ប្រទេសម៉ិចស៊ីកូ បញ្ឈប់ការនាំចេញស្រាបៀរ​​ Corona ក្នុងវេលារាតត្បាតដោយសារតែវីរុស ​Covid-19 ព្រោះតែតម្រូវការមិនចាំបាច់ត្រូវតែកាត់បន្ថយ

ដោយសារតែវីរុស ​Covid-19  រាលដាលខ្លាំងពេកចំពោះប្រទេសជាច្រើននៅលើពីភពលោកទាំងទ្វីបអាស៊ី ​អឺរ៉ុប និងអាមេរិច ​វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន ​ពិសេសប្រជាជនទាំងអស់ត្រៀមបម្រុងត្រឹមតែស្បៀងប៉ុណ្ណោះក្នុងការស្នាក់នៅផ្ទះរៀងៗខ្លួនដើម្បីការពារការរាតត្បាតនៃវីរុសនេះ។

Mexico City Travel.adapt.1900.1

នៅក្នុងនោះប្រទេសម៉ិចស៊ីចកូដែលជាប្រទេសផលិតស្រាបៀរ ​Corona  បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ​នឹងផ្អាកការនាំចេញស្របៀរ ​Corona និងស្រាបៀរម៉ាកផ្សេងទៀតនាំចេញទៅកាន់ប្រទេសចំនួន ១៨០ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកអាជិវកម្មមិនចាំបាច់មួយចំនួនននៅក្នុងការរាតត្បាតនៃវីរុស ​Covid-19 ។

Coronavirus And Corona Beer


គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលម៉ិចស៊ីកូ ថ្មីៗនេះបានប្រកាសភាពអាសន្ន និងបានបញ្ជាឱ្យផ្អាកសកម្មភាពដែលមិនចាំបាច់បន្ទាប់ពីចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសមានចំនួនលើសពី ១០០០ នាក់  ហើយកាលពីថ្ងៃព្រហស្បតិ៍មានករណីឆ្លងចំនួន ១.៥១០ និងមានអ្នកស្លាប់ចំនួន ៥០ នាក់៕

ប្រភព៖  Reuters

5e31680b5bc79c7d51284552