រើសរូបផ្ទះមួយ នឹងដឹងពីចំណុចអាក្រក់រវាងអ្នក និងគ្រួសារ

ជាទូទៅ គ្រប់គ្រួសារទាំងអស់មិនមែនសុទ្ធតែពោរពេញដោយក្តីស្រឡាញ់ និងការចុះសម្រុងនោះទេ ព្រោះពេលខ្លះការគិតរបស់អ្នកគឺខុសពីសមាជិកគ្រួសារក៏មាន ឬ ពេលខ្លះពួកគេចង់ឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចងធ្វើក៏ថាបាន! ដូច្នេះ សូមរើសរូបផ្ទះមួយ ដើម្បីដឹងថាទំនាក់ទំនងអ្នក និងគ្រួសារខ្វះខាតត្រង់ចំណុចណា?

1

១.ចម្លើយ A

ការគ្រប់គ្រងគ្រួសារដ៏តឹងរ៉ឹងធ្វើឱ្យអ្នកមានអារម្មណ៍ហាក់នៅឆ្ងាយពីពួកគាត់ ហើយក្លាយជាគិតអវិជ្ជមានបន្តិចម្តងៗ។ ហេតុផលអាចមកពីអ្នកមិនបានទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់អ្នក ឬ អ្នកតែងតែមិនយល់ស្របនឹងពួកគេ។ ដូច្នេះអ្នកមិនចង់ចែករំលែកអ្វីជាមួយពួកគេទេ។ អ្នកមានមហិច្ឆតាច្រើន ប្រាថ្នាចង់បានការយកចិត្តទុកដាក់ពីគ្រួសារ ហើយចង់និយាយដោយសេរីតាមការគិតរបស់អ្នក ជាជាងស្តាប់ឪពុកម្តាយ។ ប៉ុន្តែគ្រួសាររបស់អ្នកតែងតែដាក់សម្ពាធឱ្យអ្នកធ្វើតាមគំនិតរបស់ពួកគេ ទើបធ្វើឱ្យអ្នកមានអារម្មណ៍មិនសុខស្រួល តានតឹង និងដកខ្លួនចេញបន្តិចម្តងៗ។

2

២.ចម្លើយ B

កង្វះការប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារ។ អ្នកមានទំនោរប្រព្រឹត្តតាមសភាវគតិ ខ្វះវិន័យ និងមិនមានការគ្រប់គ្រងលើខ្លួនឯង។ អ្នកចូលចិត្តរីករាយ និងភាពជាឯកជន។ តាំងពីក្មេងមក អ្នកខ្វះទំនាក់ទំនងផ្លូវអារម្មណ៍រវាងអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ដោយកម្រចែករំលែក និងជឿជាក់លើគ្នាណាស់។ បន្តិចម្ដងៗ ទំនាក់ទំនងអ្នក និងគ្រួសារកាន់តែមានភាពផុយស្រួយ និងបាត់បង់។ ព្រោះអ្នកមិនចង់និយាយអ្វីជាមួយសមាជិកគ្រួសាររបស់អ្នក សូម្បីតែមិត្តភ័ក្តិ និងអ្នកក្រៅក៏មិនចង់ប្រាស្រ័យទាក់ទងដែរ។

3


៣.ចម្លើយ C

ចង់បានឯករាជ្យ តែមិនអាចចោលគ្រួសារបានឡើយ។ អ្នកមានតម្រូវការឯករាជ្យខ្លាំង ប្រាថ្នាចង់រួចផុតពីចំណង ប៉ុន្តែមិនអាចបោះបង់ចោលគ្រួសាររបស់អ្នកបានទេ ព្រោះអ្នកមានទំនួលខុសត្រូវក្នុងការការពារពួកគេ។ តាំងពីកុមារភាពមក អ្នកត្រូវទទួលបន្ទុកធ្ងន់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកតែងតែមានអារម្មណ៍ថា អ្នកត្រូវតែជាអ្នកជួយដល់ឪពុកម្តាយ និងបងប្អូនរបស់អ្នក។ ទោះបីជាអ្នកមានចំណង់ចំណូលចិត្ត និងបំណងប្រាថ្នានៅក្នុងចិត្តរបស់អ្នកក៏ដោយ បើអ្នកចង់ធ្វើតាមក្តីស្រមៃរបស់អ្នក អ្នកមិនអាចធ្វើវាបានទេ។

4

៤.ចម្លើយ D

មានជម្លោះធំជាមួយសមាជិកគ្រួសារ។ អ្នកមានបុគ្គលិកលក្ខណៈរស់រវើក និងមានតម្រូវការជិតស្និទ្ធជាមួយអ្នកដទៃ។ អ្នកជាមនុស្សចូលចុះក្នុងសង្គម ចង់ប្រាស្រ័យទាក់ទងជាមួយមនុស្ស ប៉ុន្តែទស្សនៈ និងការគិតរបស់អ្នកគឺផ្ទុយស្រឡះជាមួយគ្រួសាររបស់អ្នក។ ហើយអ្នកតែងតែមានអារម្មណ៍ថប់បារម្ភ តានតឹងដោយសាររឿងនេះ និងខ្វះអារម្មណ៍សុវត្ថិភាព។ អ្នកគិតថាអ្នកមានសមត្ថភាពពិសេសក្នុងវិស័យជាក់លាក់មួយ ហើយចាំបាច់ត្រូវទទួលស្គាល់ ប៉ុន្តែគ្រួសាររបស់អ្នកតែងតែប្រឆាំង និងបដិសេធពួកគេ៕

5

ប្រភព ៖ បរទេស