ចង់ដឹងថា អ្នកជាមនុស្សបែបណានៅក្នុងក្រសែភ្នែកអ្នកដទៃ សូមរើសរូបមួយ!

យើងមិនអាចដឹងនោះទេថា តើនៅក្នុងខ្សែភ្នែកអ្នកដទៃ គេចាត់ទុកយើងជាអ្វី? ដូច្នេះ តោះលេងហ្គេមចិត្តសាស្រ្តទាំងអស់គ្នា ដោយជ្រើសរើសរូបមួយខាងក្រោម ដើម្បីដឹងថានៅក្នុងក្រសែភ្នែកអ្នកដទៃ តើអ្នកមានឥទ្ធិពលប៉ុណ្ណា?

1

ក.ចម្លើយ ១

(ក្លាហាន)

អ្នកមិនដែលមានអារម្មណ៍ថាភ័យខ្លាច ឬ ងាយចុះចាញ់នឹងការលំបាកទេ ហើយអ្នកតែងតែឱ្យតម្លៃលើសកម្មភាពជាងការគិត។ ដូច្នេះអ្នកមានអារម្មណ៍ថាមានទំនុកចិត្តយ៉ាងខ្លាំងគ្រប់ស្ថានភាពទាំងអស់។ ទោះបីជាសកម្មភាពរបស់អ្នកច្រើនតែលឿនជាងការគិតរបស់អ្នកក៏ដោយ ក៏អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

2

ខ.ចម្លើយ ២

(មានប្រាជ្ញា)

អ្នកគឺជាមនុស្សមានចំណេះដឹង ចង់ដឹងចង់ឃើញ និងចង់សាកល្បងគ្រប់រឿង។ ក្នុងក្រសែភ្នែកអ្នកដទៃ អ្នកគឺមនុស្សម្នាក់ដែលឆ្លាតបំផុត ព្រោះអ្នកតែងតែពេញចិត្តក្នុងការរៀនសូត្រ និងបង្កើនចំណេះដឹងរបស់អ្នកជានិច្ច។

3


គ.ចម្លើយ ៣

(ស្រឡាញ់ខ្លួនឯង)

អ្នកជាប្រភេទមនុស្សដែលស្រឡាញ់សន្តិភាព ហើយតែងតែមើលថែខ្លួនឯងបានល្អបំផុត។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ អ្នកជាមនុស្សដែលមានទំនោរគិតពីផលប្រយោជន៍របស់ខ្លួនឯងខ្លាំង។

4

ឃ.ចម្លើយ ៤

(មានភាពស្មោះត្រង់)

ក្នុងភ្នែកអ្នកដទៃ គេចាត់ទុកអ្នកជាបុគ្គលម្នាក់ដែលមិនចូលចិត្តការកុហក ឬ ឧបាយកលទេ ព្រោះបុគ្គលិកលក្ខណៈរបស់អ្នកគឺទៀងត្រង់បំផុត។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលតែងតែប្រកាន់ខ្ជាប់នូវទម្លាប់អ្វីមួយជាក់លាក់ ឬ បង្កើតច្បាប់ដែលកំណត់ដោយខ្លួនឯង៕

5

ប្រភព​ ៖ បរទេស