តែ និងភេសជ្ជៈប៉ុន្មានមុខងាយៗនេះ​អាចជួយព្យាបាលជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព

មនុស្សជាច្រើនជួបនឹងបញ្ហាកណ្តាស់មិនឈប់ឈរ ពេលខ្លះក៏ក្អក ហៀរសំបោរ ដែលអស់ទាំងនេះហើយជារោគសញ្ញានៃជំងឺផ្តាសាយ ពេលខ្លះអាចឈានរហូតដល់កើតជំងឺគ្រុនផ្តាសាយធំក៏មាន។ បើទោះជាជំងឺផ្តាសាយ យើងគិតថាជាជំងឺធម្មតាក៏ពិតមែន តែមានផលប៉ះពាល់ រំខានអារម្មណ៍ និងកិច្ចការប្រចាំថ្ងៃខ្លាំងណាស់។ បើអាចការពារជាមុនបានពិតជាប្រសើរ ចុះបើកើតជំងឺផ្តាសាយហើយគួរធ្វើយ៉ាងណា?

ថ្ងៃនេះយើងនឹងលើកយកវិធីធ្វើតែបែបធម្មជាតិច្រើនប្រភេទដែលអាចព្យាបាលជំងឺផ្តាសាយ និងក្អកបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងមិនប៉ះពាល់ដល់សុខភាពដូចការប្រើថ្នាំពេទ្យទៀតផង ៖

# តែខ្ញី

គ្រាន់តែយកខ្ញី១មើម ហាន់ជាបន្ទះរួចដាំជាមួយទឹកមួយឆ្នាំង រួចទទួលទានទាំងនៅក្តៅឧណ្ហៗ ឬក៏អាចទិញតែខ្ញីបែបធម្មជាតិមកឆុងទទួលទានក៏បាន។ តែខ្ញីនេះ អាចជួយព្យាបាលជំងឺផ្តាសាយ ក្អក សម្រួលផ្លូវដង្ហើម ច្រមុះ និងបំពងកបានយ៉ាងប្រសើរ។

Ginger Tea Ingredients

# ក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំ

-វិធីទី១៖ អ្នកអាចច្របាច់ទឹកក្រូចឆ្មារសម្បកលឿង (ក្រូចឆ្មារធម្មតាក៏បាន) មួយចំណិត លាយជាមួយទឹកឃ្មុំកន្លះស្លាបព្រា ឬក៏អាចលាយជាមួយម្សៅផ្កាចន្ទន៍ ២ស្លាបព្រាទៀតក៏បានដើម្បីឱ្យកាន់តែប្រសិទ្ធភាពខ្ពស់។ រួចទទួលទានទឹកសឺរ៉ូមួយនេះ មួយថ្ងៃ ២ដង។ ទឹកសឺរ៉ូមួយនេះអាចជួយព្យាបាលជំងឺជំងឺផ្តាសាយ និងក្អកបានយ៉ាងល្អ។

-វិធីទី២៖ អ្នកគ្រាន់តែយកទឹកដែលដាំពុះ ហើយទុកឱ្យនៅក្តៅឧណ្ហៗចាក់ដាក់កែវ ឬពែងកាហ្វេ រួចបន្ថែមទឹកក្រូចឆ្មារ ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា ហើយកូរឱ្យសព្វ។ ទទួលទានតែនេះភ្លាមៗសម្រាប់បំំបាត់អាការក្អក និងផ្តាសាយ ថែមទាំងអាចជួយប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យសសៃឈាមរត់ស្រួលបានផងដែរ។

Honey Lemon Ginger Tea 2216237 8_preview 5aff3fa8c064710036b5dc3c

# ទឹកក្តៅឧណ្ហៗ

នៅក្នុងអំឡុងពេលផ្តាសាយវិធីងាយៗក្នុងការព្យាបាលផ្តាសាយនោះ គឺព្យាយាមទទួលទានទឹកក្តៅឧណ្ហៗឱ្យបានច្រើន និងចៀសវាងទទួលទានទឹក ឬភេសជ្ជៈត្រជាក់ៗនិងលាយទឹកកក។ ទឹកក្តៅឧណ្ហៗអាចជួយបន្ថយអាការរលាកបំពង់-ក ក្អក ផ្តាសាយ ថែមទាំងអាចជួយបណ្តេញធាតុត្រជាក់ និងមេរោគផ្តាសាយចេញពីក្នុងខ្លួនបានផងដែរ។

Hot Drinks Cool Down 1 720x405

# ម្សៅរមៀត និងទឹកដោះគោ

គ្រាន់តែយកទឹកដោះគោឆៅ ១ពែង ដាំឱ្យពុះរួចដាក់ម្សៅរមៀតចូល កន្លះស្លាបព្រា ជាការស្រេច។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចក៏បានដែរ។ ដើម្បីប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺក្អក ផ្តាសាយអ្នកគូរតែទទួលទានទឹកដោះគោរមៀតនេះ ១កែវទាំងនៅក្តៅឧណ្ហៗ រាល់យប់មុនពេលចូលគេងទើបជាការប្រសើរ។


Turmeric Milk 5

# ទឹកអំបិល

យកទឹកមួយកែវ លាយជាមួយអំបិល ១ ទៅ ២ស្លាបព្រាកូរឱ្យសព្វ រួចផឹកទឹកនេះឱ្យពេញមាត់បៀមទុករយៈ ៣០វិនាទី សឹមខ្ពុរទឹកចោល។ អ្នកគួរតែអនុវត្តបែបនេះឱ្យបាន ៣ ទៅ៤ដង។ បើទោះនេះជាវិធីបុរាណក៏ពិតមែន តែនៅតែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺក្អក ផ្តាសាយបានយ៉ាងល្អ។

Shutterstock_401238094_1487310227

# តែហិរ

ការអនុវត្តគ្រាន់តែយកទឹកស្អាត ២ពែងដាំឱ្យពុះ ដាក់ស្លឹកម្រេះព្រៅ ១០សន្លឹក, ហាន់ខ្ញី១មើមជាបន្ទះស្តើងៗ និងបន្ថែមម្សៅម្រេចបន្តិចប្រហែលជា ១ចុងស្លាបព្រា ហើយទុកឱ្យពុះម្តងទៀត។ បន្ទាប់មកបិទភ្លើងច្រោះយកតែទឹក ទុកឱ្យនៅក្តៅឧណ្ហៗល្មមរួចអាចបន្ថែមទឹកឃ្មុំបន្តិចក៏បាន ហើយទទួលទានជាការស្រេច។ ឧស្សាហ៍ទទួលទានតែមួយនេះ អាចធ្វើឱ្យអាការជំងឺក្អក ផ្តាសាយរបស់អ្នកឆាប់ជាសះស្បើយយ៉ាងរហ័ស។

Image

# ខ្ញី និងអំបិល

វិធីនេះទោះជាពិបាកបន្តិចមែន តែមានប្រសិទ្ធភាពស្ទើរតែមិនគួរឱ្យជឿ។ ដោយគ្រាន់តែអ្នកកាត់ខ្ញីជាបន្ទះល្មម រួចរោយអំបិលបន្តិចលើខ្ញីនោះ បន្ទាប់មកទំពារវាញ៉ាំឱ្យអស់។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចផងដែរ ប្រសិនជាពិបាកលេបវា។

Ginger Lime And Salt

# ទឹកការ៉ុត

យកផ្លែការ៉ុតចិតជាដុំៗ ៥ពែង ស្មើនឹង ៥០០ក្រាមទៅស្ងោរឱ្យទន់និងឆ្អិនសាច់ រួចយកទៅក្រឡុកឱ្យហ្មត់។ បន្ទាប់មកចាក់ក្នុងពែងលាយជាមួយទឹកឃ្មុំ ៦ស្លាបព្រាកូរចូលគ្នាឱ្យសព្វទុកប្រើការ។ ពេលដែលអ្នកផ្តាសាយ ឬក្អកអ្នកគ្រាន់តែទទួលទានទឹកការ៉ុតនេះម្តង១ស្លាបព្រាជាការស្រេច។ យកល្អគួរតែទទួលទានវា ៤ដងក្នុងមួយថ្ងៃ ។ ម្តងពេលព្រឹក និង៣ដងទៀតរាល់ពេលទទួលទានអាហារទាំង៣ពេលរួចរាល់៕

Succo+Carote+007