យុទ្ធសាស្ត្របោកបញ្ឆោតរបស់ Winston Churchill អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស

នៅឆ្នាំ ១៩៤៣ ក្រោយពីបានវាយបណ្តេញកងទ័ពអាល្លឺម៉ង ចេញពី អាហ្វ្រិកខាងជើង សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសដែលជាសម្ព័ន្ធមិត្ត ក៏បានចាប់ផ្តើមរៀបចំ យទ្ធសាស្ត្រជំហានបន្ទាប់ ដើម្បីវាយលុកចូលរំដោះតំបន់អឺរ៉ុប និងឈានទៅសម្រេចគោលដៅចុងក្រោយ គឺ ផ្តួលរំលំ ហុីត្លែ នៅក្នុងការកំណត់យុទ្ធសាស្ត្រវាយលុកលើតំបន់ អឺរ៉ុប នោះ ក្រុមសម្ព័ន្ធមិត្តត្រូវប្រឈមមុខនឹងជំរើសធំៗពីរ គឺទីមួយវាយតាមច្រកសមុទ្យអង់គ្លេស ទៅលើកងទ័ពអាល្លឺម៉ងនៅប៉ែកខាងជើងប្រទេសបារាំង និងជំរើសទីពីរ វាយលុកតាមសមុទ្រ មីឌីទែរីណេ ចូលតាមប្រទេស អុីតាលី ដែលជាសម្ព័ន្ធមិត្តរបស់ ហុីត្លែ ដែលលោក Winston Churchill ចាត់ទុកថាជាចំណុចខ្សោយនៃខ្សែក្រវ៉ាត់ ការពារតំបន់អឺរ៉ុប ។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងស្វិតស្វាញពីចំណុចទាំងពីរ នៅទីបំផុតក៏សម្រេចជ្រើសយកជម្រើសទីពីរ ដោយបញ្ជូនកងទ័ពដែលឈរជើងនៅសមុទ្រ មីឌីរីណេ ស្រាប់ អោយ ចូលឈ្លានពានទៅ តំបន់ Sicily ដែលជាកោះមួយ ស្ថិតនៅចុងខាងត្បូងបំផុតនៃប្រទេសអុីតាលី ។ ក៏ប៉ុន្តែមុននឹងបើកការវាយលុក ទៅលើតំបន់ Sicily នេះ អង់គ្លេស បានរៀបចំគម្រោងការសម្ងាត់ ដើម្បីព្យាយាមបង្វែនដានបញ្ឆោត ហុីត្លែ ។ នៅខែមេសា ឆ្នាំ ១៩៤៣ អង់គ្លេស បានយកសាកសពជនអនាថាម្នាក់ មកស្លៀកពាក់ក្លែងខ្លួន ជាវិរះសេនីយ៍ក្នុងកងទ័ពអង់គ្លេស ដោយដាក់ខ្នោះដៃ ភ្ជាប់ជាមួយនឹងវ៉ាលីមួយ ដែលផ្ទុកពេញទៅដោយឯកសារសម្ងាត់ក្លែងក្លាយ រួចហើយយកសាកសពនេះទៅផ្លុងចោល ក្នុងសមុទ្រ អេស្បាញ ។ អេស្បាញ ដែលនៅពេលនោះ មានឈ្មោះថាជាប្រទេសអព្យាក្រិត ក៏ប៉ុន្តែជាទូទៅតែងតែលួចសហការជាសម្ងាត់ជាមួយ ហុីត្លែ ។ នៅពេលដែលសាក សពទាហានអង់គ្លេស ក្លែងក្លាយ ត្រូវបានគេប្រទះឃើញស្រង់ចេញពីទឹក វ៉ាលីសផ្ទុកឯកសារសម្ងាត់ក្លែងក្លាយ ក៏ត្រូវបាន អេស្បាញ លួចបញ្ជូនបន្តទៅអោយភ្នាក់ងារចារកិច្ច អាល្លឺម៉ង់ ។ នៅក្នុងឯកសារសម្ងាត់ក្លែងក្លាយនេះ មានសរសេរលំអិតអំពីគម្រោងការកងទ័ពសម្ព័ន្ធមិត្ត ក្នុងការវាយលុកទៅលើ អុីតាលី ក៏ប៉ុន្តែនៅក្នុងឯកសារសម្ងាត់ក្លែងក្លាយនេះ បានបញ្ជាក់ថាទិសដៅនៃការវាយលុក គឺកោះ Kursk និងកោះ Sardinia ដែលស្ថិតនៅខាងលិច អុីតាលី ឆ្ងាយពីតំបន់ Sicily ដែលជាគោលដៅពិត ប្រាកដ ។

ដោយនឹកស្មានថាឯកសារសម្ងាត់ ដែលខ្លួនទទួលបាននេះ គឺជាឯកសារពីត ហុីត្លែ និងមូសូឡេនី ក៏បានបង្វែរកម្លាំងទ័ពភាគច្រើនរបស់ខ្លួន អោយទៅចាំការពារកោះទាំង ពីរ ចំណែក កោះ Sicily វិញ អាល្លឺម៉ង់ រក្សាកម្លាំងទ័ព តែពីរកងពុលប៉ុណ្ណោះ ដើម្បីអោយនៅជួយ​ អុីតាលី ។ នៅព្រឹកព្រលឹម ខែកក្កដា ឆ្នាំ ១៩៤៣ ប្រតិបត្តិការវាយលុក កោះ Sicily របស់ អុីតាលី ដែលគេអោយឈ្មោះថា ប្រតិបត្តិការ Husky បានចាប់ផ្តើមឡើង ដោយមានការចូលរួមពីកងទ័ពចំនួន ១៥០០០០ នាក់ នាវាចម្បាំង ៣០០០ គ្រឿង យន្តហោះចម្បាំង ៤០០០គ្រឿង ព្រមទាំងរថក្រោះជាច្រើនគ្រឿងទៀត គិតត្រឹមរសៀលថ្ងៃ១០ កក្កដា ឆ្នាំ ១៩៤៣ កងកម្លាំងសម្ព័ន្ធមិត្តទាំង ១៥០០០០ នាក់ ដែល ចែកចេញជា ៧កងពល គឺ ៣កងពលរបស់ អាមេរិក បីកងពលរបស់ អង់គ្លេស និងមួយកងពលរបស់ កាណាដា បានចូលទៅដល់ឆ្នេរសមុទ្រប៉ែកខាងត្បូងនៃតំបន់ Sicily ដោយនាំយកទៅជាមួយនូវរថក្រោះ ប្រមាណជា ៦០០ គ្រឿង បន្ទាប់មកទៀត កងទ័ពសម្ព័ន្ធមិត្តក៏បានធ្វើការវាយលុករុលទៅមុខ ដោយជួបនឹងឧបសគ្គតិចតួច បំផុត ដោយសារតែនៅពេលនោះ កងទ័ពពូកែរបស់ អាល្លឺម៉ង់ ត្រូវបានគេបង្វែរទៅការពារទីតាំងផ្សេង ដោយសារតែចាញ៉ឧបាយកលរបស់ អង់គ្លេស ។


តាមការពិត ប៉ុន្មានថ្ងៃក្រោយមក បើទោះបីជាឃើញក្រុមសម្ព័ន្ធមិត្តបើកការវាយលុកទៅលើតំបន់ Sicily ហើយក្តី តែ ហុីត្លែ នៅតែជឿថាឯកសារដែលបានមកនោះជាការ ពិត ហើយការវាយលុកនោះ គ្រាន់តែជាការបញ្ឈោតប៉ុណ្ណោះ ទំរាំតែ ហុីត្លែ និងមូសូឡេនី ភ្ញាក់ដឹងខ្លួន កងកម្លាំងសម្ព័ន្ធមិត្តបានវាយដណ្តើមកាន់កាប់តំបន់ Sicily បាន ស្ទើរទាំងស្រុងទៅហើយ ហើយជំហានបន្ទាប់ គឺប្រទេស អុីតាលី ទាំងមូល ដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ។ នេះគឺជាយុទ្ធសាស្ត្របំភ័ន្តមួយដែល អង់គ្លេស ប្រើបានជោគជ័យក្នុងការដឹកនាំទ័ពសម្ព័ន្ធមិត្តវាយលុក អុីតាលី ទោះយ៉ាងណាក្តី ផែនការនេះអាចអោយទ័ពសម្ព័ន្ធមិត្តវាយ លុកបានត្រឹមកោះ Sicily ក៏ដោយ តែក៏បានធ្វើអោយរបប មូសូឡេនី រង្គោះរង្គើយ៉ាងខ្លាំង ។

សូមរំលឹកដល់ប្រវត្តិរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គឺ លោក Winston Churchill ថាគាត់ជានាយករដ្ឋមន្ត្រីក្បាលរឹងបំផុត ដែលមិនព្រមចុះចាញ់ អាល្លឺម៉ង់ ក្នុងគ្រាដែល អាល្លឺម៉ង់ បើកការចរចារដើម្បីចែកឥទ្ធិពលគ្នា លោក Winston Churchill ជាមួយមនុស្សទីមួយដែលចេញមុខមកតវ៉ាប្រកែក ដោយលើកហេតុផលថា "ក្នុងឋានះជាប្រទេសមហាអំណាច ដែលមានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ អង់គ្លេស មិនអាចយកតែរួចខ្លួនឯង ហើយសុខចិត្តបណ្តោយអោយ ហុីត្លែរ កាន់កាប់អឺរ៉ុបដែន គោក ដែលជាសម្ព័ន្ធមិត្តរបស់ អង់គ្លេស ហើយដែល អង់គ្លេស បានធ្លាប់ចុះកិច្ចព្រមព្រៀងសន្យាថានឹងជួយការពារនោះទេ" ហើយលោក Winston Churchill ជាមនុស្សមានះបំផុត គាត់ឈរឈ្មោះបេក្ខភាពប្រធានាធិបតីចំនួន ៤១ដង និងទទួលជោគជ័យក្លាយជានាយករដ្ឋមន្ត្រីនៅពេលដែលគាត់ឈរឈ្មោះ លើកទី៤២ ។

រក្សាសិទ្ធក្នុងស្រុក ដោយ៖ ស្តេចផារ៉ាអង់