ល្បិច៤យ៉ាង អាចធ្វើឲ្យមិត្តប្រុសនឹកអ្នកកាន់តែខ្លាំង

ដូចអ្នកដឹងស្រាប់អញ្ចឹងថា នៅក្នុងទំនាក់ទំនងស្នេហា អ្នកមិនអាចនៅស្ងៀមត្រឹងមិនធ្វើអ្វីសោះនោះទេ! ម្យ៉ាងទៀត នៅក្នុងនោះក៏មានល្បិចៗដែលអ្នកអាចធ្វើឲ្យមនុស្សប្រុសដែលអ្នកស្រឡាញ់ នឹកអ្នកកាន់តែខ្លាំងផងដែរ!

1

១.បញ្ចេញអារម្មណ៍វិជ្ជមានជានិច្ចរាល់ពេលដែលអ្នកនៅជាមួយគ្នា

គាត់ច្បាស់ជាមិននឹកអ្នកទេ ប្រសិនបើអ្នកជាមនុស្សអវិជ្ជមាន និងរំខានរាល់ពេលដែលអ្នកនៅជាមួយគាត់។ ប្រសិនបើអ្នកពិតជាចង់ធ្វើឱ្យគាត់នឹកអ្នក វាជារឿងសំខាន់សម្រាប់អ្នកក្នុងការបង្ហាញគាត់នូវពេលវេលាដ៏ល្អរាល់ពេលដែលអ្នកនៅជាមួយគ្នាដូចជា ធ្វើឱ្យគាត់សើចឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ធ្វើឱ្យជីវិតរបស់គាត់កាន់តែប្រសើរ ដោយគាំទ្រ និងលើកទឹកចិត្តគាត់គ្រប់ពេល។

2

២.អនុញ្ញាតឱ្យគាត់មានពេលផ្ទាល់ខ្លួន

មិនថាអ្នកស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ មិនថាអ្នកទាំងពីរនឹងមានភាពស្និទ្ធស្នាលយ៉ាងណានោះទេ អ្នកទាំងពីរគួរតែរក្សាភាពជាបុគ្គល ដោយផ្តល់ឲ្យគ្នានូវពេលវេលាផ្ទាល់ខ្លួន។ ហើយប្រសិនបើគាត់សុំចង់នៅតែឯងមួយរយះ ឬ ទៅកន្លែងណាមួយដែលគ្មានអ្នក អ្នកគួរតែមានផ្តល់ឳកាសឲ្យគាត់មានពេលសម្រាប់ខ្លួនឯងខ្លះ។

3


៣.ឈប់រំខានគ្រប់ពេលដែលអ្នកនៅឆ្ងាយពីគាត់

កុំផ្ញើសារទៅគាត់ច្រើនដង នៅពេលដែលអ្នកទាំងពីរនៅឆ្ងាយពីគ្នា ព្រោះវាអាចធ្វើឲ្យគាត់មានអរាម្មណ៍ធុញនឹងអ្នក។ កុំឧស្សាហ៍ផ្ញើរូបថតរូបខ្លួនឯងឱ្យគាត់ ព្រោះនៅពេលដែលគាត់ទំនេរហើយនឹកអ្នកគាត់នឹងព្យយាមទាក់ទងមកអ្នកវិញហើយ។

4

៤.កុំផ្គាប់ចិត្តគាត់ខ្លាំងពេក

កុំផ្តល់ឱ្យគាត់នូវអ្វីគ្រប់យ៉ាងដែលគាត់ចង់បានភ្លាមៗ ព្រោះវាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់ចង់បានអ្នកកាន់តែខ្លាំង៕

5

ប្រភព ៖ បរទេស