តើអ្វីជាមូលហេតុដែលនាំឱ្យស្នេហាមានការប្រេះស្រាំ?

អ្នកប្រហែលជាធ្លាប់ជួបរឿងរាវឈឺចាប់ដោយសាស្នេហា ហើយមានអ្នកខ្លះមានការឈឺចាបើខ្លាំងពេក រហូតដល់មិនចង់មានស្នេហាម្ដងទៀត។ មកដឹងពីមូលហេតុមួយចំនួនដែលនាំឱ្យស្នេហារបស់អ្នកមានការប្រេះស្រាំ។

1

១.គ្មានទំនុកចិត្តលើខ្លួនឯង

មូលហេតុដែលស្នេហាអ្នកមិនល្អគឺដោយសារអ្នកខ្វះទំនុកចិត្តលើខ្លួនឯង។ វាហាក់បីដូចជាអ្នកមិនល្អគ្រប់គ្រាន់នៅចំណុចណាមួយ ដែលធ្វើឲអ្នកមិនអាចចុះសម្រុងនឹងដៃគូរ។ អ្នកមានបំណងចង់បានការយកចិត្តទុកដាក់ ថ្នាក់ថ្នម មើលថែពីមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះហើយ ប្រសិនបើអ្នកមានអារម្មណ៍ថា សេចក្តីស្រលាញ់របស់គូរស្នេហ៍មិនគ្រប់គ្រាន់ទេអ្នកនឹងដើរចេញពីស្នេហានោះ ដូច្នេះស្នេហានឹងមិនស្ថិតស្ថេរឡើយ។ ដើម្បីឱ្យមានស្នេហាដ៏រីករាយអ្នកត្រូវ ធ្វើខ្លូនជាមនុស្សធំ យល់ការ អត់ធន ស្មោះត្រង់ចំពោះស្នេហា។

2

២.មិនអាចដោះលែងខ្លួនឯងបានទេ

មូលហេតុដែលស្នេហាអ្នកមិនល្អគឺដោយសារអ្នកមិនអាចដោះលែងខ្លួនឯងបាន។ បើទោះជាអ្នកចង់មានស្នេហាស្មោះស្មគ្រ័និងចង់បានការលួងលោមក៏ដោយ អ្នកតែងតែខ្វល់ខ្វាយពីក្រសែភ្នែកអ្នកដទៃ ឬ តែងតែគិតក្នុងចិត្តថា "ខ្ញុំមិនមែនជាមនុស្សប្រភេទនេះទេ"។ ជាពិសេសអ្នកមានការតាំងចិត្តខ្លាំងចំពោះការរួមភេទ ហើយហាក់ដូចជាមិនពេញចិត្ត។ ដោះលែងខ្លួនអ្នកជាមុនសិន ធ្វើការផ្លាស់ប្តូររបស់អ្នកផងដែរ ដើម្បីឱ្យមានស្នេហារបស់របស់អ្នករីករាយស្ថិតស្ថេរ ។

3


៣.អ្នកខ្លាចគេឈឺចាប់

មូលហេតុដែលស្នេហាអ្នកមិនល្អគឺមកពីអ្នកមិនហ៊ានមិនប្រឈរមុខដោយខ្លួនឯង។ អ្នកជាប្រភេទមនុស្ស ដែលស្រលាញ់ដៃគូខ្លាំង ប៉ុន្តែមានករណីជាច្រើនដែលក្លាយជាស្នេហាមិនបានសម្រេច។ យ៉ាងណាមិញ មូលហេតុដែលអ្នកមិនអាចសកម្មក្នុងរឿងស្នេហាគឺមកពីអ្នកខ្លាចឈឺ។ ដើម្បីឱ្យអ្នកមានស្នេហាដ៏អស្ចារ្យ វាហាក់ដូចជាអ្នកត្រូវបំបែកចិត្តរបស់អ្នកហើយផ្លាស់ប្តូរខ្លួនឯង។ បើអ្នកឆ្លុះបញ្ចាំងពីកន្លែងដែលអ្នកធ្វើខុស ហើយគិតថា "ខូចចិត្តជាជំហានដើម្បីជួបជោគវាសនា" នោះអ្នកគួរតែអាចជួបស្នេហ៍ពិត។

4

៤.មិនទុកចិត្តមនុស្ស

មូលហេតុដែលស្នេហាអ្នកមិនល្អគឺមកពីអ្នកមិនទុកចិត្តដៃគូរ។ វាអាចជាដោយសាអ្នកមានស្នាមរបួសបេះដូង ដែលធ្លាប់មានការឈឺចាប់ដោយសាស្នេហាពីមុន ធ្វើឲមិនទុកចិត្ត និងបិទឪកាសមិនព្រមទទួលអ្នកណាទៀត។ បើទោះបីជាមានមនុស្សស្មោះត្រង់ជាច្រើន ប៉ុន្តែអ្នកតែតែងក្រឡេកមើលគេដោយមន្ទិលសង្ស័យ មើលទៅគេដូចជាមនុស្សអាក្រក់ មិនស្មោះត្រង់។ ដើម្បីមានសេចក្ដីស្រឡាញ់គួរឱ្យទុកចិត្ត ចូរបើកចិត្តឱ្យទូលាយយល់ពីអ្នកដទៃ។ ជាដំបូងត្រូវបង្កើតមិត្តភ័ក្តិភេទផ្ទុយគ្នាដែលមិនមានស្នេហា មិត្តមានចំណូលចិត្តជាដើម ហើយយល់ពីអារម្មណ៍របស់ភេទផ្ទុយគ្នា៕

5

ប្រភព ៖ បរទេស