សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការជួលទីតាំង (មានវីដេអូ)

ថ្ងៃទី  ៧ ​ខែមេសា ​ឆ្នាំ ​២០២០ នេះ សម្តេចហ៊ុនសែនបានប្រកាសពីបច្ចុប្បន្នភាពនៃវីរុស ​Covid-19  នៅក្នុងប្រទេសកម្ពុជា ​ដោយចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើន។

នៅក្នុងនោះសម្តេចបានប្រកាសវិធានការធំៗដូចជា ​ផ្អាកការចូលរៀនរបស់សិស្សនិស្សិត ​ផ្អាកការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ  និងឱ្យមន្ត្រីរាជការធ្វើការធម្មតាក្នុងអំឡុងចូលឆ្នាំខ្មែរដើម្បីមិនឱ្យមានការត្រលប់ទៅស្រុកកំណើត  មានការជួបជុំផឹកស៊ី  កុំឱ្យមានហានិភ័យនៃការរាលដាលវីរុស  Covid-19 ។

Photo_2020 04 07_09 25 24

សោយសារតែវីរុសរាតត្បាតនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានបញ្ហា  ហើយសូម្បីតែប្រទេសកម្ពុជាក៏មានរងផលប៉ះពាល់ផងដែរ  ដោយអាជីវកម្មជាច្រើនជួបនឹងបញ្ហាបាត់បង់អតិថិជន  ចំណូលមានការធ្លាក់ចុះ  ដូច្នេះសម្តេចបានអំពាវនាវសុំឱ្យម្ចាស់ទីតាំងដែលបានជួលឱ្យអ្នកធ្វើអាជីវកម្មទាំងអស់ធ្វើការបញ្ចុះតម្លៃក្នុងភាពយោគយល់ក្នុងស្ថានភាពបែបនេះ។

06ce617179610ff3c88fd42c29889f38


Sihanouk_town_1

សម្តេចក៏បានកោតសរសើរដែរថា  កន្លងមកមានម្ចាស់អាជីកម្មជាច្រើនបានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃជូនអ្នកជួលផ្ទះ ​និងជួលទីតាំងអាជីវកម្ម ​ហើយសម្តេចក៏សុំអំពាវនាវឱ្យមានការយោគយល់នេះជាបន្តទៀតក្នុងស្មារតីខ្មែជួយខ្មែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖