រើសរូបមួយ បើចង់ថាចំណុចខ្សោយរបស់អ្នកគឺជាអ្វី?

ប្រសិនបើអ្នកចង់ដឹងថាតើចំណុចខ្សោយរបស់អ្នកគឺជាអ្វី ចូរអ្នករើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ដើម្បីដឹងអំពីវា!

1

១. រ៉ូបពណ៌ក្រហម

អ្នកជាមនុស្សអាត្មានិយម ដោះស្រាយអ្វីក៏ដោយ អ្នកតែងតែគិតពីប្រយោជន៍ខ្លួនឯងជាមុនសិន។ ភាពអាត្មានិយមនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតស្នេហា និងទំនាក់ទំនងរបស់អ្នក។ ហើយនរណាម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកអស់រយៈពេលជាយូរមកហើយនឹងពិបាកក្នុងការទទួលចរិត "ផ្ទាល់ខ្លួន" ហួសហេតុរបស់អ្នក។ ម្យ៉ាងទៀតដោយសារតែភាពអាត្មានិយម អ្នកតែងតែចាត់ទុកគូស្នេហ៍ និងមិត្តភ័ក្ដិជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ប៉ុណ្ណោះ។

2

២. រ៉ូបពណ៌ស

ប្រហែលជាអ្នកធ្លាប់រងគ្រោះខ្លះពីអតីតកាល ហេតុនេះហើយទើបអ្នកទំនងជាមិនទុកចិត្តអ្នកដទៃ ព្រោះអ្នកសន្មត់ថាអ្វីដែលអ្នកដទៃនិយាយ និងធ្វើគឺបញ្ឆោតអ្នក។ ជាពិសេសគឺអ្នកតែងតែសង្ស័យនរណាម្នាក់ដែលព្យាយាមចូលមកជិតអ្នក មិនថាក្នុងទំនាក់ទំនងស្នេហា ឬ មិត្តភាពក៏ដោយ។ ហើយទោះបី អ្នកដទៃស្មោះប៉ុណ្ណាទេ អ្នកនឹងនៅតែមានអារម្មណ៍សង្ស័យជានិច្ច។ តែអ្នកត្រូវចាំថា ប្រសិនបើអ្នកស្មោះត្រង់ជាមួយអ្នកដទៃ នោះអ្នកដទៃក៏នឹងស្មោះត្រង់ជាមួយអ្នកជាថ្នូរត្រឡប់មកវិញផងដែរ។

3


៣. រ៉ូបពណ៌ទឹកសមុទ្រ

អ្នកគឺជាមនុស្សឆេវឆាវ និងមិនចេះលេងសើច។ អ្នកមានទំនោរប្រកែកយកត្រូវជាមួយអ្នកដទៃ។ មនុស្សដូចជាអ្នកងាយនឹងធ្វើបាបអ្នកដទៃណាស់។ ព្រោះអ្នកតែងតែម៉ឺងម៉ាត់ រឹងរូស អភិរក្សនិយម ជាពិសេសអ្នកចូលចិត្តឈ្លោះប្រកែក និងមិនព្រមចាញ់អ្នកណាឡើយ។ ដូច្នេះអ្នកគួរតែរៀនដើរថយក្រោយ ហើយអត់ធ្មត់ជាងមុន។

4

៤. រ៉ូបពណ៌លឿង

អ្នកមានមោទនភាពខ្លាំងណាស់ ហើយខ្វល់តែពីអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ជាពិសេសគឺមិនអើពើនឹងយោបល់របស់អ្នកជុំវិញខ្លួននោះទេ។ ដូច្នេះហើយ អ្នកនឹងពិបាកចិត្តខ្លាំងនៅពេលមាននរណាម្នាក់រិះគន់ និងផ្តល់យោបល់ដល់អ្នក។ អ្នកក៏ជាមនុស្សស្វ័យគ្រប់គ្រង ចូលចិត្តគ្រប់គ្រងអ្នកដទៃ និងមនុស្សជុំវិញខ្លួន៕

5

ប្រភព ៖ បរទេស