វីរុសពិតជាគួរឱ្យខ្លាច ​តែរឿងដាច់ពោះរឹតតែជារឿងគួរឱ្យខ្លាច! ​ដោយសារជីវភាពបានបង្ខំឱ្យស្ត្រីរកស៊ីផ្លូវភេទនៅថៃ ​ចេញមករកម៉ូយតាមផ្លូវ ដែលប្រឈមនឹងការរាលដាល ​Covid-19 ខ្ពស់

ដោយសារតែការរាលដាលជាខ្លាំងនៃវីរុស ​Covid-19  នៅក្នុងប្រទេសថៃ ​បានបង្ខំឱ្យរដ្ឋាភិបាលបិទព្រំដែនប្រទេសរបស់ខ្លួន បិទរាល់ភោជនីយដ្ឋាន  ក្លឹប ​បារ និងកន្លែងកម្សាន្តទាំងអស់ ​ថែមទាំងបម្រាមគោរចរ​ដោយ​ហាមឃាត់មិនឱ្យមនុស្ស​ទូទាំង​ប្រទេស ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​​ចន្លោះ​ម៉ោង ១០ យប់​ដល់ ៤ ទាប​ភ្លឺ ដើម្បី​​បង្ការ​ការ​រាតត្បាត​នៃ​វីរុស COVID-19។

ទោះជាយ៉ាងណាក៏ដោយ ​ការបិទទីកន្លែងកម្សាន្តទាំងនេះបានធ្វើឱ្យអ្នករកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃ ប្រមាណ ៣០ ម៉ឺននាក់បាត់បង់ការងារធ្វើ រួចបង្ខំចិត្តចេញពីផ្ទះដើរទៅតាមដងផ្លូវដើម្បីស្វែងរកអតិថិជនរបស់ខ្លួនដែលជាកត្តាប្រឈមឆ្លងរាលដាលនៃវីរុសនេះជាខ្លាំង។

New Project 20

ស្ត្រីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃបាននិយាយដូចៗគ្នាថា ​ពួកគេពិតជាខ្លាចការឆ្លងវីរុសមួយនេះណាស់ ​តែពួកនាងក៏ខ្លាចដាច់ពោះដែរ ​ព្រោះនាងត្រូវបង់ថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ ត្រូវការអាហារ ​ត្រូវផ្ញើលុយទៅផ្ទះ និងការចំណាយផ្សេងៗដែលជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ។

គួរឱ្យដឹងផងដែរថា បញ្ហាវីរុស ​Covid-19  នេះអាចនឹងអូសបន្លាយអស់រយៈពេលជាច្រើនខែ ហើយប្រទេសថៃនឹងខាតបង់ចំណូលផ្នែកទេសចរណ៍រាប់ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងអ្នករកស៊ីផ្លូវភេទដែលជារបរខុសច្បាប់ ប៉ុន្តែត្រូវបានក្លាយទៅជាសេដ្ឋកិច្ចធំមួយនៃអ្នករកស៊ីនាពេលរាត្រីផងដែរ។


ET4HaT1U0AASUgD.jpg.51850f7b39d314dcefe6ffe21163fc23 768x576

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលថៃ បានប្រកាសថានឹងផ្តល់ប្រាក់ ៥,០០០ បាត (១៥០ ដុល្លារអាមេរិក) ដល់អ្នកដែលគ្មានការងារធ្វើរាប់លាននាក់ក្នុងរយៈពេល ៣ ខែខាងមុខ តែមិនរាប់បញ្ចូលអ្នករកស៊ីផ្លូវភេទនោះទេ ព្រោះពួកគេមិនមានអ្វីបញ្ជាក់ពីការងារច្បាស់លាស់៕

ប្រភព៖ channelnewsasia

Tourism Bureau Denies Subsidizing Thai Sex Workers.jpg.1e4fe602eb44c57ee7daa9896d280697