កង្វះខាតម៉ាស់ធ្ងន់ធ្ងរ! ​អង្គការសុខភាពពិភពលោកស្នើឱ្យគ្រប់គ្នាពាក់ម៉ាស់គ្រប់ប្រភេទទាំងម៉ាស់ក្រណាត់ធ្វើដោយដៃការពារ ​Covid-19 តែសូមទុកម៉ាស់ពេទ្យឱ្យខាងសុខាភិបាលប្រើប្រាស់

ដោយសារតែវីរុស ​Covid-19 កាន់តែមានសភាពធ្ងន់ធ្ងរ ​ជាពិសេសរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ែកអឺរ៉ុប និងអាមេរិច ​កង្វះខាតម៉ាស់ការពារបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ​ដែលអាចប្រឈមឱ្យប្រជាជន និងក្រុមគ្រូពេទ្យមានហានិភ័យឆ្លងវីរុសនេះខ្ពស់បំផុត។ ដោយកាលពីមុន WHO  ឱ្យប្រើប្រាស់ម៉ាស់សម្រាប់តែអ្នកសង្ស័យថាខ្លួនមានជំងឺ ​និងអាការសង្ស័យតែប៉ុណ្ណោះ ​តែវិធានការសន្សំសំចៃមួយនេះហាក់ធ្វើឱ្យមានការរាលដាលជាខ្លាំងនៃវីរុសកាចសាហាវ ​Covid-19។

Vvvvv

តែថ្មីៗនេះផងដែរ​ WHO  បានប្រកាសហើយថាមនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់ការពារទាំងអ្នកឈឺ​ និងអ្នកមានសុខភាពធម្មតា ដោយមន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានថា  វីរុស COVID-19 អាចឆ្លងតាមរយៈខ្យល់អាកាសបាន ពីព្រោះឥឡូវនេះវាបានចម្លងទៅកាន់មនុស្សជាង ១លាននាក់ និងបានសម្លាប់មនុស្សជាង ៥០,០០០ នាក់ហើយនៅទូទាំងពិភពលោក ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូង​នៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

Vv 1

ហេតុនេះហើយ អង្គការសុខភាពពិភពលោក WHO បានប្រកាសថាគ្រប់គ្នាអាចពាក់ម៉ាស់ការពារគ្រប់ប្រភេទ ទាំងម៉ាស់ក្រណាត់ដែលធ្វើឱ្យដៃ ព្រោះវាក៏អាចកាត់បន្ថយការឆ្លងរាលដាលបានផងដែរ ​តែសម្រាប់ម៉ាសពេទ្យ ឬហៅថា Surgical Mask គួរតែត្រូវបានផ្តល់អាទិភាព​សម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលជាអ្នកដែលប្រឈមនឹងវីរុសនេះជាងគេជាអ្នកប្រើប្រាស់។

Vvvv


ទោះជាយ៉ាងណា កត្តាជំរុញដ៏សំខាន់ នៃការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នេះត្រូវបានគេជឿជាក់ថា តាមរយៈដំណក់ទឹកតូចៗរបស់ក្អក ឬកណ្តាស់របស់អ្នកជំងឺ ដែលនៅលើស្រទាប់វត្ថុនានា ឬការប៉ះពាល់មនុស្សដទៃទៀតដោយផ្ទាល់ ​ដូច្នេះក្រៅពីការពាក់ម៉ាស់ដែជារឿងចាំបាច់នោះ យើងត្រូវតែលាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នាផងដែរ៕

ប្រភព៖ ​ChanelNewsAsia

V 1

89973111_881280962297456_6855702591163072512_n

90208845_881280882297464_7454254554998112256_n