ហេតុអ្វីមនុស្សមួយចំនួន ចូលចិត្តកាន់ជើងប្រពន្ធចុង ឬស្រីយកប្ដីគេខ្លាំងម៉េះ?

រឿងក្នុងគ្រួសារ គ្រួសាយើង យើងអាចដឹង តែអ្នកដទៃគេមិនដឹងទេ វាក៏ដូចគ្នា រឿងក្នុងគ្រួសារគេ ក៏យើងមិនអាចដឹងច្បាស់បានដូចគ្នាដែរ ដូច្នេះហើយ មិនថារឿងអ្វីក៏ដោយ បើវាជារឿងផ្ទៃក្នុងគ្រួសារគេ យើងកុំទៅចេះដឹង ឬវែកញែករឿងរបស់គេពេក ទោះយើងត្រូវជាមិត្តភក្តិជិតស្និទ្ធកម្រិតណា ឬត្រូវជាសាច់ញាតិបងប្អូនភាគីម្ខាងណាក៏ដោយ ការកាន់ជើងតែម្ខាង វាជារឿងដែលមិនត្រូវ ព្រោះរឿងគេយើងដឹងមិនច្បាស់ ដូច្នេះ កាន់តែចូលទៅវែកញែក គឺកាន់តែខុស។

តួយ៉ាងក្នុងគ្រួសារខ្លះ ប្ដីមួយចំនួន លួចលាក់មានស្រី ឬមានប្រពន្ធចុង តែអ្នកខ្លះ មិនដឹងទេថា ក្នុងគ្រួសារគេបែបណា ហេតុប្រាកដកើតព្រោះតែអ្វី តែអ្នកដទៃមួយចំនួនដឹលមិនដឹងរឿងច្បាស់ បែរជាកាន់ជើងប្រពន្ធចុង ហើយមកជេរប្រទេច ប្រពន្ធដើមទៅវិញ សួរថា ហេតុអ្វីបានជាមនុស្សមួយចំនួន បែរជាកាន់ជើងប្រពន្ធចុង ឬស្រីដែលដណ្ដើមប្ដីគេ?

8DF6B0CC7C624A87BA2E91DD5BC02547

ជាការពិតណាស់ ពាក្យថាប្រពន្ធចុង គ្មានអ្នកណាគិតថាល្អទេ តែមនុស្សមួយចំនួន បែរជាឆ្កួតលីលាកាន់ជើងប្រពន្ធចុង ព្រោះតែប្រពន្ធចុងវាពូកែសម្ដែង ពូកែសម្ដី ចេះអែបអប ចេះនិយាយយកល្អ ចេះយកចិត្តផ្គាប់ផ្គន់ ជាពិសេសគឺ ពូកែអែបអបសាច់ញាតិខាងប្ដីហ្នឹងតែម្ដង។ មនុស្សបច្ចុប្បន្ន មិនដឹងល្អអាក្រក់ទេ ឱ្យតែអ្នកណាពូកែនិយាយ ពូកែសម្ដែង ធ្វើតួកម្សត់ គឺសុទ្ធតែល្អទាំងអស់ នេះក៏ព្រោះតែមនុស្សមួយចំនួន ខ្វះការពិចារណា មិនបានយកខួរក្បាលមកគិតល្អ​ អាក្រក់នោះឡើយ។


ទោះប្ដីមានប្រពន្ធចុង ឬមានស្រី ព្រោះហេតុផលអ្វីក៏ដោយ ទោះប្រពន្ធដើមមិនល្អយ៉ាងណា ក៏គេនៅតែជាប្ដីប្រពន្ធនឹងគ្នា ដរាបណា មិនទាន់លែងលះគ្នាដាច់ស្រេចទេ ប្ដីគ្មានសិទ្ធទៅមានស្រី ឬមានប្រពន្ធចុង ហើយត្រូវទៅកាន់ជើង និយាយថាល្អ ឬក៏យកលេសថា មកពីប្រពន្ធអាក្រក់ ប្រពន្ធមិនកើត ប្រពន្ធអន់ចរិតអីនោះដែរ។ ដូច្នេះហើយ អ្នកដទៃដែលនៅក្រៅរង្វង់គ្រួសារគេ ទោះជាសាច់ញាតិបងប្អូនក៏ដោយ ក៏គ្មានសិទ្ធទៅវែកញែក ដៀលត្មិះប្រពន្ធដើមគេដែរ យ៉ាងណា ក៏គេមានឈ្មោះជាប្រពន្ធដើម អ្នកឯងគ្មានសិទ្ធទៅរកខុសត្រូវក្នុងគ្រួសារគេទេ កុំអត់មារយាទ អត់កំណើតចេះដឹងរឿងគេ មើលតែគ្រួសារខ្លួនឯងឱ្យបានល្អទៅ ចំណែកប្រពន្ធចុង ទោះល្អប៉ុនណា តែបើយកប្ដីគេ ទាំងគេមិនទាន់លែងលះគ្នាផងនោះ អ្នកគឺនៅតែជាមនុស្សស្រីអាក្រក់ មនុស្សស្រីគ្មានកេរ្តិ៍ខ្មាសដដែល។

មនុស្សដែលកាន់ជើងប្រពន្ធចុង ឬស្រីយកប្ដីគេ គឺសុទ្ធតែជាមនុស្សក្នុងប្រភេទតែមួយ ចូលចិត្តតែស៊ីរបស់គេ ដណ្ដើមរបស់គេ ឬជាប្រភេទមនុស្សដែល ខ្វល់តែក្បាលខ្លួនឯង ឃើញប្រយោជន៍​ អែបអប ឬជាប្រភេទមនុស្ស គ្មានកេរ្តិ៍ខ្មាសដូចគ្នាហ្នឹងឯង៕

3 2

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ