ឈប់នាំគ្នាឆ្ងល់រឿងទេវតាឆ្នាំនេះយានជំនិះខ្លា ហេតុអ្វីមិនមែនកណ្តុរទៀតទៅ! តោះ មកអានស្វែងយល់ទាំងអស់គ្នា

មានមតិជាច្រើនបានខ្វែងគំនិតគ្នា ​និងឈ្លោះប្រកែកគ្នា ​រឿងទេវតាឆ្នាំថ្មីដែលយាងមកគ្រប់គ្រងដែនដីកម្ពុជរដ្ឋកម្ពុជា ​ឆ្នាំ ​២០២០ នេះ ​ដោយទ្រង់គង់លើយានជំនិះជាសត្វខ្លា  តែមានអ្នកមិនទាន់ដឹងច្បាស់មួយចំនួនបានរិះគន់ថា  ហេតុអ្វីបានជាទេវតាឆ្នាំថ្មីឆ្នាំកណ្តុរមិនគង់លើសត្វកណ្តុរ?

ជាការពិតណាស់  ទេវតាឆ្នាំថ្មីនេះហើយជាតាំងនាមឱ្យទេវតាសត្វកណ្តុរនោះ ​តែយាងជំនិះគឺជាការកំណត់ទៅតាមព្រះនាងតាមថ្ងៃដែលទ្រង់យាងមកគ្រប់គ្រងដែនដី ដែលបានចារតាំងពីបុរាណមកម្ល៉េះ មិនមែនទេវតាឆ្នាំអ្វី ​ទ្រង់យាងគង់លើសត្វមួយនោះនោះឡើយ ​សូមកុំភាន់ច្រលំ។

ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក » ​សូមធ្វើការដកស្រង់ការបកស្រាយទាក់ទងនឹងទេវតាឆ្នាំថ្មីឆ្នាំ ​២០២០ ​ដែលចម្លងទាំងស្រង់ចេញពីផេក វប្បធម៌ខ្មែរ Khmer culture) និង  Vothana-Sak art ដូចខាងក្រោមនេះ ៖

ទេពធីតាមហាសង្រ្កានឆ្នាំថ្មី ឆ្នាំ ២០២០ ដែលត្រូវជាឆ្នាំជូត ​មានព្រះនាមថា ព្រះនាង (គោរាគទេវី) ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០ វេលាម៉ោង ២០:៤៨ នាទីយប់។

-ទ្រង់អម្ពរ (សំពត់ពណ៍លឿង ឬពណ៍លឿងស្រង៉ែ )

-សៀតផ្កាអង្គារ៍បុស្បនៅព្រះការណ៍(ត្រចៀក)

-អាភរណៈ(ម្កុដ)កែវមុត្តា(គុជខ្យង)

-ភក្សាហារ ទ្រង់សោយ តេលំ (ប្រេងល្ង)

-ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)

-គង់ផ្ទុំបើកព្រះនេត្ររំពៃលើខ្នងព្យគ្ឃ (ស្ដេចខ្លាដំបង)

(ដោយរូបភាពខាងលើនេះផ្សាផ្ជាប់ទៅនឹងវប្បធម៌ដើមនាសម័យចតុមុខ នឹងចង់លើកយកឈុតផ្សេងៗគ្នាពីសម័យកាលនីមួយៗនូវក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចង់ឲមនុស្សគ្រប់គ្នាបានស្គាល់នៅរបស់ទាំងអស់នោះ)

92528370_145108570346119_7217670481975967744_o

# ហេតុអ្វីយានជំនិះទេវតា ខុស​ពីពង្សធាតុនៃទេវតា?

គ្រប់គ្នាតែងតែគិតថា​រាល់ពេលចូលឆ្នាំ​ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីបតែងមានយានជំនិះជាសត្វតំណាងអោយឆ្នាំនោះ​

ឧទាហរណ៍​៖​

ឆ្នាំជូតជិះកណ្តុរ​

ឆ្នាំឆ្លូវជិះគោ​


ឆ្នាំខាលជិះខ្លា..​.​

តែការពិតមិនដូច្នោះឡេីយព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ៧អង្គប៉ុណ្ណោះ។ ទេពធីតា​ទាំង៧អង្គនោះទ្រង់មាន​យានជំនិះរបស់ខ្លួនដែលមិនមែនសត្វទាំង​១២ឡេីយ។

92319346_145112793679030_6029604003015294976_o

ខាងក្រោមនេះជាយានជំនិះទៅតាមព្រះនាមរបស់ទេពធីតា​ទាំង៧អង្គ៖

•ថ្ងៃអាទិត្យទេវតានាមនាង​ ទុង្សាទេវី​ ដែលមានយានជំនិះជាសុបណ្ណរាជ​ (ស្តេចគ្រុឌ)​

•ថ្ងៃចន្ទទេវតានាមនាង​ គោរាគទេវី​ ដែលមានយានជំនិះជាព្យគ្ឃ:​ (ខ្លាធំ)​

•ថ្ងៃអង្គារ៍ទេវតានាមនាង​ រាក្យសាទេវី​ ដែលមានយានជំនិះជាអស្សតរ​ (សេះ)​ ឬ​ សុករ:​ (ជ្រូក)

•ថ្ងៃពុធទេវតានាមនាង​ មណ្ឌាទេវី​ ដែលមានយានជំនិះជាគទ្រភ​ (លា)

•ថ្ងៃព្រហស្បត្តិ៍ទេវតានាមនាង​ កិរិណីទេវី​ ដែលមានយាន​ជំនិះជាគជសារ​ (ដំរី)

•ថ្ងៃសុក្រទេវតានាមនាង​ កិមិរាទេវី​ ដែលមានយានជំនិះជាមហិសារាជ​ (ស្តេចក្របី)​

•ថ្ងៃសៅរ៍ទេវតានាមនាង​ មហោទរាទេវី​ ដែលមានយាន​ជំនិះ​ជាមយូរ​ (ក្ងោក)

ជាតួយ៉ាងដូចជាទេវតាមហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះនឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០ ។

92133491_145113313678978_7761459061576433664_o

ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវ​ព្រះ​កាណ៌ដោយសៀតផ្កាអង្គាបុស្ប​ អាភរណៈ​ទ្រង់ពាក់កែវមុក្តា(គុជខ្យង) ភក្សាហារទ្រង់សោយតេលំ​(ប្រេងរុក្ខជាតិ)ទ្រង់អាវុធ​

ព្រះហស្តស្តាំទ្រង់ព្រះខ័ន​ ព្រះហស្តឆ្វេងទ្រង់យដ្ឋិ​ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ (សត្វខ្លា)។

អត្ថបទដោយ៖ ទេវធីតាសង្ក្រាន្ត នឹង កែសម្រួលដោយ (វប្បធម៌ខ្មែរ Khmer culture)

រូបភាពផ្តល់សិទ្ធដោយ៖ Vothana-Sak art

92010142_145112920345684_1746191530546167808_o