ព្យុះទៀតហើយជប៉ុន! ជប៉ុននឹងទទួលរងខ្យល់ព្យុះទីហ្វុងទី១៩​ ដែលបោកបក់ទៅកាន់តំបន់កានតូ ជុំវិញក្រុងតូក្យូ!

ជប៉ុនជាប្រទេសប្រជុំកោះ ដូច្នេះហើយជារៀងរាល់ឆ្នាំប្រទេសនេះតែងតែទទួលរងឥទ្ធិពលពីខ្យល់ព្យុះមិនដែលដាច់។ ដោយឡែក ខ្យល់ព្យុះទីហ្វុងទី១៩ នឹងបោកបក់មកលើតំបន់កានតូ (ជុំវិញទីក្រុងតូក្យូ)។

យោងតាម ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះថា ខ្យល់ព្យុះទីហ្វុងទី១៩នេះនិងបោកបក់មកកាន់តំបន់កានតូនៅថ្ងៃទី ១២ និងទី ១៣ ខែតុលា ឆ្នាំ២០១៩ នេះ។ ព្យុះនេះមានឥទ្ធិពលខ្លាំងជាងព្យុះទី១៥ ដែលបានបោកបក់លើតំបន់នេះកាលពីខែមុនទៅទៀត។ ព្យុះទីហ្វុងទី១៩ នេះអាចមានល្បឿន ២០០ គីឡូម៉ែត្រ/១ម៉ោង និងមានភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានការបាក់ដីនៅតាមតំបន់ភ្នំ និងមានរលកធំៗ ខ្ពស់ៗ នៅតាមតំបន់ឆ្នេរ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានធ្វើការអំពាវនាវដល់ពលរដ្ឋ សិស្សនិស្សិត និងសិក្ខាកាមដែលស្ថិតនៅតំបន់នេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងធ្វើដំណើរចេញពីផ្ទះបើពុំមានការចាំបាច់ជាពិសេសនៅចុងសប្តាហ៍នេះ។

ប្រសិនបើមានពត៌មានអំពីកម្មសិក្សាការីខ្មែរដែលរស់នៅតំបន់នេះ ទទួលរងផលប៉ះពាល់ សូមជូនដំណឹងទៅកាន់ស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកផ្លូវការបស់ស្ថានទូកកម្ពុជាប្រចាំប្រទេសជប៉ុន ឬទូរស័ព្ទលេខ ០៨០ ៤៦៨ ៩៩៣ ៧៤, ០៨០ ៣៤៥ ៩៨៧ ៨៩។


71954192_2159183591050402_5636500184876711936_n

71786118_2159183517717076_789268857037520896_n

71866090_2159183491050412_4385939350483894272_n

ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館