មូលហេតុសំខាន់ៗដែលធ្វើឱ្យមនុស្សស្រីចាកចេញពីបុរសដែលខ្លួនស្រលាញ់

បើមនុស្សស្រីមានស្នេហា វាអាចហាក់ដូចជានាងនឹងផ្តល់ឲ្យដៃគូនូវអ្វីទាំងអស់ដែលនាងមាន។ ប៉ុន្តែវាក៏មានដែនកំណត់ផងដែរ ហើយនៅពេលដែលនាងអស់ការទ្រាំទៀត នោះនាងនឹងចាកចេញ ទោះបីជានាងស្រឡាញ់បុរសម្នាក់នោះខ្លាំងក៏ដោយ ហើយខាងក្រោមនេះគឺជាមូលហេតុចម្បង៖

1

១.ខំប្រឹងតែគេមិនមើលឃើញ

នៅពេលដែលស្ត្រីម្នាក់កំពុងគិតអំពីការបែកគ្នាជាមួយនឹងមនុស្សជាទីស្រលាញ់របស់នាង ភាគច្រើនមកពីនាងបានព្យាយាមគ្រប់សព្វបែបយ៉ាងរួចមកហើយ ដើម្បីរក្សាទំនាក់ទំនងមួយនេះ។ ប៉ុន្តែការខំប្រឹងរបស់នាងបែរជាដៃគូមើលមិនឃើញ និងថែមទាំងត្អូញត្អែរថានាងរករឿងច្រើនថែមទៀតផង។

2

២.គាត់បោះបង់អ្នកដើម្បីដើរលេងជាមួយមិត្តភក្តិ

នាងមិនសប្បាយចិត្តនោះទេ នៅពេលដែលមិត្តប្រុសតែងតែទុកនាងចោលឲ្យនៅម្នាក់ឯង ជាពិសេសពេលចុងសប្តាហ៍ ហើយពេលនាងខលក៏មិនខ្ចីលើក ឬ ចោទថានាងរំខានដល់សប្បាយរបស់គេថែមទៀតផង។ ហេតុផលនេះហើយដែលធ្វើឲ្យនាងយល់ថា នាងមិនមានអ្វីសំខាន់នៅក្នុងជីវិតដៃគូររបស់នាងសោះតែម្តង។

3

៣.គាត់ធ្វើឲ្យនាងសង្ស័យច្រើន

បើគាត់ធ្វើដូចជាមានអ្វីបិទបាំង វានឹងធ្វើឲ្យនាងយល់ថាគាត់មិនមានភាពស្មោះត្រង់ ធ្វើឲ្យនាងមិនទុកចិត្ត និងគិតច្រើន រហូតដល់នាងហត់លែងចង់ដឹងលឺអ្វីពីអ្នកទៀត។

4


៤.គាត់មិនដែលនៅជិតអ្នកនៅពេលដែលអ្នកត្រូវការគាត់ខ្លាំង

នៅពេលដែលគាត់មិនមានវត្តមាននៅពេលដែលនាងចង់និយាយអំពីរឿងក្នុងចិត្ត ឬ ពេលដែលនាងជួបទុក្ខលំបាក នោះនាងនឹងមានអារម្មណ៍ថាគាត់មិនស្រឡាញ់នាង គាត់គ្មានអ្វីសំខាន់នៅក្នុងជីវិតរប់នាង ហើយចង់គ្មានគាត់ក៏នាងអាចរស់បាន។

5

៥.គាត់មិនអើពើនឹងគំនិតរបស់នាង

នៅពេលដែលមានតម្រូវការដើម្បីធ្វើការសម្រេចចិត្តនៅក្នុងទំនាក់ទំនងស្នេហា ស្ត្រីម្នាក់រំពឹងថាគំនិតរបស់នាងនឹងត្រូវបានយកមកពិចារណា។ តែប្រសិនបើបុរសម្នាក់នោះមិនអើពើនឹងគំនិតរបស់នាង នោះនាងនឹងយល់ថាគាត់ជាមនុស្សមិនចេះឲ្យតម្លៃ និងមិនមែនជាដៃគូរល្អសម្រាប់ជីវិតនោះទេ។

6

៦.គាត់ប្រៀបធៀបនាងទៅនឹងស្ត្រីផ្សេងទៀត

វាអាចជាអតីតមិត្តរួមការងារ ឬម្តាយរបស់គាត់។ ក្នុងករណីណាក៏ដោយ ការប្រៀបធៀបមិត្តស្រីទៅនឹងស្ត្រីផ្សេងទៀតគឺជាកំហុសដ៏គ្រោះថ្នាក់បំផុតដែលអាចបំផ្លាញទំនាក់ទំនងស្នេហាភ្លាមៗ។ វាធ្វើឱ្យស្ត្រីមានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍អវិជ្ជមាន ហើយភាគច្រើនទំនងជានឹងបញ្ចប់ដោយការបែកបាក់គ្នា៕

7

ប្រភព ៖ បរទេស