ស្រលាញ់កម្ពុជាពេកសុខចិត្តលក់ទ្រព្យទាំងអស់! តែជនបរទេសម្នាក់ ត្រូវបានគេបោកប្រាស់ ​សុំការអន្តរាគមន៍ពីសម្តេច ​តេជោ ​ហ៊ុន សែន

ថ្មីៗនេះមានជនជាតិបរទេសម្នាក់ ឈ្មោះ  Tom Obriengeorgerallen បានចេញមុខស្រែករកយុត្តិធម៌ ​ព្រោះតែមានរឿងរំលោភបំពាន។ ដោយជនជាតិអាមេរិកមួយរូបនេះ បានមករស់នៅកម្ពុជា ដោយគ្មានក្រុមគ្រួសារ និងបានលក់ទ្រព្យសម្បតិ្តរបស់លោកទាំងអស់នៅក្នុងប្រទេសលោក ដោយសង្ឍឹមថាបានរស់នៅក្នុងផ្ទះក្តីស្រមៃនៅក្នុងខេត្តកំពត។

93561859_112694517073026_7262988451442589696_o

ជនជាតិបរទេសអតីតជាអ្នកនេសាទម្នាក់នៅក្នុងរដ្ឋអាឡាស្កា បានខំប្រឹងធ្វើការស្ទើរពេញមួយជីវិត ហើយបានទុកចិត្តភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃកាលពី៤ឆ្នាំមុន ។ តែជាសំណាងអាក្រក់ ភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ ដែលវាបានផ្លាស់ប្តូរពីមិត្តភាពទៅជាការបោកប្រាស់ទៅវិញ ។ អ្វីដែលកាន់តែអាក្រក់ជានេះ គឺគាត់ជាភ្នាក់ងារនៅកម្ពុជាដែលមានការបើកដំណើរការតាមច្បាប់ត្រឹមត្រូវ ហើយបន្តដំណើរការមកដល់បច្ចុប្បន្ន ។ ដោយលោកបានអំពាវនាវ និងត្រូវការរដ្ឋាភិបាល ឬ ច្បាប់កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនលោក។

Sdfsafewa 2

Sadfsafewagawga 7

មកទល់ថ្ងៃនេះលោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ  ថែមទាំងបានបង្ហោះសារសុំការជួយពីសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឱ្យជួយផងដែរ។

តាមរយៈគណនីហ្វេសប៊ុកជនបរទេសមួយរូបនេះមានឈ្មោះ Tom Obriengeorgerallen បានឱ្យដឹងថា៖ «

CAMBODIA, I LOVE YOU SO MUCH ❤❤

I am a honest man, have left my country to retire in Kampot and have lived here for four years. And, I hope to have a peaceful life in Cambodia and to help the Khmer people.

I love the Cambodian people and hope the Cambodian people love me. When my time is up, I want to be buried in my country; Cambodia. I'm not need anything from you. I just want your country love me too. And, give me the warm from your country.

I have to promise with my heart that, i will share all my property to help older association and poor people. Especially before i pass away, I want to see all my property arrived to governor.

so please please please 🙏🙏🙏🙏🙏🙏

Samdech Hun Sen, Cambodia Prime Minister

and Governor help me !


Peace, Respect and Love from Mr. Tom 🙏❤️

94304717_114856626856815_7532538923902304256_o

កម្ពុជាខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ ❤️❤️

ខ្ញុំជាបុរសដ៍ស្មោះត្រង់ម្នាក់។ ខ្ញុំចាកចេញពីប្រទេសរបស់ខ្ញុំក្រោយពីការចូលនិវត្តន៍មករស់នៅកំពត ខ្ញុំរស់នៅទីនេះ៤ឆ្នាំហើយ។ ហើយខ្ញុំសង្ឃឹមថាជីវិតខ្ញុំនឹងមានសន្តិភាពនៅកម្ពុជា។

ហើយខ្ញុំបានជួយប្រជាជនខ្មែរ។ ខ្ញុំស្រលាញ់ប្រជាជនកម្ពុជាហើយខ្ញុំសង្ឈឹមថាប្រជាជនកម្ពុជាស្រលាញ់ខ្ញុំផងដែរ។ពេលវេលាចុងក្រោយរបស់ខ្ញុំជិតអស់ហើយ ខ្ញុំចង់ស្លាប់នៅកម្ពុជាប្រទេសរបស់ខ្ញុំ។

ខ្ញុំអត់ត្រូវការអីពីអ្នកទេ ខ្ញុំគ្រាន់តែចង់អោយប្រទេសរបស់អ្នកស្រលាញ់ខ្ញុំ អោយខ្ញុំរស់នៅមានភាពកក់ក្ដៅពីប្រទេសរបស់អ្នក។ ខ្ញុំបានសន្យាជាមួយនឹងបេះដូងរបស់ខ្ញុំថា ខ្ញុំនឹងចែករំលែកទ្រព្យសម្បត្តិរបស់ខ្ញុំជួយដល់សមាគមចាស់ជររា និងប្រជាជនក្រីក្រ។

ជាពិសេសមុនពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឃើញទ្រព្យសម្បត្តិរបស់ខ្ញុំបានមកដល់រាជរដ្ឋាភិបាលជាអ្នកមើលថែ។

សូមមេត្តាសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នៃព្រះរាជាណាចក្រកម្ពុជា នឹងរាជរដ្ឋាភិបាលមេត្តាជួយខ្ញុំផង

ពីក្ដីស្រលាញ់ និងគោរពអំពីខ្ញុំ ថូម។🙏🙏❤❤ »។

93652954_115751036767374_3602673371667496960_o

93561859_112694517073026_7262988451442589696_o

ទោះជាយ៉ាងណានេះគ្រាន់តែជាការដកស្រង់ចេញពីគណនីហ្វេសប៊ុកជនបរទេសសមីខ្លួនតែប៉ុណ្ណោះ ​ចំពោះរឿងរ៉ាវយ៉ាងណា  មានតែតាមដានជាបន្តបន្ទាប់ទៅតាមផ្លូវច្បាប់៕