ធម្មតាទេចំពោះអ្នកធ្វើការ មិនថានោតាមក្រុមហ៊ុន ឬ កន្លែងការងារណានោះទេ គឺតែងតែប្រាថ្នាចង់បានការទុកចិត្តពីចៅហ្វាយនាយរសប់ខ្លួន ព្រោះវាអាចនាំឲ្យពួកគេទទួលបានការសរសើរ ឬ ឈានដល់ការឡើងតំណែងថែមទៀតផង។
ខាងក្រោមនេះជារាសីទាំង៣ ដែលត្រូវចៅហ្វាយនាយទុកចិត្តក្នុងឆ្នាំនេះ!
១.ឆ្នាំមមែ
ស្ត្រីកើតឆ្នាំមមែ ល្បីល្បាញខាងចិត្តសប្បុរស សុភាព ឧស្សាហ៍ព្យាយាម និងមានអាកប្បកិរិយាវិជ្ជមានក្នុងការងារ។ ហេតុដូច្នេះហើយបានជាគេតែងតែត្រូវបានថ្នាក់លើឲ្យតម្លៃ។ ជាពិសេសស្ត្រីឆ្នាំមមែ មានសតិអារម្មណ៍ខ្ពស់ រួសរាយរាក់ទាក់ជាមួយមនុស្សជុំវិញខ្លួន និងមានទំនាក់ទំនងល្អក្នុងសង្គម។ ពួកគេចូលចិត្តជួយអ្នកដទៃ និងចូលចិត្តចូលរួមក្នុងសកម្មភាពសង្គម។ ពួកគេក៏មានជំនាញពហុសមត្ថភាពដែលអាចប្រើប្រាស់បានដើម្បីចូលរួមជាចំណែកដល់ក្រុមហ៊ុនផងដែរ។
២.ឆ្នាំជូត
ស្ត្រីដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ និងរហ័សរហួន។ ពួកគេមិនត្រឹមតែមានឆន្ទៈក្នុងការផ្តល់ផែនការដើម្បីជួយថ្នាក់លើរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនុកចិត្តក្នុងការជួយមនុស្សផ្សេងទៀតដើម្បីដោះស្រាយបញ្ហានៅកន្លែងធ្វើការផងដែរ។ ជាលទ្ធផល ពួកគេត្រូវបានគោរព និងទុកចិត្តពីអ្នកដឹកនាំ។ អ្នកកើតឆ្នាំជូតនេះ ច្រើនតែមានលាភ ជាហូរហែរ។
៣.ឆ្នាំម្សាញ់
ឆ្នាំម្សាញ់មានរាសីល្អ មិនចាញ់ឆ្នាំទាំងពីរខាងលើទេ! ឆ្នាំម្សាញ់ ចូលចិត្តនៅម្នាក់ឯង មិនសូវនិយាយច្រើន។ មនុស្សស្រីដែលមានឆ្នាំនេះមានភាពតឹងតែងខាងក្រៅ និងមានភាពទាក់ទាញខាងក្នុង។ នៅកន្លែងធ្វើការ ឆ្នាំម្សាញ់ តែងតែបង្ហាញភាពស្ងៀមស្ងាត់។ ពួកគេច្រើនតែបង្ហាញខ្លួននៅពេលមានអាសន្ន ហើយនៅពេលដែលអ្នកផ្សេងទៀតមានការលំបាក ពួកគេនឹងផ្តល់ការគាំទ្រពេញទំហឹងតែម្តង។ ក្នុងកន្លែងធ្វើការ ស្ត្រីកើតឆ្នាំម្សាញ់ ត្រូវចៅហ្វាយនាយទុកចិត្ត និងឱ្យតម្លៃខ្ពស់ ដូច្នេះឱកាសរីកចម្រើនគឺមានកាន់តែច្រើន៕
ប្រភព ៖ បរទេស