សមមុខណាស់! ប្ដីលួចលាក់ប្រពន្ធ នាំស្រីកំណាន់ទៅដើរលេងនៅអ៊ីតាលី ទីបំផុត ក៏ឆ្លងវីរុស កូវីដ១៩

បុរសម្នាក់វ័យ ៣០ ឆ្នាំម្នាក់ បានលួចនាំស្រីស្នេហ៍ទៅដើរលេងនៅអ៊ីតាលី ដោយមិនឱ្យប្រពន្ធបានដឹង ស្រាប់តែចៃដន្យ ចំពេលអ៊ីតាលី កំពុងតែផ្ទុះខ្លាំង នូវការរីករាលដាលនៃជំងឺថ្មីនេះ ស្រាប់តែត្រូវឆ្លងជំងឺនោះផងដែរ។

គាត់បានប្រាប់អ្នកសម្របសម្រួលផ្នែកសុខភាពសាធារណៈនៅភាគខាងជើងនៃប្រទេសអង់គ្លេស គាត់បានឆ្លងនូវវីរុសនេះ នៅពេលដែលកាត់បានទៅធ្វើដំណើរកម្សាន្តនៅប្រទេសអ៊ីតាលី ជាមួយស្រីស្នេហ៍ ដោយមិនបានឱ្យប្រពន្ធគាត់បានដឹងឡើយ ប្រពន្ធគាត់ដឹងត្រឹមថា គាត់ទៅធ្វើការតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងករណីរបស់បុរស​ដែលបានឆ្លងជំងឺនេះ ពិតជាគួរឱ្យអស់សំណើចណាស់ ប្រសិនបើវាមិនធ្ងន់ធ្ងរនោះ។ ហលយក៏សង្ឃឹមថា នឹងមិនមានបញ្ហា ដល់ទំនាក់ទំនងប្ដីប្រពន្ធទាំងពីរនេះ បន្ទាប់ពីប្ដីរូបនោះ បានជាសះស្បើយ។


គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអ៊ឺរ៉ុប ដោយសារការរីករាលដាលនៃការឆ្លងវីរុស កូវីដ១៩ ដោយមានអ្នកស្លាប់ចំនួន ២.១៥៨ នាក់។ ចាស់ជាងគេគឺអាយុ ៩៥ ឆ្នាំ ហើយអ្នកដែលក្មេងជាងគេ ២ នាក់មានអាយុ ៣៩ ឆ្នាំ៕

New

ប្រភព ៖​ Thesun