មើលរន្ធផ្ចិត ក៏អាចទាយដឹងពីបេះដូងពិតរបស់អ្នកបានដែរ!

តាំងពីកើតមកមនុស្សម្នាក់ៗតែងតែមានរន្ធផ្ចិតខុសពីគ្នា ហេតុនេះហើយទើបគេនិយាយថា រន្ធផ្ចិតក៏អាចបង្ហាញពីបេះដូងពិតរបស់បុគ្គលនោះផងដែរ! ហើយក្នុងចំណោមរន្ធផ្ចិតខាងក្រោម តើមួយណាដូចរបស់អ្នកជាងគេ?

1

• រន្ធផ្ចិតទី ១

ផ្ចិតលេចធ្លោបង្ហាញពីបុគ្គលិកលក្ខណៈរឹងមាំរបស់អ្នក ដោយវាបង្ហាញថាអ្នកមានចិត្តរឹងរូសណាស់។ តែពេលធ្វើអ្វីក៏ដោយ អ្នកមានចិត្តឧស្សាហ៍ព្យាយាម និងតស៊ូខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អ្នកក្លាយជាមនុស្សឆោតល្ងង់ និងផ្លាស់ប្តូរខ្លួនឯង ដោយសារតែងាយស្តាប់សម្តីគេច្រើនពេក។

2

• រន្ធផ្ចិតទី ២

មនុស្សដែលមានផ្ចិតជ្រៅ ជាធម្មតាមានការអត់ឱន បើកចំហ និងចិត្តទូលាយ។ ម្យ៉ាងវិញទៀត ចិត្តសប្បុរសរបស់អ្នកហាក់ដូចជាគ្មានព្រំដែនទេ។ ក្នុងនាមជាអ្នកជំនាញដោះស្រាយបញ្ហា អ្នកពិតជាចង់ជួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកដោះស្រាយបញ្ហារបស់ពួកគេ។ ដូច្នេះហើយ មនុស្សភាគច្រើននៅជុំវិញអ្នកមានអារម្មណ៍សប្បាយរីករាយ និងស្រឡាញ់អ្នក។

• រន្ធផ្ចិតទី ៣

ផ្ចិតរាក់តូចបង្ហាញថាអ្នកបិទ លាក់ខ្លួន និងមានជ្រុងងងឹតជាច្រើននៅខាងក្នុង។ អ្នកជាមនុស្សមិនសូវប្រកាន់ខ្លួន ហើយច្រើនតែមានមន្ទិលអំពីជីវិត។ អ្នកមានសមត្ថភាពក្នុងការស្តាប់ អាចរក្សាអាថ៌កំបាំង និងមើលឃើញផ្នែកអាក្រក់របស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ វាមិនងាយស្រួលទេសម្រាប់អ្នកក្នុងការដាក់ទំនុកចិត្តលើអ្នកដទៃ លើកលែងតែគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។


3

• រន្ធផ្ចិតទី ៤

ផ្ចិតក្បាលពោះរាបស្មើជ្រៅ បង្ហាញថាអ្នកប្រហែលជាមិនសមនឹងរាងកាយប៉ុន្មានទេ។ អ្នកជាប្រភេទមនុស្សមិនចូលចិត្តការងារលំបាក ឬ សកម្មភាពធ្វើដោយដៃ ប៉ុន្តែអ្នកពូកែខាងបញ្ញា។ អ្នកជាមនុស្សឆ្លាត មានគំនិតច្នៃប្រឌិត និងពោរពេញដោយភាពសាទរចំពោះការងារដែលប្រើខួរក្បាល។

• រន្ធផ្ចិតទី ៥

ផ្ចិតរាងពងក្រពើច្រើនតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ចង់អារម្មណ៍ និងយកចិត្តទុកដាក់។ អ្នកមិនចេះអត់ធ្មត់ តែងតែចង់ដឹងចង់ឃើញគ្រប់រឿង។ អ្នកមិនអាចអង្គុយដោយស្ងៀមស្ងាត់ ហើយតែងតែមានអ្វីដែលត្រូវធ្វើ។ ភាពទន់ខ្សោយរបស់អ្នក គឺអ្នកមានភាពរសើប ងាយខឹង តូចចិត្ត ឬឈឺចាប់ដោយសារតែអ្នកចូលចិត្តគិតច្រើនពេក។

4

• រន្ធផ្ចិតទី ៦

អ្នកដែលមានផ្ចិតប្រភេទនេះ ជាធម្មតាស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន គិតច្រើន និងតែងតែរក្សាគំនិតផ្តួចផ្តើម។ អ្នកតែងតែត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយដែលមកដល់ មិនថាវាលំបាក ឬ ងាយស្រួលប៉ុណ្ណានោះទេ។ អ្នកជាប្រភេទមនុស្សដែល មិនងាយទុកចិត្តអ្នកដទៃ តែអ្នកទុកចិត្តមនុស្សសំខាន់ចំពោះអ្នក ហើយអ្នកព្យាយាមការពារ និងថែរក្សាពួកគេដោយអស់ពីកម្លាំងចិត្ត៕

ប្រភព ៖ បរទេស