បើកសន្លឹកបៀរ ដើម្បីដឹងថាមនុស្សប្រភេទណាដែលអ្នកគួរតែនៅឲ្យឆ្ងាយ

ជាធម្មតា ទោះបីជាយើងមិនដែលទៅធ្វើអីអ្នកណាក៏ដោយ ក៏យើងមិនអាចគេចផុតពីអ្នកដែលស្អប់ ឬ មិនពេញចិត្តយើងបានដែរ។ ហើយពេលខ្លះ យើងមិនដឹងនោះទេ ថានៅក្នុងចិត្តគេទុកយើងជាអ្វីឲ្យពិតប្រាកដ ដូច្នេះហើយសូមបើកសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថាមនុស្សប្រភេទណាដែលអ្នកគួរតែនៅឲ្យឆ្ងាយ និងមិនគួរទុកចិត្ត!

1

A: កាតទី 1

អ្នកគឺសាមញ្ញ និងមិនសូវខ្វល់ច្រើន តែចរិតសុភាពរាបសាររបស់អ្នក ធ្វើឱ្យអ្នកងាយរងការប្រមាថពីអ្នកដទៃ។ អ្នកក៏ជាមនុស្សខ្លាចការលំបាកដែរ និងមិនសូវមានការប៉ះទង្គិចឡើយ។ ក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន អ្នកអាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្តដោយអចេតនា ពីព្រោះអ្នកពិតជាមិនមានល្បិចកលនោះទេ និងមានចរិតស្លូតបូត។ ហេតុនេះហើយ អ្នកដទៃងាយនឹងអត់ទោសឱ្យអ្នក ព្រោះគេដឹងថាអ្នកមានចរិតល្អ និងគ្មានចេតនាអាក្រក់។ តាមយោបល់ល្អ អ្នកគួរតែជៀសវាងនៅជុំវិញមនុស្សដែលល្អឥតខ្ចោះ ឬ ពិបាកវិនិច្ឆ័យ។

2

B: កាតទី 2

អ្នកជាមនុស្សស្មោះត្រង់ តែងតែសង្ឃឹមថាអ្នកដទៃនឹងស្មោះត្រង់ជាមួយអ្នកដូចដែលអ្នកប្រព្រឹត្តចំពោះពួកគេ។ អ្នកត្រូវបានបោកបញ្ឆោតយ៉ាងងាយ និងមិនចេះបែងចែករវាងមិត្តល្អ និងមិត្តអាក្រក់។ ព្រោះមនុស្សអាក្រក់ខ្លះអាចទាញយកប្រយោជន៍ពីភាពស្លូតត្រង់ និងភាពស្មោះត្រង់របស់អ្នកដោយធ្វើល្អចំពោះអ្នកនៅចំពោះមុខអ្នក ប៉ុន្តែនៅក្នុងបេះដូងពួកគេមានបំណងទាញយកប្រយោជន៍ពីអ្នក។ តាមយោបល់ អ្នកមិនគួរជាប់ពាក់ព័ន្ធជាមួយមនុស្សនិយាយផ្អែម សុភាព ចូលចិត្តនិយាយលេងសើច និងផ្ដល់យោបល់ដោយត្រង់ៗ។ ក្រៅពីនេះ អ្នកក៏គួរតែប្រយ័ត្នចំពោះមនុស្សដែលតែងតែសុំជំនួយពីអ្នក ទោះបីជាវាគ្រាន់តែជារឿងតូចតាចក៏ដោយ។

3


C: កាតទី 3

អ្នករស់នៅជាបុគ្គលនិយម មនោគមវិជ្ជា ជំហររឹងមាំ ប៉ុន្តែមានលក្ខណៈផ្តាច់ការ និងអាត្មានិយម។ អ្នកមានថាមពល និងគំនិតច្នៃប្រឌិតល្អ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបុគ្គលិកលក្ខណៈចម្លែករបស់អ្នក អ្នកតែងតែមានជម្លោះក្នុងទំនាក់ទំនង ជាពិសេសជាមួយអ្នកដែលចូលចិត្តបញ្ជា និងគ្រប់គ្រងអ្នកដទៃ។ ដូច្នេះអ្នកមិនគួរជាប់ពាក់ព័ន្ធនឹងមនុស្សដែលចូលចិត្ត “ចង្អុល” ចង់ឲ្យអ្នកដទៃធ្វើតាមឆន្ទៈរបស់ខ្លួនឡើយ។

4

D: កាតទី 4

អ្នកមានចិត្តរីករាយ ចូលចិត្តចេញក្រៅ និងចូលចិត្តបង្កើតមិត្ត។ អ្នកចូលចិត្តនិយាយច្រើន ហើយជួបអ្នកណាក៏អ្នកអាចស្វែងរកប្រធានបទដើម្បីនិយាយបានដែរ។ ជាការពិតណាស់ មនុស្សដូចអ្នកភាគច្រើនមានគេចូលចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាចូលចិត្តបុគ្គលិកលក្ខណៈរបស់អ្នកនោះទេ។ ហេតុនេះអ្នកមិនគួរជាប់ពាក់ព័ន្ធជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈ និងអាកប្បកិរិយា និងគំនិតផ្សេងៗពីអ្នកទេ ជាពិសេសអ្នកដែលមានគំនិតផ្តួចផ្តើម ពិបាកចូលទៅជិត និងចូលចិត្តនៅម្នាក់ឯង។ ព្រោះមនុស្សទាំងនោះអាចមានអារម្មណ៍ថាអ្នកជាមនុស្សមានសំលេងរំខាន និងមិនអាចរកហេតុផលចូលរួមជាមួយអ្នកបានទេ៕

5

ប្រភព ៖ បរទេស