រើសសន្លឹកបៀរមួយ ដើម្បីដឹងពីមូលហេតុដែលអ្នកមានអារម្មណ៍ឯកោ

មនុស្សម្នាក់ៗតែងតែមានអារម្មណ៍សប្បាយរីករាយ និងអារម្មណ៍សោកសៅ គ្រាន់តែភាគច្រើនអារម្មណ៍សោកសៅ និងឯកោទាំងនោះ យើងត្រូវលាក់វាពីមនុស្សជុំវិញខ្លួន។ រហូតដល់ពេលខ្លះយើងមិនទាំងដឹងថា យើងឯកា និងមិនសប្បាយចិត្តដោយសារមូលហេតុអ្វី? ដូច្នេះតោះ! រើសសន្លឹកបៀរមួយ នឹងដឹងថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍ឯកកោ?

1

A.កាត ១

អ្នកជាមនុស្សដែលមានមនោសញ្ចេតនាច្រើន ប៉ុន្តែមិនព្រមជឿលើនរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ អ្នកបានលាក់វានៅក្នុងចិត្តរបស់អ្នក ហើយធ្វើទារុណកម្មខ្លួនអ្នកជាមួយនឹងការឈឺចាប់អារម្មណ៍នោះ។ អ្នកបិទបេះដូង និងមិនផ្តល់ឱកាសឱ្យនរណាម្នាក់មកជិតអ្នកនោះទេ។ ហេតុនេះហើយ ធ្វើឱ្យអ្នកដ៏ទៃមិនអាចយល់ពីអ្នក សូម្បីតែបន្តិច ម្យ៉ាងទៀតអ្នកកាន់តែរុញពួកគេទៅឱ្យឆ្ងាយ។ នេះជាមូលហេតុដែលអ្នកតែងតែនៅម្នាក់ឯង។

2

B.កាត ២


អ្នកមានទំនុកចិត្ត និងពោរពេញទៅដោយមហិច្ឆតា។ អ្នកមានបុគ្គលិកលក្ខណៈឯករាជ្យ មានភាពជឿជាក់លើខ្លួនឯង និងការតាំងចិត្តខ្ពស់។ អ្នកភាគច្រើនចំណាយពេលធ្វើការ និងមិនសូវចូលចិត្តភាពអ៊ូអរ ឬ កន្លែងដែលមានមនុស្សច្រើនឡើយ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ មិនដែលបង្ហាញពីអារម្មណ៍ពិតរបស់អ្នកនៅពេលប្រឈមមុខនឹងការបរាជ័យ ឬទុក្ខលំបាកនោះទេ។ អ្នកក៏មិនចូលចិត្តឲ្យអ្នកដទៃអាណិត ឬ ដាស់តឿនបង្រៀនអ្នកដែរ។ នេះជាអ្វីដែលធ្វើឲ្យអ្នកមិនសូវមានការយល់ចិត្ត និងខ្វះភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ។

3

C.កាត ៣

អ្នកមានភាពរសើបខ្លាំង ពេលខ្លះហួសហេតុបន្តិច ពោលគឺចូលចិត្តលេងសើចជ្រុល។ អ្នកខ្លាចការឈឺចាប់ ហើយច្រើនតែមានអារម្មណ៍ថាអន់ជាងអ្នកដទៃ។ ការគិតច្រើនបានធ្វើឲ្យអ្នកធ្លាក់ក្នុងស្ថានភាពជាប់គាំង រហូតពេលខ្លះធ្វើរឿងចម្លែក ដូច្នេះហើយទើបអ្នកមិនអាចស្វែងរកមនុស្សដែលជិតស្និទ្ធដើម្បីជឿជាក់ និងចែករំលែករឿងជាមួយគ្នា។ មិនថាទោះបីជាអ្នកមានមិត្តច្រើន តែជារឿយៗ អ្នកតែងតែជាមនុស្សឯកោដដែល៕

4

ប្រភព ៖ បរទេស