វិធីធម្មជាតិ និងសាមញ្ញ ដើម្បីជួយឱ្យដើមទ្រូងរបស់អ្នកស្រស់ស្អាត

ជាធម្មតាស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់បានដើមទ្រូងស្អាត ព្រោះវាគឺជាចំណុចទាក់ទាញដ៏ពិសេសមួយ។ ហេតុនេះហើយទើបមានស្រ្តីជាច្រើនសម្រេចចិត្តធ្វើការវះកាត់ដើមទ្រូង តែអ្នកត្រូវដឹងថា ក្នុងនោះក៏មានវិធីសាស្រ្តធម្មជាតិ និងសាមញ្ញ ដែលអ្នកអាចអនុវត្តដើម្បីទទួលបានដើមទ្រូវស្អាតបាន។

'1

១.ងូតទឹកត្រជាក់

ការសិក្សាបានបង្ហាញរួចហើយថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ជាពិសេស វាអាចជួយក្នុងដំណើរការស្តារឡើងវិញនៃសាច់ដុំ ដូច្នេះហើយទើបអត្តពលិកជាច្រើនចូលចិត្តងូតទឹកត្រជាក់បន្ទាប់ពីហាត់ប្រាណរួច។ ម្យ៉ាងទៀត តាមការស្រាវជ្រាវបានបង្ហាញថា សីតុណ្ហភាពត្រជាក់អាចជួយធ្វើឱ្យស្បែករបស់មនុស្សប្រសើរឡើង ហើយវាក៏អាចជួយការពារសុដន់ពីការយារធ្លាក់ផងដែរ ហើយថែមទាំងជួយឲ្យសុដន់មានទម្រង់ស្រស់ស្អាតទៀតផង។

2

២.ជៀសវាងការដាក់សម្ពាធលើសុដន់របស់អ្នក

អ្នកជំនាញបានអះអាងថា ការរឹបសុដន់ក្នុងរយៈពេលយូរ អាចធ្វើឱ្យពួកគេយារធ្លាក់ខ្លាំង។ នោះហើយជាមូលហេតុដែលគេបង្ហាញថាការពាក់អាវទ្រនាប់ពិតជាអាចធ្វើឱ្យសុដន់មិនសូវរឹងមាំ។ ដូច្នេះអ្នកគួរតែព្យាយាមទុកសុដន់របស់អ្នកចេញពីអាវទ្រនាប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចង់រក្សាភាពរឹងមាំរបស់វា។

3


៣.ប្រើអាវទ្រនាប់កីឡា

អ្នកគួរតែជ្រើសរើសពាក់អាវទ្រនាប់កីឡាជាជាងអាវទ្រនាប់ធម្មតា ព្រោះក្រៅពីមានភាពស្រស់ស្អាត អាវទ្រនាប់កីឡាអាចជំនួយដល់សុដន់របស់អ្នកបានយ៉ាងល្អ ដោយវាមិនសូវផ្តល់សម្ពាធខ្លាំងដល់សុដន់របស់អ្នក។

4

៤.ការពារសុដន់របស់អ្នកពីពន្លឺព្រះអាទិត្យ

ស្ត្រីជាច្រើនមានកំហុសក្នុងការបញ្ចេញសុដន់អោយត្រូវពន្លឺថ្ងៃញឹកញាប់ ព្រោះព្រះអាទិត្យអាចសម្លាប់ និងដុតបំផ្លាញកោសិកានៅក្នុងសុដន់របស់អ្នកបាន៕

5

ប្រភព ៖ បរទេស