ដោយសារវីរុស Covid-19 ជាវីរុសរាតត្បាតជាសកល បានធ្វើឱ្យពិភពលោកមានសភាពវឹកវរ ប៉ះពាល់ដល់ប្រទេសជាច្រើន សូម្បីតែប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ផងដែរ ដោយរកឃើញករណីអ្នកផ្ទុកវីរុសនេហជាបន្តបន្ទាប់ គ្រាន់តែស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងស្ថានការបាន។
នៅក្នុងនោះមានវិធានការជាច្រើនបានដាក់ចេញដើម្បីការពារការឆ្លងរាលដាល ហើយសម្រាប់សិស្ស និស្សិត និងគ្រឹស្ថានទាំងរដ្ឋ និងឯកជនក៏ត្រូវបានក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសការវិស្សមកាលតូចមុនកំណត់តាំងពីខែមីនា ដោយគ្រោងនឹងប្រកាសការចូលសិក្សាឡើងវិញនៅពេលក្រោយ។
ការចូលសិក្សាជាថ្មីតាមកាលបរិច្ឆេទទូទៅត្រូវគេបានដឹង នឹងចូលសិក្សាវិញក្រោយចូលឆ្នាំខ្មែរ តែសម្រាប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងអប់រំបានត្រូវសេចក្តីប្រកាសជាថ្មី ដោយធ្វើការពន្យារពេលនៃការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅទូទាំងប្រទេស រហូតដល់ការជូនដំណឹងជាថ្មី។ បន្ថែមពីនោះក្រសួងក៏បានបញ្ជាក់បន្ថែមឱ្យបន្តការអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក តាមគេហដ្ឋាន និងសូមឱ្យអាណាព្យាបាលជម្រុញ និងគាំទ្រផងដែរ។
សូមអានសេចក្តីប្រកាសខាងក្រោមនេះ ៖