មានបំណងចង់បានកូន អ្នកអាចសាកវិធីទាំងនេះបានដើម្បីកាត់បន្ថយចំថ្លៃណាយ

ជាទូទៅសម្ភារៈរបស់ទារកគឺមានតម្លៃថ្លៃ ហើយយើងត្រូវការវាច្រើនមុខមែនទែនសម្រាប់កូនជាទីស្រឡាញ់របស់យើង។ ដូច្នេះប្រសិនបើអ្នកមានគម្រោងចង់បានកូនតែខ្លាចអស់លុយច្រើន អ្នកអាចសាកវិធីនេះបាន ដើម្បីសន្សំសំចៃ និងកាត់បន្ថយថ្លៃចំណាយបានមួយភាគធំ។

1

១.ប្រើខ្នើយធម្មតាជំនួសឱ្យខ្នើយពិសេស

នៅពេលដែលក្បាលពោះរបស់អ្នកកាន់តែធំ អ្នកអាចជួបប្រទះនូវរោគសញ្ញាមិនល្អមួយចំនួន ដូចជាឈឺត្រគាក ឬខ្នងជាដើម។ ការប្រើខ្នើយបន្ថែមនឹងផ្តល់នូវភាពងាយស្រួល និងអាចកាត់បន្ថយអារម្មណ៍ឈឺចាប់ទាំងនេះ។ ប៉ុន្តែដូចផលិតផលសម្ភពភាគច្រើនដែរ ខ្នើយទាំងនោះមានតម្លៃថ្លៃណាស់ ដូច្នេះអ្នកអាចប្រើខ្នើយធម្មតាជំនួសបាន ដោយដាក់វានៅចន្លោះជើងរបស់អ្នក ព្រោះវាអាចនឹងមានប្រសិទ្ធភាពដូចគ្នាដែរ ហើយថែមទាំងជួយអ្នកក្នុងការបន្ធូរបន្ថយការហើម និងការឈឺជើងទៀតផង។

2

២.ជ្រើសរើសប្រេងសម្រាប់ចម្អិនអាហារជំនួសឱ្យក្រែមថ្លៃៗ


នៅពេលអ្នកមានផ្ទៃពោះ រាងកាយរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរដ៏មិនគួរឲ្យជឿ ហើយនៅពេលដែលស្បែកនៅលើក្បាលពោះរបស់អ្នកបន្តលាតសន្ធឹង អ្នកអាចនឹងវិវត្តន៍ទៅជាស្នាមសង្វារ។ ហើយស្នាមទាំងនេះគឺមិនងាយនឹងកម្ចាត់ទេ ហើយការលាបប្រេងគឺអាចជួយការពារវាបាន។ មានផលិតផលថែរក្សាស្បែកជាច្រើននៅលើទីផ្សារដែលអះអាងថាអាចបំបាត់ស្នាមសង្វារបានទាំងស្រុង ប៉ុន្តែភាគច្រើនពួកគេមានតម្លៃថ្លៃណាស់។ ដូចនេះអ្នកអាចសាកល្បងប្រើប្រេងសម្រាប់ចម្អិនអាហារដូចជាប្រេងអូលីវ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជំរុញចលនាឈាមរត់ ជួយកាត់បន្ថយស្នាមសង្វារបានយ៉ាងមានប្រសិទ្ធភាព។

3

៣.គួរតែកុំសូវទិញសម្លៀកបំពាក់ទារកទើបនឹងកើត

សម្លៀកបំពាក់ទារកទើបនឹងកើតតូចគួរឱ្យស្រលាញ់ អ្នកអាចនឹងចង់ទិញវារាល់ពេលដើរផ្សារ។ ប៉ុន្តែអ្នកត្រូវដឹងថា ភាគច្រើនពេលអ្នកទើបប្រសូត្របុត្ររួចរាល់នឹងមានមិត្តភក្តិ និងមិត្តរួមការងាររបស់អ្នក ដែលនឹងទិញសម្លៀកបំពាក់ជាអំណោយសម្រាប់កូនរបស់អ្នកជាក់ជាមិនខាន ដូច្នេះអ្នកពុំគួរទិញវាច្រើនពេកនោះទេ ព្រោះវានឹងក្លាយជារឿងខ្ជះខ្ជាយ៕

4

ប្រភព ៖ បរទេស