សាហាវមែន! ​មកទល់ពេលនេះមានករណីឆ្លងរាលដាលវីរុស ​Covid-19 លើមនុស្សជាង ១លាននាក់ទូទាំងពិភពលោកហើយ

គិតតាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មី ​Covid-19  ដែលផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិន  កាលពីខែធ្នូ ចុងឆ្នាំ ​២០១៩ មកទល់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះ ​វីរុស ​Covid-19  ថ្មី ​ដែលជាវីរុសរាតត្បាតរាលដាលលើប្រទេសជាច្រើនក្នុងពិភពលោក មានឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ 1,030,520 ករណីហើយ ដោយមនុស្សចំនួន 54,226នាក់បានស្លាប់ និងមនុស្សចំនួន 220,031  នាក់បានជាសះស្បើយ នេះបើយោងតាមតារាងទិន្នន័យរបស់ Worldometers  (សូមចុចលីងមួយនេះសម្រាប់ទិន្នន័យជាក់ស្តែងដែលមានការកើនឡើងជាបន្តបន្ទាប់)   ។

S 5867

នៅក្នុងចំណោមករណីរាលដាលក្នុងប្រទេសជាច្រើននោះ  កាលពីដំបូងប្រទេសចិន ​គឺជាប្រទេសដែលនាំមុខគេមានអ្នកឆ្លង  និងស្លាប់ជាច្រើននាក់ ​តែរហូតពេលនេះប្រទេសអាមេរិចត្រូវបានគេដឹងថាជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេលំដាប់ទី ១ ឯលំដាប់ទី ២ ក្នុងពិភពលោក និងលំដាប់ទី១ ក្នុងតំបន់អឺរ៉ុបឯណោះវិញ គឺជាប្រទេសអុីតាលី ។

Sxt9kqAowcTXzzRNKVWkZ4 320 80


5e73be4fc48540020212e048

គួរឱ្យដឹងផងដែរថា ​អត្រាមរណៈនៃករណិអ្នកឆ្លងវីរុស ​Covid-19  នេះភាគច្រើនទៅលើក្រុមមនុស្សដែលមានវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺប្រចាំកាយស្រាប់ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមិនទ្រាំទ្រនឹងវីរុសផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះបាន។

សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នេះដោយឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូឱ្យបានស្អាត ​ឬប្រើអាល់កុល និងជែលលាងដៃស្ងួតក៏បាន ​ជាពិសេសត្រូវទទួលទានអាហារសម្បូរជីវជាតិ និងវីតាមីនគ្រប់គ្រាន់ដូចជាបន្លែ ​ផ្លែឈើ ​គេងឱ្យបានគ្រប់គ្រាន់ ​ហើយត្រូវតែពាក់ម៉ាស់ឱ្យជាប់រាល់ពេលចេញទៅខាងក្រៅ ​ចៀសវាងទីប្រជុំជន និងបើមិនចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ៕

000_1QD1OC