ចង់កម្ចាត់សត្វមូស ងាយស្រួលទេដោយគ្រាន់តែអនុវត្តតាមវិធីទាំងនេះ

អ្នកខ្លះគិតថាសត្វមូសងាយស្រួលក្នុងការកម្ចាត់ តែតាមពិតនោះវាគឺមិនស្រួលដូចការគិតនោះទេ ព្រោះមូសតែងតែលាក់ខ្លួននៅបរិវេណជាច្រើននៅក្នុងផ្ទះរបស់អ្នក ឬ សូម្បីតែនៅជុំវិញរបស់អ្នក។ ហេតុនេះហើយទើប ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីវិធីងាយៗអាចធ្វើនៅផ្ទះខ្លួនឯងបាន ដើម្បីកម្ចាត់សត្វមូស!

1

១.ប្រើប្រភពស្ករ និងដបជ័រ
របស់ដែលត្រូវការ៖ ដបប្លាស្ទិក 2 លីត្រ និងរបស់ផ្អែមដូចជាស្ករ ឬ ទឹកឃ្មុំក៏បាន។
របៀបធ្វើវា៖ ដំបូងអ្នកត្រូវកាត់ផ្នែកខាងលើនៃដប ហើយដាក់គ្រឿងផ្សំដែលអ្នកបានជ្រើសរើសចូល។ បន្ទាប់មកអ្នកត្រូវដាក់ផ្នែកខាងលើនៃដប ចូលទៅក្នុងដបវិញ តែត្រូវដាក់បញ្ច្រាស។ បន្ទាប់មកជម្រើសដ៏ល្អបំផុតគឺដាក់វានៅកន្លែងងងឹតនៅក្នុងបន្ទប់របស់អ្នក ហើយរង់ចាំឱ្យមូសចូលទៅជិតវា។ ស្ករ ឬ ទឹកឃ្មុំនឹងទាក់ទាញពួកវា ហើយពួកវានឹងជាប់នៅបាតដប។

2

២.ប្រើដបជ័រ និងកាសែតមួយចំនួន
របស់ដែលត្រូវការ៖ ដបជ័រចំណុះ ២លីត្រ ទឹក ស្ករ ដំបែ និងកាសែតមួយចំនួន។
វិធីធ្វើ៖ ដូចវិធីខាងលើដែរ អ្នកត្រូវកាត់ដបខាងលើចេញ ហើយចាក់ទឹកក្តៅជាមួយស្ករចូល បន្ទាប់ពីទឹកបានចុះត្រជាក់ អ្នកអាចបន្ថែមដំបែខ្លះ ហើយដាក់ផ្នែកនៃដបដែលអ្នកកាត់ដាក់ទៅក្នុងដបវិញ។ រឿងចុងក្រោយដែលអ្នកត្រូវធ្វើគឺដាក់កាសែត ខ្លះនៅជុំវិញដប ដើម្បីប្រាកដថាមូសមិនអាចចាកចេញបានទេ។

3


៣.ប្រើចានតូចមួយជាមួយសាប៊ូ និងភ្លើងទៀន
របស់ដែលត្រូវការ៖ ចានតូចមួយ សាប៊ូលាងចាន និងទៀនមួយចំនួន។
វិធីធ្វើ៖ ចាក់ទឹក និងសាប៊ូចូលក្នុងចានតូច ហើយលាយវា។ បន្ទាប់មក អ្នកអាចដុតទៀន រួចដាក់ជុំវិញចាន។ មូសនឹងត្រូវបានទាក់ទាញដោយកំដៅដែលមកពីប្រភពទៀនទាំងនោះនឹងធ្លាក់ចូលក្នុងចានសាប៊ូ។

4

៤.ប្រើស្លឹកក្រៃ ឬ សំបកក្រូច
របស់ដែលត្រូវការ: សំបកក្រូចមួយចំនួន ឬ ស្លឹកក្រៃមួយចំនួន
របៀបធ្វើ៖ ដោយសារមូសស្អប់ក្លិនរបស់ស្លឹកក្រៃ ឬ សំបកក្រូច ដូច្នេះអ្នកអាចប្រើវាឱ្យមានប្រយោជន៍បាន។ ដោយអ្នកគ្រាន់តែដាក់របស់ទាំងពីរនេះនៅជិតខ្លួន នោះអ្នកនឹងអាចជៀសផុតការរំខានពីសត្វមូសបានយ៉ាងងាយស្រួល៕

5

ប្រភព ៖ បរទេស