មនុស្សស្រីនៅលីវ ឬមិនមានដៃគូជីវិត ពិតជាមិនអាចជោគជ័យធំធេងក្នុងជីវិតទេ តើជាការពិតមែនទេ?

តាមដែលដឹងកន្លងមក អ្នកជោគជ័យស្ទើរតែទាំងអស់គឺ​សុទ្ធតែមានប្ដី មានប្រពន្ធ មានដៃគូរួមដំណើរជីវិតទាំងអស់។ គេមានគ្នា ជួយគិត ជួយជ្រោមជ្រែង ជួយទាំងកម្លាំង ទើបគេខ្លាំង គេអាចសម្រេចគ្រប់កិច្ចការធំតូចទាំងឡាយ។ ចុះបើបែបហ្នឹង ចំពោះអ្នកគ្មានគូ ឬអ្នកនៅលីវ ពិតជាមិនអាចជោគជ័យបានពិតមែនទេ?

ព្រោះតែពាក្យថា ជាមនុស្សត្រូវតែមានប្ដីមានប្រពន្ធ ទើបអាចរីកចម្រើនបាននេះហើយ ក៏ជាគំនិតចាស់ៗពីមុន ជាពិសេសឪពុកម្ដាយ តែងតែនិទានឱ្យកូនស្រីបានស្ដាប់ជានិច្ចថា " រៀបការទៅកូនស្រី មើលគេ គេមានប្ដី គេមានគ្នាជួយគ្នាទៅវិញទៅមក ទើបគេមានបាន រីកចម្រើន ខំរកតែម្នាក់ឯង កូនមិនអាចរុងរឿងទេ"។ ព្រោះតែបែបហ្នឹងមែនទេ ទើបកូនស្រីជាច្រើនត្រូវបង្ខំចិត្តរៀបការ សាងគ្រួសារ ដើម្បីអនាគតរុងរឿង មានបាននោះ។

70792906_2473889012692252_4471570389796913152_n

ជាការពិតណាស់ យើងមានតែម្នាក់ងឯង ម៉េចនឹងអាចរកបានលឿនដូចគេអ្នកមានប្ដីមានប្រពន្ធទៅ អាចនិយាយបានថា វាពិតជាពិបាកបំផុត ព្រោះយើងគ្មានគ្នាជួយ គ្មានទាំងកម្លាំងបន្ថែម គ្មានទាំងគំណិតថ្មីៗមកផ្គួបផ្សំ ទម្រាំយើងមានប៉ុនគេ គេក៏មានជាងយើងទៅទៀតហើយ។ ប៉ុន្តែយ៉ាងណា វាគ្រាន់តែជាភាគរយនៃការគិតតែប៉ុណ្ណោះ មនុស្សគ្មានដៃគូជីវិត អ្នកនៅលីវ មិនប្រាកដថា មិនអាចជគជ័យបាននោះទេ។


មនុស្សអាចជោគជ័យ មិនមែនអាស្រ័យថា ទាល់តែមានប្ដី មានប្រពន្ធជួយនោះឡើយ សំខាន់ឱ្យតែអាចរកបានមិត្តល្អម្នាក់ អាចមានដៃគូរកស៊ីដែលស្មោះត្រង់ គង់តែអាចរកស៊ីមានបានដូចគ្នាទេ មិនមែនចាំទាល់តែរៀបការ សាងគ្រួសារទើបជីវិតបានប្រសើរនោះឡើយ៕

72438497_2503774643037022_1190081922429091840_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ