តើអ្នកគួរជ្រើសរើសមួយណារវាង លុយ​ ការងារ និង សុខភាព?

អ្នក​អាច​រក​លុយ​បាន​ច្រើន​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​បាន​ដោយ​ គ្មាន​ការ​រំខាន​។​ ប៉ន្តែមាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំនុច​ណាមួយ​ក្នុង​ចំណុច​ ខាងក្រោម​នេះ​ ឬ ​ក៏​ផ្សេង​ពី​នេះ​ អ្នកខ្លះ​មាន​ចំណុច​ទាំង​អស់នេះ ។ លុយអ្នក​អាច​រកបាន​ដោយ​សេរី​ និង ​មិន​ចំពោះ​នរណា​ម្នាក់​ទេ​មិន​ ចាំបាច់​ប្រឹងប្រែង​ខ្លាំង​ពេក​ ឬ ​ក៏​ផ្លាស់​ប្ដូរ​ខ្លួនឯង​ខ្លាំង​ពេក​នោះ​ ដែរ​។​ អ្នក​អាច​រក​លុយ​ អ្នក​អាច​សប្បាយ​នឹង​ការងារ​  ហើយអ្នក​អាច​គេង​លក់​ស្រួល​ នៅ​ពេល​យប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​រំខាន​គឺ​គ្រាន់តែ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​អ្វី​ដែល​នឹង​ត្រូវធ្វើ នឹងរឿងអ្វីដែលត្រឹមត្រូវ

ផ្ទុយទៅវិញ បើ​ការ​រក​លុយ​បាន​ដោយ​ប្រកាន់​នូវ​ភាព​ឃោរឃៅ​ ការ​ភូតភរកុហក បោកប្រាស់​ គ្មាន​សីលធម៌​ និង​ លោភលន់ ដើម្បី​បាន​លុយ​តិចតួច​គេ​ត្រូវ​តែ​ក្បត់​អារម្មណ៍ ​និង​ក្បត់​គោលការណ៍​ខ្លួនឯង​។ ការ​ក្លាយជា​អ្នកមានដោយរបៀបនេះ​មាន​ន័យ​ថា​នៅ​ទី​បញ្ចប់​អ្នកនឹង​ប្រឈមមុខនឹង​ជំងឺ​បេះដូង ​គេង​មិន​លក់​ និង​ជំងឺស្ត្រេស​ផ្សេងៗ​ទៀត​។


ដើម្បី​ក្លាយជា​អ្នកមាន​ត្រូវ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ល្អ​តែ​សំបក​ក្រៅ​តែ​ខាងក្នុង​អាក្រក់ ​ជា​មនុស្ស​ម្នាក់​ដែល​បោះបង់​គ្រួសារ​ គ្មាន​សីលធម៌​ សុភមង្គល​ និង​អ្វីៗ​ទាំងអស់​ត្រូវ​បំផ្លាញ​ដោយសារ​តែ​លុយ​។ ​បើសិនជា​វា​ដូច្នោះ​ មែននោះ​អ្នករក​លុយ​ដោយ​ដើរ​ផ្លូវខុសហើយ​។

ប៉ុន្តែត្រូវ​ចាំ​ថា​ប្រសិនបើ​អ្នក​មិន​បាន​គេង​ ឬ ​ក៏​មាន​អ្វីមួយ​ មក​បញ្ឈប់​អ្នក​មិន​ឲ្យ​សប្បាយចិត្ត​ជាមួយនឹង​ការងារ​ បន្ទាប់​មក​អ្នក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ ខ្លួនឯង​ ឲ្យ​បាន​ម៉ត់ចត់​ នឹងការអត់ធ្មត់ខ្ពស់។​

ចំពោះ​អ្នក​ត្រូវការ​ភាព​ញញឹម​ដែល​ចេញពី​ចិត្ត​ ទោះបីជា​អ្នកត្រូវ​បាត់​ បង់លុយ​តិចតួច​ក្ដី​។​ អ្នក​ចង់​គេង​លក់​នៅ​ពេល​យប់​ សប្បាយ​រីករាយ​ជាមួយនឹង​ការងារ​ ហើយ​ខ្ញុំ​អាច​រក​លុយ​ បាន​ដោយ​ស្រួល​។​ ប៉ុន្តែ​អ្នក​មិន​បណ្ដោយ​ឲ្យ​សីលធម៌​ អ្នកធ្លាក់​ចុះ​នោះ ​ទេ​។​ អ្នក​នឹង​មិន​ព្រួយ​បារ​ម្ម​ណ៍​ពី​ការងារ​ ឬ​ លុយ​នៅ​ពេល​ដែល​អ្នក​ចូល​គេង​ អ្នកមិន​ឲ្យ​លុយ​មក​បញ្ឈប់​ភាព​សប្បាយ​រីករាយ​នោះ​ទេ​ ឬ​  អ្នកត្រូវ​តែ​សប្បាយ​។ ​អ្នក​ហ៊ាន​ស្បត់ ​វា​ពិតជា​អាច​ទៅ​រួច​សូម​ជឿ​ទៅ​ ប្រសិនបើអ្នក​បាន​ស្គាល់​និង​សង្កេត​មើល​អ្នកមានៗ​ជា​ច្រើន​សម​ល្មម​ដែល​អ្នកអាច​ដឹង​ពី ​ការ​ពិត​ទាំងនេះ​។ ដើម្បី​រក​លុយ​និង​ចិញ្ចឹមជីវិត​ ​មាន​សីលធម៌ ​និង​ក្លាយជា​អ្នកមាន​ ដើម្បី​រក​លុយ​ បាន​ច្រើន​នឹង​ក្លាយជា​មនុស្ស​ល្អ​ម្នាក់​យ៉ាង​ពិតប្រាកដ​។​​ វា​អាច​ទៅ​រួច​ គ្រាន់តែ​ពេល​ខ្លះ​វា​ហាក់ដូចជា​មិន​អាច​ទៅ​រួច​ក៏​ពិតមែន​។​ គ្រប់​ផ្នែក​ ទាំង​អស់ចង់​បង្ហាញ​ថា​អាថ៌​កំបាំង​លុយ​មិនសូវ​ល្អ​ ឬ​ សំខាន់​ទាំអស់នោះនោះ​ទេ​ ព្រោះអ្នកខ្លះបានក្លាយជាអ្នកមានតែ គ្រួសារបែរគ្មានសុភមង្គល់ ចំណែកអ្នកផ្សេងវិញ បែរជាជួបនិងបញ្ហាសុខភាពផ្សេងៗ ហើយក៏មានអ្នកដែលមានវិប្បដិសារីបន្ទាប់ពីរកស៊ីមានបាន។