមរបស់អ្នក និងមានមុខងារសំខាន់ៗជាច្រើន។ ជាឧទាហរណ៍ វាជួយរក្សាជញ្ជាំងកោសិការបស់អ្នកឱ្យមានភាពបត់បែន និងចាំបាច់ដើម្បីបង្កើតអរម៉ូនជាច្រើន។ តែប្រសិនបើក្នុងខ្លួនអ្នកមានផ្ទុកប្រកូលេស្តេរ៉ុលច្រើនពេក (ឬកូលេស្តេរ៉ុលនៅខុសទីតាំង) វានឹងបង្កើតការផលវិបាកចំពោះសុខភាពអ្នក។

ដូច្នេះតោះមកដឹងពីវិធីធម្មជាតិខាងក្រោម ដើម្បីបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ៖

1

១.ផ្តោតលើខ្លាញ់ monounsaturated

របាយការណ៍ស្រាវជ្រាវមួយបានទទួលស្គាល់ថាការទទួលទានជាតិខ្លាញ់ទាបជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ ហើយអ្នកអាចទទួលទានអាហារដែលមានជាតិខ្លាញ់ទាបទាំងនេះបាន ដែលរួមមានដូចជា៖

- ប្រេងអូលីវ

- គ្រាប់ធុញ្ញជាតិដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី

- ផ្លែបឺរ។

2

២.ប្រើប្រាស់ខ្លាញ់ polyunsaturated fats ដូចជា omega-3s

ការស្រាវជ្រាវបង្ហាញថាខ្លាញ់ polyunsaturated fats កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) និងបន្ថយហានិភ័យនៃជំងឺបេះដូង។ ខ្លាញ់ Polyunsaturated ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមេតាបូលីស និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។ រីឯអាស៊ីតខ្លាញ់ Omega-3 គឺជាប្រភេទខ្លាញ់ polyunsaturated ម្យ៉ាងដែលផ្តល់សុខភាពល្អដល់បេះដូង។ ពួកវាត្រូវបានរកឃើញនៅក្នុងអាហារ ដូចជា៖

- ត្រីសាម៉ុង

- ត្រីធូណាសមុទ្រជ្រៅដូចជា bluefin ឬ albacore

- បង្គា

- ប្រភពផ្សេងទៀតនៃអូមេហ្គា 3 រួមមានគ្រាប់ធុញ្ញជាតិជាដើម។


3

៣.លំហាត់ប្រាណ

លំហាត់ប្រាណគឺយុទ្ធសាស្រ្តដ៏ល្អមួយចំពោះសុខភាពបេះដូង។ វាមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវកាយសម្បទា និងជួយប្រយុទ្ធប្រឆាំងនឹងការធាត់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយ LDL ដែលបង្កគ្រោះថ្នាក់ និងបង្កើន HDL ដែលមានប្រយោជន៍ចំពោះសុខភាពថែមទៀតផង។

4

៤.រក្សាទម្ងន់ដែលមានសុខភាពល្អសម្រាប់អ្នក

ការមានទម្ងន់លើស ឬ ធាត់អាចបង្កើនហានិភ័យនៃការកើតកម្រិតកូឡេស្តេរ៉ុលខ្ពស់។ រៀងរាល់ 10 ផោនគឺមានជាតិខ្លាញ់លើសផលិតប្រហែល 10 មីលីក្រាមនៃកូលេស្តេរ៉ុលក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកសម្រកទម្ងន់គឺអាចបន្ថយកម្រិតកូឡេស្តេរ៉ុលបានយ៉ាងងាយ។

5

៥.ជៀសវាងការជក់បារី

ការជក់បារីបង្កើនហានិភ័យនៃជំងឺបេះដូងតាមវិធីជាច្រើន។ មួយក្នុងចំណោមទាំងនេះគឺដោយការផ្លាស់ប្តូររបៀបដែលរាងកាយគ្រប់គ្រងកូលេស្តេរ៉ុល។ ព្រោះកោសិកាភាពស៊ាំនៅក្នុងខ្លួនអ្នកជក់បារីមិនអាចត្រឡប់កូលេស្តេរ៉ុលពីជញ្ជាំងសរសៃឈាមទៅកាន់ថ្លើមបានទេ ដោយសារតែសារធាតុថ្នាំជក់ និងជាតិនីកូទីន។ ម្យ៉ាងទៀត បារីមានសារធាតុគីមីពុលមួយឈ្មោះថា អាក្រូលីន ដែលអាចស្រូបចូលក្នុងចរន្តឈាមតាមសួត ដែលអ្នកវិទ្យាសាស្ត្រសន្មតថាវាធ្វើឱ្យប៉ះពាល់ដល់របៀបដែល HDL នៅក្នុងរាងកាយដឹកជញ្ជូនកូលេស្តេរ៉ុល ដែលអាចនាំឱ្យមានការវិវត្តនៃជំងឺបេះដូង៕

6

ប្រភព ៖ បរទេស