តើមានន័យយ៉ាងណា នៅពេលអ្នកសុបិន្តឃើញនរណាម្នាក់ស្លាប់?

សុបិនអាចជាអារម្មណ៍មិនធម្មតា ប្លែក និងជារឿងអាថ៌កំបាំងដ៏ទាក់ទាញមួយសម្រាប់មនុស្សជាច្រើន។ ប៉ុន្តែមិនមែនគ្រប់សុន្តិសុទ្ធតែជារឿងល្អនោះទេ ព្រោះពេលខ្លះសុបន្តិក៏បង្ហាញយើងពីរឿងអាក្រក់ និងរន្ធត់ដូចជាឃើញមានមនុស្សស្លាប់ជាដើម។ ប៉ុន្តែតើអ្នកឆ្ងល់ដែរឬទេថា សុបន្តិឃើញមានមនុស្សស្លាប់ តើជាប្រថ្នូលអ្វី?

1

១.សុបិន្តអំពីសេចក្តីស្លាប់

អ្នកជំនាញភាគច្រើនយល់ស្របថា ការយល់សប្តិអំពីសេចក្តីស្លាប់ ច្រើនតែបង្ហាញពីបំណងប្រាថ្នាចង់បញ្ចប់អ្វីមួយ។ នោះមិនមានន័យថាអ្នកចង់បញ្ចប់ជីវិតរបស់អ្នកដទៃនោះទេ។ ផ្ទុយទៅវិញ អ្នកចង់បំបែកចេញពីទម្លាប់ជាក់លាក់ណាមួយ វាអាចជាទំនាក់ទំនង ផ្លូវអាជីព គ្រួសារ ឬ ទំនាក់ទំនងអ្វីមួយ។

2

២.សុបិន្តអំពីការស្លាប់របស់នរណាម្នាក់


ជារឿយៗ នៅពេលដែលអ្នកសុបិនអំពីការស្លាប់របស់នរណាម្នាក់ វាជាធម្មតាមានន័យថា អ្នកកំពុងផ្ទុកនូវអារម្មណ៍ធ្ងន់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះបុគ្គលនោះ ប៉ុន្តែក៏មិនមែនដោយសារតែកំហឹងរហូតនោះដែរ ព្រោះវាប្រហែលជាការច្រណែន ពេលខ្លះវាអាចជាការឈឺចាប់ ឬ រឿងអវិជ្ជមានជាដើម។

3

៣.គំនិតចុងក្រោយ

នៅពេលដែលអ្នកសុបិន្តអំពីនរណាម្នាក់ដែលស្លាប់ វាច្រើនតែបង្ហាញពីបំណងប្រាថ្នាដ៏អស្ចារ្យមួយដើម្បីសម្អាតខ្លួនអ្នកពីបុគ្គលនោះ។ លើកក្រោយដែលអ្នកសុបិនអំពីនរណាម្នាក់ស្លាប់ សាកល្បងគិតអំពីអារម្មណ៍របស់អ្នកចំពោះពួកគេ។ តើពួកគេទំនងជាធ្វើឱ្យអ្នកតូចចិត្តក្នុងហេតុផលណាមួយ ឬ អត់ ព្រោះវាអាចជាថាមពលអវិជ្ជមានដែលពួកគេកំពុងនាំចូលក្នុងជីវិតអ្នក៕

4

ប្រភព ៖ បរទេស