កុំមើលងាយជីវិតអ្នក Single Mom អ្នកមិនមែនជាគេ អ្នកមិនដឹងទេថា ជីវិតគេជួប និងឆ្លងកាត់អ្វីមកខ្លះ

មនុស្សមួយចំនួន រើសអើង និងមើលងាយដល់ស្រ្តីមេម៉ាយ និងស្រ្តីមានកូន ត្រូវមើលថែកូនតែម្នាក់ឯងខ្លាំងណាស់ កុំថាតែមនុស្សប្រុសមួយចំនួនដែលមើលងាយស្រីមេម៉ាយ សូម្បីតែមនុស្សស្រីដូចគ្នាខ្លះ ក៏មើលងាយស្រីដូចគ្នាដែរ ជាពិសេសចាស់ៗមួយចំនួនធំ ឃើញកូនគេមេម៉ាយ ឃើញកូនគេលែងលះគ្នា​ ក៏សើចចំអក ពេបជ្រាយគេណាស់។

ជាស្រីមេម៉ាយ ចំណាយមាត់ញាតិណាស់ ជាពិសេសពេលលែងលះគ្នា គ្មានខ្នងបង្អែក ត្រូវគេសើចចំអក បើយើងទន់ជ្រាយ នឹងត្រូវគេជាន់ គេបំបាក់ តែបើយើងរឹងមាំ ចេញរកស៊ី តែងខ្លួនស៊ិចស៊ី ក៏ត្រូវគេតិះដៀល ថាមកពីវាចឹង បានគេលែង មកពីវាចឹង បានគេទ្រាំនឹងវាមិនបាន។ ចង់សួរថា តើធ្វើបែបណា ទើបត្រូវចិត្តអ្នកទៅ? ជីវិតខ្ញុំ ខ្ញុំប្រើប្រាស់ជីវិតបែបណា វាជារឿងរបស់ខ្ញុំ ចង់ខ្ញុំដើរស្រាត ក៏ជាបញ្ហាខ្ញុំដែរ។

57511490_2245855815460792_1234498472749563904_o

ជីវិតខ្ញុំជួបរឿងច្រើនយ៉ាងនេះ លំបាក វេទនា ហត់នឿយច្រើនរាប់មិនអស់ រឿងការងារ រឿងរកស៊ី រឿងជីវិតគូក៏មិនសមប្រកប់ ហើយបើគ្រាន់តែខ្ញុំតែងខ្លួនឯងឱ្យស្អាត ស្លៀកពាក់ឱ្យមានភាពជឿជាក់លើខ្លួនឯង វាខុសដែរមែនទេ? ជីវិតខ្ញុំ ខ្ញុំប្រើដើម្បីខ្ញុំ និងដើម្បីមនុស្សដែលស្រឡាញ់ខ្ញុំ មិនមែនសម្រាប់អ្នកឯងមកមើលងាយ ពេបជ្រាយ មើលលើក្រោមនោះទេ។


ទោះជាស្រីមេម៉ាយ ជា Single Mommy តែខ្ញុំចេះធ្វើការ ខ្ញុំចេះរកស៊ី អាចរកលុយចិញ្ចឹមខ្លួនឯង និងមើលថែកូនរបស់ខ្ញុំបានដោយខ្លួនឯង មិនបានទៅសុំទានមេត្តា សុំលុយអ្នកណាយកមកដើម្បីរស់នោះឡើយ ដូច្នេះហើយ សូមកុំមើលងាយ កុំចង់ជាន់ក្បាលរបស់ខ្ញុំ ស្រីមេម៉ាយឥឡូវ មិនមែនទន់ជ្រាយឱ្យអ្នកណាមកមើលងាយ ធ្វើបាប សើចចំអកស្រួលៗទេ៕

57798613_2248833155163058_702123236162273280_o

58377526_2247026405343733_1430019497326018560_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ