មិននឹកស្មានសោះថា ដោយសារតែបានផលិតសម្លៀកបំពាក់ឱ្យ Adolf Hitler ធ្វើឱ្យម៉ាកនេះល្បីខ្លាំង រហូតអាចប្រជែងម៉ាកល្បីអាមេរិចបាន

ជាទូទៅ សម្លៀកបំពាក់ទាំងអស់ ត្រូវបានផលិតសម្រិតសម្រាំងណាស់ សម្រាប់មេដឹកនាំនីមួយៗជាពិសេស គឺ មេដឹកនាំបក្ស ណាសុី អាល្លឺម៉ង់ ដែលជាមេដឹកនាំផ្តាច់ការសម្រាប់ជាតិសាសន៍ដទៃ តែទន់ភ្លន់សម្រាប់ជាតិ សាសន៍ឯង Adolf Hitler ។

ថ្ងៃនេះខ្ញុំសុំណែនាំពីក្រុមហ៊ុនដែលមានម៉ាកល្បីតាំងពីសម័យសង្គ្រាមលោកលើកទី១ គឺ Hugo Boss ជាម៉ាកដ៏ល្បីល្បាញដែលមានអាយុកាល ៩០ឆ្នាំ គិតចាប់ពីថ្ងៃបង្កើតក្រុមហ៊ុនថ្មី ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយគត់ ដែលរ៉ាប់រង ឈុតសម្លៀកបំពាក់តាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់នៃគណបក្ស ណាសុី អាល្លឺម៉ង់ ។

768px Hitler_portrait_crop_(colorized)

60017250_780758988991490_6338282387750780928_n

ជាមួយនឹងការច្នៃម៉ូតដ៏ប៉ិនប្រសព្វ និងការដេរដ៏ប្រណីត ដែលធ្វេីឱ្យ Adolf Hitler ពេញចិត្តយ៉ាងខ្លាំង និងទទួលបានគំរោងដ៏អស្ចារ្យក្នុងការរ៉ាប់រងសម្លៀកបំពាក់តាំងពីកងទ័ពជើងគោក កងទ័ពអាកាស កងទ័ពជើងទឹក មន្ត្រី ឬសូម្បីតែក្រុមគ្រួសារសមាជិក របស់ Hitler ទាំងមូលក៏ប្រើប្រាស់ផលិតផលរបស់ Hugo Boss ទាំងអស់ ។ ហើយកត្តានេះហើយ បានធ្វើឱ្យតម្លៃម៉ាកមួយនេះ ជាម៉ាកឈានមុខគេជាប្រវត្តិសាស្ត្រ អាល្លឺម៉ង់ ។


59323786_1341402072695150_7875325632505184256_n

មកដល់បច្ចុប្បន្ននេះ Hugo Boss បានបោះជំហានទីផ្សារយ៉ាងខ្លាំងក្លាប្រជែងជាមួយនឹងអាមេរិក ហើយ Hugo Boss មាន Store សរុប ១១១៣ Store នៅទូទាំងពិភពលោក ។ អាចនិយាយបានថា Hugo Boss រីកដុះដាលដោយសារការពេញចិត្តរបស់ Adolf Hitler ។

សព្វថ្ងៃឈុតចុងក្រោយដែល Hitler ពាក់មុនចាញ់សង្គ្រាម អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត ត្រូវបានដាក់តាំងនៅ សារៈមន្ទីរ Deutsches Museum ដែលមានទីតាំងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ៕

52603006_474331746432173_2916398156805570560_n

រក្សាសិទ្ធក្នុងស្រុក ដោយ៖ ស្តេចផារ៉ាអង់