ជំហានទីមួយ នៃការដួលរលំបក្សសម្ព័ន្ធត្រីភាគី ក្នុងសង្គ្រាមលោកលើកទី ២

Bulge ជាសមរភូមិចុងក្រោយដែល អាល្លឺម៉ង់ ធ្វើការវាយលុកទៅលើទ័ពសម្ព័ន្ធមិត្ត ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលគិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៤៥ មុននឹងចាញ់ជាបន្តបន្ទាប់ ។ ការវាយលុកនេះ ក្នុងគោលដៅកាច់ផ្តាច់ផ្លូវរបស់កងទ័ពសម្ព័ន្ធមិត្ត និងបន្តដំណើរឆ្ពោះទៅ អឺរ៉ុបខាងកើត ដើម្បីកាន់កាប់អឺរ៉ុបទាំងមូល ព្រមទាំងជាផ្លូវដើម្បីអោយ អាល្លឺម៉ង់ អាចឡោមព័ទ្ធកងទ័ពសម្ព័ន្ធមិត្ត មុននឹងអាមេរិកមកដល់ ម្យ៉ាង ជាការបិទផ្លូវការចូលមកដល់នៃកងទ័ពអាមេរិក នៅកំពុងផែ Antwerp ប្រទេស បែលហ្សុិក ។

93851415_553783761989284_1506385106770591744_n

ទោះ អាល្លឺម៉ង់ ខ្លាំងយ៉ាងណាក៏ពិបាកវាយទប់ជាមួយនឹងទ័ពសម្ព័ន្ធមិត្ត ដែលមានការចូលរួមពី សហភាព​ សូវៀត ហើយអាមេរិក នៅតែអាចបញ្ជូនទ័ពឡើងគោក ព្រមទាំងវាយខ្ទប់ទ័ពអាល្លឺម៉ង់ បើទោះបីជាពេលនោះ អាល្លឺម៉ង់ មានកាំភ្លើងធំដែលអាចបាញ់បានចំងាយ 1800yard ដែលកត្តានេះធ្វើអោយទ័ពសម្ព័ន្ធមិត្ត ក៏ដូចជាសហរដ្ឋ អាមេរិក បាត់បង់អាយុជីវិតទាហានអស់ជាច្រើនពាន់នាក់ ។

សូមបញ្ជាក់ថា 333rd ជាកាំភ្លើងធំដ៏មានអំណាចបំផុតក្នុងកំឡុងសង្គ្រាមលោកលើកទី២ កងទ័ពបារាំង និងរុស្សុី សុទ្ធតែចាញ់សង្គ្រាមដោយ កាំភ្លើងធំប្រភេទនេះ យ៉ាងណាមិញ ទោះអាវុធប្រភេទនេះបានធ្វើអោយមហាអំណាចជាច្រើនមានខ្លបខ្លាចក៏ដោយ តែវាពិបាកក្នុងការធ្វើទុក្ខបុកម្នេញចំពោះ អង់គ្លេស ណាស់ ។ ក៏ព្រោះតែ អង់គ្លេស ជា ដែនកោះមានមហាសមុទ្រព័ទ្ធជុំវិញ ម្យ៉ាងវិញទៀត អង់គ្លេស ជាមហាអំណាចខាងជើងទឹកធំជាងគេបង្អស់នៅលើ ពិភពលោកនេះ ។ ដូច្នេះហើយ ទើបអង់គ្លេស នៅតែជាឆ្អឹងទទឹងករបស់ Adolf Hitler ហើយក៏មូលហេតុចម្បងដែល អាល្លឺម៉ង់ ចាញ់សង្គ្រាមលោកលើកទី ២ ។

ងាកមកតំបន់ Bulge វិញ តំបន់នេះ ជាជំហានទីមួយនៃកងទ័ព អាមេរិក ក្នុងការលូកដៃចូលជួយទ័ពបារាំង អង់គ្លេស និងរុស្សុី អោយគេចផុតពីកណ្តាប់ដៃ Hitler ។ បើពេលនោះ Hitler អាចរារាំងទ័ពសម្ព័ន្ធមិត្តបាន ហើយ អាមេរិក មិនអាចបញ្ជូនទ័ពឡើងដីគោកបានទេនោះ ប្រហែលពេលនេះ អឺរ៉ុប ទាំងមូលស្ថិតនៅក្រោមការកាន់កាប់របស់ អាល្លឺម៉ង់ ទៅហើយ ។

83675880_221653228844436_3371992748373573632_n


ហេតុផលមួយទៀត ដែលបណ្តាលអោយ Hitler ចាញ់សង្គ្រាម ដោយសារតែយន្តឆ្លបយកការណ៍របស់ Hitler មិនអាច ហោះទៅកាន់កំពុងផែ Antwerp ព្រោះតែអាកាសធាតុមិនអំណោយផល ដែលជាហេតុធ្វើអោយកងទ័ពអាល្លឺម៉ង់ មិនអាចស្ទង់សភាពការណ៍បានមុន ព្រមទាំងទទួលការវាយលុកព្រមៗគ្នាពីសំណាក់កងទ័ពសម្ព័ន្ធមិត្ត ។ លើសពីនេះទៅទៀត កត្តាមួយទៀតដែលធ្វើអោយកងទ័ពអាល្លឺម៉ង់ បាក់ទឹកចិត្តចាញ់សង្គ្រាមជាច្រើនដំណាក់កាល ក៏ ដោយសារការឈ្លានពានបរាជ័យ ក្នុងការកាន់កាប់ រុស្សុី នេះជាបរាជ័យផ្ទួនៗរបស់ អាល្លឺម៉ង់ ។

68474228_2313382162313189_44677903375400960_n

នៅខែមករាឆ្នាំ ១៩៤៣ លោក ហ្វ្រេនឃ្លីង រ៉ូសវែល ប្រធានាធិបតីអាមេរិក លោក វីនស្តុន ឆឺចឆីល នារដ្ឋមន្ត្រីនៃ ចក្រភពអង់គ្លេស ឧត្តមសេនីយ៍ សាលដឺហ្គោល មេដឹកនាំចលនាតស៊ូបារាំង និងឧត្តមសេនីយ អលវិន ជេរ៉ូល មេដឹកនាំបារាំងប្រចាំអាហ្វ្រិកខាងជើង បានបើកសន្និសិទ្ធមួយនៅក្នុងប្រទេស ម៉ារុក ដើម្បីជជែកពីជំហានបន្ទាប់ ក្នុងសង្គ្រាមតទល់នឹងបក្សសម្ព័ន្ធត្រីភាគី នៅក្នុងសន្និសិទ្ធនេះ ប្រមុខដឹកនាំអង់គ្លេស និងបារាំង បានព្រមព្រៀង គ្នាថានឹងមិនមានប្រទេសណាមួយ សុខចិត្តចូលទៅចរចារទទួលយក សំណើរណាមួយពី ហុីត្លែ និងសម្ព័ន្ធមិត្តនោះទេ ពោលគឺត្រូវបន្តរួមដៃគ្នាធ្វើសង្គ្រាមរហូតដល់គូសត្រូវប្រកាសចុះចាញ់ដោយឥតលក្ខខណ្ឌ ។

71108249_478908549328403_8863981938168299520_n

ក្រោយពេលសង្គ្រាមដណ្តើម អឺរ៉ុប បានបញ្ចប់ហើយ សង្គ្រាមជើងទឹកដីធំបានកើតឡើង រវាង មហាអំណាច អាសុី គឺ ជប៉ុន និងមហាអំណាចដែលកាន់កាប់សមុទ្រប៉ាសុីហ្វិច អាមេរិក ជាសង្គ្រាមចុងក្រោយ និងមានបង្ហូរឈាមគ្នាតាំង ពីលើសមុទ្ររហូតដល់ដីគោក ៕

រក្សាសិទ្ធក្នុងស្រុក ដោយ៖ ស្តេចផារ៉ាអង់