ចូលរួមសោកស្តាយផង! ដោយសារ ​Covid-19 ទប់ទល់សេដ្ឋកិច្ចប្រទេសធ្លាក់ចុះលែងបាន រដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់បានធ្វើអត្តឃាត

វីរុស ​Covid-19  មិនត្រឹមតែជាវីរុសដែលរាលដាលខ្លាំងជុំវិញពិភពលោកដែលធ្វើឱ្យមនុស្សឆ្លងវីរុស និងបាត់បង់ជីវិតប៉ុណ្ណោះទេ ​សូម្បីតែប្រជាជនដែលត្រូវតម្រូវឱ្យស្នាក់នៅក្នុងផ្ទះដើម្បីបង្ការពីការឆ្លងរាលដាលនៃវីរុសនេះ ​ក៏រងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃផងដែរ  ដោយមិនថាតែប្រទេសជឿនលឿន ​និងប្រទេសកំពុងតែអភិវឌ្ឍន៍ទេ ​គឺសុទ្ធសឹងតែមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញាវត្ថុទាំងអស់គ្រាន់តែតែតិច ​ឬច្រើនប៉ុណ្ណោះ។

តែអ្វីដែលគួរឱ្យសោកស្តាយ  ចំពោះប្រទេសអាឡឺម៉ង់ ​ព្រោះតែវិបត្តិវីរុស ​Covid-19  នេះប៉ះពាល់ដល់សេដ្ឋកិច្ច និងមានវិបត្តិដល់ហិរញ្ញវត្ថុរដ្ឋនោះ ក្លាយជាបន្ទុកដែលគ្រប់គ្រងលែងបាន  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់បានសម្រេចចិត្តធ្វើអត្តឃាតកាលពីថ្ងៃទី ​២៨ ​ខែមីនា ​ឆ្នាំ ​២០២០នេះ។

52948967_303

សាកសពរបស់លោក Thomas Schafer រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់ ដែលមានអាយុ  ៥៤ឆ្នាំ ត្រូវបានរកឃើញនៅលើផ្លូវរថភ្លើងក្បែរទីក្រុង Frankfurt ដោយតាមសេចក្តីរាយការណ៍ពីប៉ូលីសជំនាញបានឱ្យដឹងថា ករណីនៃការបាត់បង់ជីវិតរបស់រដ្ឋមន្ត្រីរូបនេះគឺជាករណីធ្វើអត្តឃាត ដោយថែមទាំងរកឃើញពីលិខិតបណ្តាំមរណៈបន្សល់ទុកផងដែរ។


GERMANY COVID 19

លោក Thomas Schafer ត្រូវបានគេដឹងថា បានធ្វើជារដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុរយៈពេលជិតមួយទសវត្សមកហើយ ហើយថ្មីៗនេះលោកមានទុក្ខកង្វល់ជាខ្លាំងក្នុងការគ្រប់គ្រង និងទប់ទល់នៃវិបត្តិសេដ្ឋកិច្ច ក្នុងរដ្ឋ Hesse ដែលបណ្តាលមកពីវីរុស ​Covid-19 ។ លោកមានការខកចិត្តនឹងខ្លួនឯងជាខ្លាំង ដោយលោកមិនមានសមត្ថភាពដើម្បីបំពេញនូវតម្រូវការដ៏ធំរបស់ប្រជាជន ជាពិសេសទាក់ទងនឹងជំនួយផ្នែកហិរញ្ញវត្ថុ ដែលលោកមិនអាចមានផ្លូវណាមួយដោះស្រាយបានឡើយ ហើយនេះក៏ជាមូលហេតុដ៏ចម្បងដែលធ្វើឱ្យលោកសម្រេចចិត្តលាចាកពីលោកយើងនេះ ៕

5RFFJX3UV5D7ZPNRDJT5CYXN6U

ប្រភព៖  NYDaily