យោងទៅតាមសេចក្តីប្រកាសក្នុងសន្និសិទសារព័ត៌មាននៃបច្ចុប្បន្នភាព Covid-19 របស់សម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ សម្តេចបានចេញសេចក្តីប្រកាសជាច្រើនក្នុងស្មារតីទប់ស្កាត់នៃវីរុសរាតត្បាតជាសកលមួយនេះ ដោយមានទាំងការប្រកាសលុបចោលការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ និងឱ្យបុគ្គលិកមន្ត្រីរាជការ រួមទាំងឯកជនធ្វើការធម្មតា ហើយចំពោះសិស្សនិស្សិតអាចនឹងមិនអាចត្រលប់មកសិក្សាក្រោយបុណ្យចូលឆ្នាំនោះឡើយ។
បន្ថែមពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការទប់ស្កាត់ការរាតត្បាតនៃវីរុសថ្មីនេះ នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ នេះដែរ ក្រសួងអប់រំបានចេញប្រកាសស្ដីពីការពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ដោយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលគ្រោងធ្វើចាប់ពីថ្ងៃទី ១៧ សីហា ដល់ថ្ងៃទី ៩កញ្ញា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី១០ សីហាឆ្នាំ២០២០នឹងត្រូវបានពន្យារពេល ហើយក្រសួងនឹងកំណត់ និងជម្រាបជូនអំពីកាលបរិច្ឆេទនៃសម័យប្រឡងនៅពេលក្រោយវិញ។
នេះជាសេចក្តីប្រកាសទាំងស្រុង របស់ក្រសួងអប់រំយុវជន និងកីឡា ៖