តោះ! ទស្សន៍ទាយ ថាតើជីវិតរបស់អ្នកសំណាងបំផុតនៅអាយុប៉ុន្មាន?

អ្នកគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា តើខ្លួនអាចជោគជ័យ ឬ សំណាងបំផុតនៅអាយុប៉ុន្មាន ត្បិតអីមនុស្សមួយចំនួននៅតែរកជីវិតដែលប្រសើរ មិនទាន់ឃើញ! ដូច្នេះសូមរើសកាតមួយខាងក្រោម ដើម្បីស្សន៍ទាយ ថាតើជីវិតរបស់អ្នកសំណាងបំផុតនៅអាយុប៉ុន្មាន?

1

• កាតទី ១៖ សំណាងចាប់ពីអាយុ ២៥ ឆ្នាំដល់ ៣០ ឆ្នាំ

នេះគឺជារយៈពេលដ៏សំណាងបំផុតនៃជីវិតរបស់អ្នក។ តាមរយៈការតស៊ូក្នុងការងារ និងរឿងស្នេហា អ្នកសម្រេចបាននូវវត្ថុមានតម្លៃជាច្រើន ដែលលុយមិនអាចទិញបាន។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងឆ្លងកាត់ ឬស្ថិតក្នុងវ័យនេះ សូមព្យាយាមឱ្យតម្លៃលើអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក។

2

• កាតទី ២៖ ចាប់ពីអាយុ ១៦ឆ្នាំ ដល់ ២៥ឆ្នាំ


នេះត្រូវបានចាត់ទុកថាជាពេលវេលាសំណាងបំផុត និងសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ នោះហើយជាពេលដែលអ្នកប្រែប្រួលពីក្មេងដែលរំជើបរំជួល និងមិនទាន់ពេញវ័យ ទៅជាបុរសពេញវ័យម្នាក់ ដែលបានឆ្លងកាត់ការសាកល្បង និងទុក្ខលំបាកជាច្រើន ដើម្បីស្វែងរកឧត្តមគតិរបស់អ្នក។ មនុស្សគ្រប់រូបដែលលេចឡើងក្នុងដំណាក់កាលនេះគឺជាគ្រូដែលណែនាំអ្នកឱ្យកាន់តែមានភាពចាស់ទុំ និងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត ពួកគេក៏ផ្តល់ឱ្យអ្នកនូវឱកាសពិសេសៗផងដែរ។ ដូច្នេះ សូមក្តោបយកឳកាសនោះឲ្យបានច្រើន ប្រសិនបើអ្នកស្ថិតក្នុងក្រុមអាយុខាងលើ។

3

• កាតទី ៣៖ ចាប់ពីអាយុ ៣០ ឆ្នាំដល់ ៤០ ឆ្នាំ

នៅដំណាក់កាលនេះ អាជីពរបស់អ្នកនឹងឈានដល់កម្រិតកំពូល។ គុណភាពជីវិតនឹងប្រែប្រួលច្រើន ហើយអ្នកអាចនឹងមានសំណាងស្ទើរតែគ្រប់ច្រកទាំងអស់។ ថ្វីត្បិតតែក្នុងដំណាក់កាលនេះ អ្នកមានវ័យចំណាស់បន្តិច ប៉ុន្តែអ្នកមានភាពស្វាហាប់ខ្លាំង អ្នកមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ ឱកាសនេះមិនមានដល់ទៅពីរដងទេ ដូច្នេះសូមកុំមើលរំលងឳកាសនេះឲ្យសោះ៕

4

ប្រភព ៖ បរទេស