ទឹកផ្លែឈើល្អខ្លាំងណាស់ ចំពោះអ្នកមានជម្ងឺរលាកពោះវៀនធំ

រោគសញ្ញារលាកពោះវៀនធំ (IBS) អាចបណ្តាលឱ្យមានរោគសញ្ញាពិបាកក្នុងការរំលាយអាហារ ដូចជាហើមពោះ ឈឺពោះ/មិនស្រួល រាគ ទល់លាមក និងការផ្លាស់ប្តូរចលនាពោះវៀនរបស់អ្នក។

ហើយក្នុងនោះត្រូវបានគេរកឃើញថា ទឹកផ្លែឈើគឺល្អខ្លាំងណា់សម្រាប់អ្នកមានជម្ងឺរលាកពោះវៀនធំ។

អត្ថបទនេះនឹងប្រាប់អ្នកថាតើទឹកផ្លែឈើល្អ និងផ្តល់នូវគន្លឹះមានប្រយោជន៍យ៉ាងណាខ្លះ៖

1

ទឹកផ្លែឈើ គឺជាដំណើរការមួយដែលទាញយកទឹក និងសារធាតុចិញ្ចឹមពីបន្លែ និងផ្លែឈើ។ ជារឿយៗ ទឹកផ្លែឈើដែលយើងធ្វើខ្លួនឯងនៅផ្ទះច្រើនតែមានជាតិស្ករតិចជាងទឹកផ្លែឈើដែលទិញតាមហាងធម្មតា។ ហើយការផឹកទឹកផ្លែឈើអាចជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ និងអាចជួយឱ្យអ្នកមានជម្ងឺរលាកពោះវៀនធំទទួលបានសារធាតុចិញ្ចឹមបន្ថែមដូចជា សារជាតិបន្លែ និងផ្លែឈើឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយពុំបាច់ពិបាកក្នុងរំលាយអាហារ ព្រោះជាធម្មតាជាតិសរសៃពិបាកក្នុងការរំលាយ។

2


តាមរយៈការទទួលទានទឹកផ្លែឈើ អ្នកនឹងទទួលបានជាតិសរសៃ វីតាមីន សារធាតុរ៉ែ និងជាតិបានយ៉ាងងាយស្រួល ។ លើសពីនេះទៀត អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ក្នុងការទទួលទានជាតិទឹកកាន់តែច្រើន ដែលអាចជួយដល់ការទល់លាមកថែមទៀតផង។

3

ប្រសិនបើអ្នកចាប់អារម្មណ៍លើការទទួលទានទឹកផ្លែឈើ សូមជ្រើសរើសយកបន្លែ និងផ្លែឈើណាដែលមានជាតិ FODMAP ទាបដូចជា៖ ការ៉ុត, ខាត់ណា, ចេក, ស្ត្របឺរី, ប៊្លូបឺរី, គីវី, ត្របែក, ផ្លែល្ហុង និងក្រូចជាដើម៕

4

ប្រភព ៖ បរទេស