ខ្ញុំមិនមែនមនុស្សអាក្រក់ទេ ហេតុអ្វីនិយាយអាក្រក់ពីខ្ញុំ ហេតុអ្វី បង្ខំឱ្យខ្ញុំក្លាយជាមនុស្សអាក្រក់

ខ្ញុំដឹងថា ការពិតទៅ គឺមិនត្រូវយកសម្ដី ឬការគិតអវិជ្ជមានរបស់អ្នកដទៃ មកផ្ទុកក្នុងខួរក្បាលនាំឱ្យកខ្វក់ខួរនោះឡើយ ប៉ុន្តែ ខ្ញុំហាមការគិតមិនបាន ព្រោះមនុស្សជុំវិញខ្ញុំ កំពុងតែបង្ខំឱ្យខ្ញុំដើរដល់ផ្លូវទ័ល គ្រប់គ្នាបង្ខំឱ្យខ្ញុំក្លាយជាមនុស្សអាក្រក់ចិត្តដាច់ គ្រប់គ្នាធ្វើឱ្យខ្ញុំបោះបង់ផ្លូវមួយនេះ ហេតុអ្វីទៅ? តើខ្ញុំធ្វើអ្វីអ្នកទាំងអស់គ្នា ហេតុអ្វីដាក់សម្ពាធ ដាក់គំនាប ធ្វើបាបចិត្តខ្ញុំដល់ថ្នាក់ហ្នឹង ហេតុអ្វីទៅ?

ខ្ញុំគិតមករហូត ពិភពលោកមួយនេះស្រស់ស្អាត តែពោរពេញទៅដោយមនុស្សចិត្តខ្មៅ ពិភពតែស្ករ ការជាន់ពន្លិច បំបាក់ទឹកចិត្ត ហេតុអ្វីអ្នកមិនគិត មិនយកចិត្តគេដាក់ចិត្តឯងផងទៅ? ឬចាំឱ្យម្នាក់ៗបោះបង់ចោល ម្នាក់ៗសម្លាប់ខ្លួនអស់សិន ទើបអ្នកនិយាយថា ស្ដាយណាស់ ហេតុអ្វីក៏ធ្វើបែបហ្នឹង ហេតុអ្វីមិនតស៊ូបន្ត? ហេតុអ្វី ចាំបាច់និយាយល្អក្នុងពេលដែលអ្វីៗបានហួសពេលទៅហើយ ហេតុុអ្វី ចាំបាច់ចង់លើកទឹកចិត្ត ក្នុងថ្ងៃដែលគេចាកចេញ មិនអាចវិលត្រឡប់ មិនអាចស្ដាប់ឮ មិនអាចនិយាយឆ្លងឆ្លើយជាមួយនឹងអ្នក ហេតុអ្វីទៅ?

Jellyjilli5051676610438612124898272692781668814254378n 15490935572962102239867

មនុស្សភាគច្រើន ចូលចិត្តបង្ខំឱ្យមនុស្សទ័លច្រក ចូលចិត្តបង្ខំឱ្យមនុស្សល្អចិត្តដាច់ ចិត្តអាក្រក់ ចេះតែធ្វើឱ្យមនុស្សស្លូតបូតម្នាក់ ក្លាយទៅជាបិសាចចិត្តខ្មៅ... មនុស្សខ្លះ សារជាតិគេមិនអាក្រក់ទេ តែមកពីមនុស្សជុំវិញខ្លួនគេ បង្ខំឱ្យគេប្រួលប្រែ។

ដូចពាក្យគេថា ពិភពលោកនេះ គ្មានកន្លែងសម្រាប់មនុស្សទន់ជ្រាយឈរទេ ហើយវាក៏ប្រហែលជា គ្មានកន្លែងសម្រាប់មនុស្សល្អឈរដែរ មើលទៅនោះ ធ្វើជាមនុស្សល្អពេកពិបាករស់ណាស់ ពេលខ្លះ​ អាក្រក់ខ្លះ ជាមួយមនុស្សខ្លះដែលមិនដែលល្អនឹងយើង វាក៏ល្អដែរ មិនបាច់ឈឺចាប់ ក៏មិនបាច់ត្រូវទ្រាំឱ្យគេធ្វើបាប រហូតធ្វើឱ្យខ្លួនឯងទ័លច្រកអស់ផ្លូវដើរ។


បើអាចគួរតែបញ្ឈប់ទៅ កុំដាក់សម្ពាធលើមនុស្សកំពុងតែជួបបញ្ហា កុំបំបាក់ទឹកចិត្ត មនុស្សដែលកំពុងតែមានវិបត្តិផ្លូវចិត្ត កុំធ្វើឱ្យគេកើតមានតែគំនិតអវិជ្ជមាន គ្មានអ្វីដែលអាចព្យាបាលអារម្មណ៍មនុស្ស ប្រសើរជាកម្លាំងចិត្តនោះឡើយ៕

72096734_2637944176262087_8854106807627415552_n

72120155_2637944052928766_9210787022468284416_n

72399668_2637944412928730_667118668584321024_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ