ម៉ោះ! មកធ្វើជែលលាងដៃអាល់កុលស្ងួត ​ងាយៗទាំងអស់គ្នាអាចសម្លាប់មេរោគបាន 99.9% ​ចំណាយលុយតិច មិនខ្លាចទិញគេប៉ះរបស់គ្មានគុណភាព

អនាម័យការទទួលទានស្អាត ​ហូបស្អាត ​ផឹកស្អាត និងការលាងដៃឱ្យបានស្អាត គឺជាក្បួនច្បាប់អនាម័យដែលមនុស្សគ្រប់គ្នាគួរតែអនុវត្តតាមជារៀងរាល់ថ្ងៃ។

តែដោយសារតែវីរុសថ្មី​​ Covid-19 បាននឹងកំពុងតែរាលដាលខ្លាំងជុំវិញពិភពលោក ​ការលាងដៃជាប្រចាំឱ្យបានស្អាត ​រឹតតែជាកត្តាដែលអ្នកត្រូវតែអនុវត្តឱ្យបានច្រើនដងក្នុមួយថ្ងៃ ​ដើម្បីការពារខ្លួនពីការឆ្លងរាលដាលនៃវីរុសនេះ។

ការលាងសម្អាតដៃ នឹងសាប៊ូ​​ជាមួយទឹកស្អាត ​ជាជម្រើសល្អបំផុត ​តែក្នុងករណីអ្នកចេញទៅខាងក្រៅ ​និងមានការប្រញាប់ប្រញាល់់សម្អាតដៃភ្លាមៗ ​ការលាងដៃនឹងជែលលាងដៃអាលកុលស្ងួតបានក្លាយទៅជាជម្រើសទី២ ​និងជាជម្រើសដែលពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ន  ។ ​ពិសេសតម្រូវការនៃទឹកជែលលាងដៃមានការកើនឡើងជាខ្លាំង ​រហូតធ្វើឱ្យផលិតផលមួយចំនួនបន្តឡើងថ្លៃគួរឱ្យបាម្ភ។

តែពេលនេះអ្នកមិនបាច់ព្រួយបារម្ភអស់លុយចំណាយច្រើន ​ឬខ្លាចប៉ះផលិតផលមានគុណភាពនោះទេ  ការផលិតអាល់កុលលាងដៃពិតមានភាពងាយស្រួលមែនទែន ​ថែមទាំងត្រូវបានវត្ថុធាតុដើមតែ ​២ ​ទៅ ​៣មុខប៉ុណ្ណោះ ​ថែមទាំងអាចសម្លាប់មេរោគ ​បាក់តេរី ​និងវីរុសផ្សេងបានដល់ទៅ  ៩៩,៩% ​ផងដែរ។

តោះមកដឹងពីរបៀបធ្វើអាល់កុលជែលលាងដៃ 70% អាចសម្លាប់មេរោគបាន 99.9% នៅផ្ទះដោយខ្លួនឯងដូចខាងក្រោម ៖

# វិធីទី១ 

១. អាល់កុល 99% ចំនួន 3/4 ពែង ​( ​ឬ ​២ ភាគ ៣)

២. ជែលបន្ទាលកន្ទុយក្រពើ ចំនួន 1/4 ​ពែង ​(ជួយកុំឱ្យរលាក ​រោលដៃ ​និងធ្វើឱ្យដៃទន់រលោងទៀត) ​( ឬ ​ ​១ ​ភាគ  ៣)

៣. ប្រេងក្លិនក្រអូប ( essential oil​ រកទិញបាននៅផ្សារទំនេីប) 10  ដំណក់  ​ឬអាចជ្រើសរើសក្លិនទៅតាមចំណង់ចំណូលចិត្ត ឬយកទឹកក្រូចឆ្មារធ្វើជាក្លិនក៏បាន

៤. បើអាចថែមវីតាមីន E ចំនួន ១ ​ទៅ ៣ គ្រាប់ សម្រាប់ជួយថែរក្សាស្បែកដៃ។

ឧទាហរណ៍: អាល់កុល 99% 3 កែវទឹក លាយជាមួយជែល Aloe Vera gel 1 កែវទឹក លាយល្បាយឲ្យសព្វ នោះយើងនឹងបានសូលុយស្យុងប្រហាក់ប្រហែលខាងលើ ហើយអាចលាយប្រេងក្លិនទៅតាមចំណង់ចំណូលចិត្ត។

បញ្ជាក់: ខ្នាតរង្វាល់ យើងអាចជ្រើសរើសទំហំស្រេចតែចិត្ត( Free size)។

90441482_3326576677358126_5539911537235329024_o

# វិធីទី២ 

១. លាយអាល់កុល  ចំនួន ​២ភាគ ​(  ៩១% ​ដល់ ​៩៩%)

២. ជែលប្រទាលកន្ទុយក្រពើ ​១ភាគ

៣. ប្រេងក្រអូប  ​២ ​ទៅ ​៣ដំណក់ ។

Maxresdefault

#វិធីទី៣


១. លាយអាល់កុល  ចំនួន ៧០០ ​មីលីលីត្រ ​(  ៩១% ​ដល់ ​៩៩%)

២. ជែលប្រទាលកន្ទុយក្រពើ ៣០០ មីលីលីត្រ

៣. ប្រេងក្រអូប  ​២ ​ទៅ ​៣ដំណក់ ។

90520271_3326576760691451_39137794995519488_n

#វិធីទី៤

ធ្វើទឹកលាងដៃចំណុះ ​១,២លីត្រ

១.  ជែលប្រទាលកន្ទុយក្រពើ ៣០០មីលីត្រ ​(២៥% នៃទឹកលាងដៃសរុប)

២. ​អាល់កុលអេតាណុល កម្រិត  ៩១% ឡើងទៅចំនួន ៩០០ មីលីលីត្រ  ​( ៧៥%  នៃទឹកលាងដៃសរុប)

៣. បន្ថែមប្រេងរុក្ខជាតិ ​Esssential Oil  ២៤តំណក់

ចំណាំ៖

-​ត្រូវតែប្រើប្រាស់សំភារៈដូចជាចាន និងប្រដាប់កូរដែលសម្អាតស្អាត ​ហើយច្រកដបទុកឱ្យបានត្រឹមត្រូវ

-របស់ធម្មជាតិ ប្រើប្រាស់ទុកបានប្រមាណ ​ជា ​១អាទិត្យប៉ុណ្ណោះ

-ជែលប្រទាលកន្ទុយក្រពើអាចទិញជែលប្រអប់ដែលលក់ស្រាប់ ​តែត្រូវយកជាតិប្រទាលកន្ទុយក្រពើសុទ្ធចាប់ពី ៩០% ​ឡើង

-រាល់ពេលយកមកលាងដៃ ​សូមទុកឱ្យវាស្ងួតប្រមាណជា ​៣០វិនាទី ​ទៅ ​៦០វិនាទី ​ទើបអាចសម្លាប់មេរោគបានល្អ៕

71QNxp641pL._AC_SL1500_

90057950_3326576624024798_3810889825649688576_o

ប្រភព៖  ​HealthLine  (រក្សាសិទ្ធដោយ៖ក្នុងស្រុក)

អាចទស្សនាវីដេអូនៃរបៀបធ្វើទី ៤ ខាងក្រោមនេះ ៖