សង្ខេប និងការកែសម្រួលអត្ថបទស្តីអំពី សំណួរទាំង 3 របស់ លោកប៊ៀលហ្គេតស៍ Bill Gates

នៅអាយុ 63 ឆ្នាំ លោកប៊ៀលហ្គេតស៍ (Bill Gates) និយាយថា ឥឡូវនេះគាត់តែងតែសួរខ្លួនឯងនូវសំណួរទាំង 3 ខាងក្រោម ដែលគាត់មិនដែលសួរនូវសំណួរទាំងនោះ នៅពេលដែលគាត់មានអាយុខ្ទង់អាយុ 20 ឆ្នាំ ។

១. តើខ្ញុំបានចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដែរឬទេ?

ប្រពន្ធ Bill Gates បាននិយាយថា "Bill និងកូន ៗ ពេញចិត្តនឹងបរិយាកាស ឬអ្វីដែលពួកគេរីករាយជាមួយគ្នានៅក្នុងឡាន ដូចគ្រាបច្ចុប្បន្ននេះណាស់" ។ នោះគឺ “ការស្តាប់តន្រ្តីរួមគ្នា និងការសន្ទនាគ្នាអស់រយៈពេលជាច្រើនឆ្នាំដែលពួកគេមានជាមួយគ្នា- វាជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គាត់ បើគាត់មិនបាននឹកដល់ ឬមិនយកចិត្តទុកដាក់រឿងគ្រួសារនោះទេ ពួកគេប្រហែលជាមិនបានឃើញទិដ្ឋភាព ឬរីករាយជាមួយនឹងបរិយាកាសបែបនោះទេ ហើយឱកាសនោះនឹងបាត់បង់ទៅដោយមិនអាចត្រឡប់ក្រោយវិញបានឡើយ នៅពេលយើងចាស់ ហើយបានត្រឹមការសោកស្តាយ»។

Slogan 24505_960_720

2. "តើខ្ញុំបានរៀនសូត្រអ្វីថ្មីៗគ្រប់គ្រាន់ដែរឬទេ?"

"សព្វថ្ងៃនេះ ខ្ញុំចូលចិត្តដើរលេងកន្លែងដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ជួបជាមួយអ្នកវិទ្យាសាស្ត្រ និងមើលការបង្រៀនជាច្រើននៅលើអ៊ីនធឺណិត។ ប៉ុន្តែការអានគឺនៅតែជាវិធីដ៏ចម្បងដែលខ្ញុំបានរៀនទាំងអ្វីដែលថ្មីផង និងវាស់ស្ទង់ឬឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ខ្ញុំដែលមានស្រាប់ផង»។

ការរៀនសូត្រជាប្រចាំ គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនឥតឈប់ឈរ ការទទួលបានភាពជោគជ័យ និងសុភមង្គលសម្រាប់ជីវិត- ហើយមិនមានពេលណាមួយល្អជាងពេលណាមួយក្នុងការររៀនសូត្រនោះទេ គឺគ្រប់កាលៈទេសៈទាំងអស់សុទ្ធល្អសម្រាប់ការសិក្សារៀនសូត្រជាប្រចាំ។


3. តើខ្ញុំបានបង្កើតមិត្ដភក្ដិថ្មី និងធ្វើឱ្យមានភាពស្និតស្នាលជាមួយមិត្តចាស់ៗដែរឬទេ?

លោកហ្គេតស៍បាននិយាយថា "ខ្ញុំបានរៀនសូត្រនូវអ្វីៗជាច្រើនពីលោក Warren Buffett ក្នុងរយៈពេល 25 ឆ្នាំមកនោះ ប៉ុន្តែប្រហែលជាអ្វីដែលសំខាន់បំផុតនោះគឺ ការស្គាល់ឬដឹងច្បាស់ពីអ្វីទៅគឺជាមិត្តភាព។ ពោលគឺអំពីប្រភេទនៃមិត្ដភ័ក្តិ ឬមិត្តភាព ដែលអ្នកចង់បាន។ ខ្ញុំតែងតែឮ " លោកវរិនប៊ូហ្វេត Warren Buffett តែងតែនិយាយថា ការវាស់វែងដ៏ល្អបំផុតអំពីសមត្ថភាពនៃការកសាងមិត្តភាពរបស់អ្នក គឺថាតើមនុស្សដែលនៅជិតអ្នកសប្បាយចិត្ត និងស្រឡាញ់អ្នកប៉ុណ្ណា?" ។

Boston 680404_960_720

ប្រភពៈ Marcel Schwantes

[email protected],

ប្រភព៖ Aplus Consulting Co., Ltd