មនុស្សតិចណាស់ ដែលដឹងថាការងូតទឹកជារៀងរាល់ថ្ងៃគឺមានគ្រោះថ្នាក់សម្រាប់រាងកាយ

មានមនុស្សតិចណាស់ដែលដឹងថាការងូតទឹកជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់រាងកាយរបស់យើង ព្រោះតាមពិតទៅ យើងមិនចាំបាច់ងូតទឹករាល់ថ្ងៃពេកទេ។ ម្យ៉ាងទៀត ការងូតទឹកជារៀងរាល់ថ្ងៃគឺជះឥទ្ធិពលអាក្រក់សម្រាប់សុខភាពរាងកាយរបស់យើង ជាពិសេសគឺទៅលើស្បែក។

1

១.មូលហេតុ

ការងូតទឹកជារៀងរាល់ថ្ងៃអាចបំផ្លាញស្បែករបស់អ្នកដោយមិនដឹងខ្លួន និងជាពិសេសវាបណ្តាលឱ្យយើងឧស្សាហ៍បែកញើសគ្មានមូលហេតុ។

2

២.គ្មានភាពស៊ាំ


ដោយសារតែរាងកាយរបស់យើងមានទាំងបាក់តេរីល្អ និងបាកតេរីអាក្រក់ប្រមូលផ្តុំគ្នា។ ដូច្នេះ ការងូតទឹកជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យបាក់តេរីទាំងអស់ក្នុងខ្លួនយើងត្រូវបានកម្ចាត់ចោល និងមិនមានភាពស៊ាំចំពោះរាងកាយឡើយ។

3

៣.ធ្វើឱ្យស្បែកស្ងួតនិងគ្រើម

ងូតទឹកជារៀងរាល់ថ្ងៃ ឬ ងូតទឹក 3-4 ដងក្នុងមួយថ្ងៃ ដោយប្រើសាប៊ូ ឬផលិតផលផ្សេងៗ នឹងធ្វើឱ្យទឹកហួតចេញពីរាងកាយ និងទាញសំណើមពីរាងកាយផងដែរ។ សម្រាប់ការងូតទឹកត្រឹមត្រូវ គឺវាអាស្រ័យលើប្រភេទស្បែករបស់អ្នកថាតើស្អាត ឬ មិនស្អាត ហើយវាក៏អាស្រ័យលើកត្តាជាច្រើនដូចជា សីតុណ្ហភាព ឬ ធូលី ផងដែរ៕

4

ប្រភព ៖ បរទេស