រើសទម្រង់ក្រចកខាងក្រោម ដើម្បីដឹងពីការពិតនៃអ្នក

ក្រចកដៃគឺផ្នែកមួយដ៏សំខាន់ក្នុងចំណោមផ្នែកដទៃទៀតនៃរាងកាយរបស់អ្នក ។ ហើយជារឿយៗគេតែងតែមានការជឿជាក់ថាវាអាចប្រាប់យើងពីលក្ខណៈរបស់នរណាម្នាក់។ តើទម្រង់នៃក្រចកដៃរបស់អ្នកមានរាងដូច ឬស្រដៀងនឹងប្រភេទមួយណានៃរូបខាងក្រោម?

1

១.ក្រចកមូល

អ្នកចូលចិត្តជជែក ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ អ្នកចូលចិត្តបង្កើតមិត្តជាមួយមនុស្សថ្មីៗ។ អ្នកស្រឡាញ់សន្តិភាព និងតម្លៃ និងចូលចិត្តរស់នៅដោយសន្តិភាព ភាពថ្លៃថ្នូរ ស្អប់ជម្លោះ។ អ្នកមានភាពបត់បែនល្អក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មីៗ។ អ្នកក៏ដឹងពីរបៀបធ្វើការងារ ឬសកម្មភាពផ្សេងៗជាមួយមនុស្សជុំវិញខ្លួន។ ចំណុចខ្សោយដ៏ធំរបស់អ្នកគឺ ខ្សោយក្នុងការសម្រេចចិត្ត និងចូលចិត្តលេងសើចច្រើនពេក ហើយអ្នកច្រើនតែទទួលឥទ្ធិ ពលពីមនុស្សជុំវិញខ្លួន។

2

២.ក្រចករាងត្រីកោណ

អ្នកសាមញ្ញ និងស្មោះត្រង់។ អ្នករស់នៅក្នុងភាពប្រាកដនិយម សុភាពរាបសារ ដឹងពីភាពខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង និងមិនដែលអួតខ្លួនឡើយ។ អ្នកនិយាយហើយអ្នកធ្វើមិនមែនចេះតែអួត ឬ ស្រមើស្រមៃទេ។ អ្នករស់នៅដោយគ្មានមហិច្ឆតា ដូច្នេះអ្នកត្រូវបានគេស្រឡាញ់គ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះដោយសារតែអ្នកនិយាយត្រង់ពេក អ្នកតែងតែនិយាយពាក្យដែលមិនសូវ "យល់" ធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្ត។ តើបើសួរអ្នកថាខ្វល់ ឬ អត់? ចម្លើយគឺ “អត់”។

3


៣.ក្រចករាងជ្រុង

អ្នកមិនបានកើតមកមានជោគវាសនាសប្បាយរីករាយនោះទេ។ អ្នកតែងតែព្យាយាមឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដើម្បីបានអ្វីដែលអ្នកចង់បាន ។ ទោះបីជាជីវិតមានភាពរញ៉េរញ៉ៃ តានតឹងខ្លាំងក៏ដោយ ក៏អ្នកមិនដែលថយក្រោយ ឬគិតអ្វីផ្ដាសផ្ដាសនោះទេ។ អារម្មណ៍របស់អ្នកស្ថិតក្នុងស្ថានភាពលំបាក តែមានស្ថិរភាព និងភាពវិជ្ជមាន។ អ្នកទទួលបានការគោរពពីមនុស្សជាច្រើនដោយសារបុគ្គលិកលក្ខណៈឯករាជ្យ អ្នកគោរពខ្លួនឯងខ្ពស់ និងមិនចូលចិត្តពឹងលើនរណាម្នាក់ឡើយ។ អ្នកគឺជាស្មាដ៏រឹងមាំសម្រាប់អ្នកដែលត្រូវការជំនួយពីអ្នក ។ អ្នកមានហេតុផល វិន័យច្បាស់លាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។ អ្នកដឹងពីរបៀបប្រើប្រាស់កម្លាំងពលកម្ម ដើម្បីបង្កើតជីវិតដែលពេញលេញមួយ។

4

៤.ក្រចករាងចតុកោណព្នាយ

មិនថាធ្វើអ្វីក៏ដោយអ្នកមានផែនការ និងមានគោលដៅច្បាស់លាស់ មិនមែនធ្វើឱ្យតែសប្បាយនោះទេ។ អ្នកគឺជាមនុស្សជាប់លាប់ អ្នកដទៃមិនអាចមានឥទ្ធិពលលើគំនិតរបស់អ្នកនោះឡើយ។ អ្នកតែងតែព្យាយាមធ្វើការដើម្បីអនាគតដ៏ល្អប្រសើរ។ អ្នកប្រាថ្នាចង់បានតំណែងខ្ពស់ក្នុងសង្គម ព្រមទាំងទទួលបានការរីកចម្រើនខាងលុយកាក់។ អ្នកមានមហិច្ឆតាជាច្រើន ហើយដឹងពីរបៀបព្យាយាមដើម្បីសម្រេចគោលដៅ។ ទោះបីជាមានសម្ពាធច្រើនក៏ដោយ ក៏អ្នកមិនខ្លាចនឹងធ្វើវាដែរ។ អ្នកកម្រត្អូញត្អែរណាស់ ការព្យាយាមស៊ូទ្រាំ និងបន្តតស៊ូទៅមុខជានិច្ចគឺជាបាវវចនារបស់អ្នក៕

5

ប្រភព ៖ បរទេស